Social Network

ជនសង្ស័យឥណ្ឌូនេស៊ី ត្រូវបានដោះលែង បន្ទាប់ពីព្រះរាជអជ្ញារប្រទេសម៉ាឡេស៊ី ទម្លាក់ការចោទប្រកាន់ លើការកាត់ទោសលោក Kim Jong Nam

ស្រ្តីឥណ្ឌូនេស៊ីម្នាក់ ដែលគេចោទប្រកាន់ពីបទសម្លាប់ប្អូនប្រុសពាក់កណ្តាលរបស់មេដឹកនាំកូរ៉េខាងជើង ត្រូវបានគេដោះលែងឲ្យមានសេរីភាពហើយ នៅថ្ងៃចន្ទនេះ បន្ទាប់ពីព្រះរាជអជ្ញាររបស់ប្រទេសម៉ាឡេស៊ី បានដកការចោទប្រកាន់ប្រឆាំងនឹងរូបនាង។

នាង Siti Aisyah អាយុ២៦ឆ្នាំ ត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំង និងត្រូវបានគេឃើញ ចូលទៅក្នុងឡានរបស់ស្ថានទូត បន្ទាប់ពីចាកចេញពីតុលាការ។ ចៅក្រម បានផ្តល់នូវការលើកលែងទោស ដែលមិនរាប់ថាជា ការសំរេចទោសទេ។

ក្នុងសំណើរដកការចោទប្រកាន់ ព្រះរាជអជ្ញា Muhammad Iskandar Ahmad មិនបានផ្តល់នូវហេតុផលសម្រាប់ការផ្លាស់ប្តូរក្នុងតុលាការនោះទេ។ លោកថា នាង Aisyah ត្រូវបានដោះលែងឲ្យចាកចេញពីប្រទេស។

វាជាការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ខណះតុលាការ ត្រូវបានកំណត់ពេលស្តាប់សាវនាការនាង Huong អ្នកដែលមានវត្តមានក្នុងតុលាការក្បែរនាង Aisyah ដែលត្រូវចូលផ្តល់ចម្លើយនៅថ្ងៃចន្ទនេះ។ រឿងក្តីរបស់នាង ត្រូវបានពន្យាពេលកាលពីខែធ្នូ ដោយសារតែមេធាវីរបស់នាង បានជំទាស់នឹងព្រះរាជអាជ្ញាអំពីលទ្ធភាពទទួលបានសេចក្តីថ្លែងរបស់សាក្សី 7 នាក់។