Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសចិន ជម្រុញឲ្យមានការបង្រ្កាបលើការលាក់បាំងជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក

  • Print

ប្រទេសចិន ចាំបាច់បង្កើនល្បឿនបង្ការ និងទប់ស្កាត់របស់ខ្លួនលើជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិក នេះបើតាមក្រសួងកសិកម្មថ្លែងក្នុងសេចក្តីថ្លែងការណ៏ កាលពីថ្ងៃចន្ទ ខណះជំងឺនេះ បានបន្តរីករាលដាលពេញផ្ទៃប្រទេស ដែលផលិតសាច់ជ្រូកដ៏ធំបំផុតរបស់ពិភពលោក។

អជ្ញាធរ គួរតែទប់ទល់នឹងរាល់សកម្មភាពខុសច្បាប់នានា ដូចជា ការលាក់បាំងនូវការផ្ទុះឡើងនៃជំងឺ ការលក់ និងការបោះចោលតាមអំពើចិត្តនូវសត្វជ្រូកដែលឈឺ និងងាប់ ហើយនឹងការផ្តល់ចំណីដែលជាកាកសំណល់ផ្ទះបាយទៅឲ្យសត្វជ្រូកទាំងនោះ នេះជាការថ្លែងរបស់ក្រសួង បន្ទាប់ពីកិច្ចប្រជុំមួយជាមួយនឹងក្រសួងចំនួន១៨ផ្សេងទៀត។

ប្រទេសចិន បានរាយការណ៏ពីការផ្ទុះឡើងនៃជំងឺចំនួន១១០ករណី ក្នុងខេត្តចំនួន២៨ និងតំបន់របស់ខ្លួន ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ មកម៉្លេះ នេះបើតាមការផ្សាយរបស់ Channel News Asia នៅថ្ងៃអង្គារ៍។