Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យ៉ាងហោចណាស់មានមនុស្ស២០នាក់ បានស្លាប់ក្នុងទឹកជំនន់បន្ទាន់ នាតំបន់ភាគខាងត្បូងប្រទេសអាហ្កានីស្ថាន

  • Print

យ៉ាងហោចណាស់ មានប្រជាជនចំនួន២០នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀត បានកំពុងបាត់ខ្លួនបន្ទាប់ពីទឹកជំនន់បន្ទាន់ បានវាយប្រហារខេត្ត Kandahar ភាគខាងត្បូងប្រទេសអាហ្កានីស្ថាន នេះបើតាមសំដីអជ្ញាធរ ឲ្យដឹងកាលពីថ្ងៃអាទិត្យ។

ញាំញីដោយទឹកភ្លៀងយ៉ាងខ្លាំង ទឹកជំនន់បានសម្លាប់មនុស្សអស់២០នាក់ ដែលរួមមានកុមារមួយចំនួនផង នៅពេលដែលផ្ទះរបស់ពួកគេ បានដួលរលំ ឬក៏យានយន្ត ដែលពួកគេ បានកំពុងធ្វើដំណើរ បានហូរបោកយកទៅឆ្ងាយ ចាប់តាំងពីព្រឹកព្រលឹមថ្ងៃសុក្រ នេះបើតាមសេចក្តីថ្លែងការណ៏របស់ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់កិច្ចសម្របសម្រួលការងារមនុស្សធម៌ ក្នុងប្រទេសអាហ្កានីស្ថាន។

ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានខូចខាត ឬក៏បំផ្លាញ នេះបើតាមសេចក្តីថ្លែងការណ៏ថ្លែង ដោយបន្ថែមថា “គណកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានកោះប្រជុំដំបូងមួយ ហើយក្រុមការងារវាយតម្លៃបន្ទាន់ ត្រូវបានដាក់ពង្រាយ។ យ៉ាងហោចណាស់ មានមនុស្ស១០នាក់ រួមទាំងកុមារ បានកំពុងបាត់ខ្លួន”។

មន្រ្តីអាហ្កានីស្ថាន និងទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននៅកំពុងបន្តធ្វើការស្វែងរកវិសាលភាពពេញលេញនៃតម្រូវការចាំបាច់សម្រាប់ជនរងគ្រោះ នេះបើតាមសេចក្តីថ្លែងការណ៏បន្ថែម។

ខណះព្រិលទឹកកកខ្លាំងៗ បានវាយប្រហារផ្នែកមួយចំនួននៃប្រទេស ទឹកជំនន់ ក៏បានកំទេចផងដែរនូវផ្ទះ និងហាងទំនិញរាប់សិបកន្លែង ក្នុងខេត្តភាគខាងលិច នាកំឡុងពេលនោះ នេះបើយោងតាមក្រុមមន្រ្តីប្រាប់កាសែតស៊ិនហួរ។