Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលីសម៉ាឡេស៊ី ចាប់ខ្លួនជនសង្ស័យចំនួន៩ នាក់ពីការបំពុលសារធាតុគីមី នាតំបន់ Pasir Gudang

  • Print

ប៉ូលីសម៉ាឡេស៊ី បានចាប់ខ្លួនមនុស្ស៩នាក់ ពីបទចាក់ចោលដោយខុសច្បាប់នូវសារធាតុគីមី ចូលទៅក្នុងទន្លេ Sungai Kim Kim ដែលបានបង្កនូវរលកករណីពុល ក្នុងតំបន់ Pasir Gudang ។

ជនសង្ស័យ២នាក់ ត្រូវបានឃុំខ្លួនក្នុងតំបន់ Johor កាលពីថ្ងៃអាទិត្យ ខណះអ្នកផ្សេង៧នាក់ទៀត ត្រូវបានចាប់ខ្លួននៅខាងក្រៅតំបន់កើតហេតុ។ ពួកគេ នឹងត្រូវបានបញ្ជូនត្រលប់ទៅឃុំខ្លួនវិញ នៅ៦ថ្ងៃទៀត ចាប់ពីថ្ងៃច័ន្ទបន្ទាប់ពីការសាកសួរស៊ើបអង្កេត។

ប្រធានប៉ូលីស ក៏បានប្រាប់ថា ករណីនេះកំពុងត្រូវបានស៊ើបអង្កេតក្រោមជំពូក ២៧៨ នៃក្រមច្បាប់ព្រហ្មទណ្ឌ ក្នុងការធ្វើឲ្យបរិយាកាសគ្មានជាតិពុលចំពោះសុខភាព និងក្រោមជំពូក២៨៤ សម្រាប់ការប្រព្រឹត្តដោយធ្វេសប្រហែស ក្នុងការប្រើប្រាស់សារធាតុពុលណាមួយ ក៏ដូចជាជំពូក ៣២៦ ពីបទបង្កដោយស្ម័គ្រចិត្ត និងធ្វើឱ្យមានការឈឺចាប់យ៉ាងធ្ងន់ធ្ងរ ដោយអាវុធ ឬមធ្យោបាយគ្រោះថ្នាក់។

សាលារៀនចំនួន២ ត្រូវបានចេញបញ្ជាឲ្យបិទកាលពីថ្ងៃ៧ មីនា បន្ទាប់ពីសិស្ស និងបុគ្គលិកសាលា ស្រូបចូលនូវផ្សែងពុល ពីសារធាតុគីមី ដែលគេចាក់ចោលខុសច្បាប់ ក្នុងទន្លេ Sungai Kim Kim ដែលនៅក្បែរនោះ។

មានមនុស្សច្រើនជាង២.៧០០នាក់ បានរងគ្រោះដោយផ្សែងពុល។ មកដល់ថ្ងៃអាទិត្យ មនុស្ស២៩នាក់ នៅបន្តសម្រាកក្នុងមន្ទីរពេទ្យ ដែលមួយថ្ងៃមុន គឺមានដល់១២០នាក់។ អជ្ញាធរ បានប្រាប់ថា កាលពីចុងសប្តាហ៍ ការងារសំអាតទន្លេ ដែលលាតសន្ធឹង ១.៥គ.ម ត្រូវបានបញ្ចប់ នេះបើតាមការផ្សាយរបស់Channel News Asia នាថ្ងៃអង្គារ៍។