Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Trump ទទួលស្គាល់អធិបតេយ្យភាពប្រទេសអ៊ីស្រាអែល លើតំបន់ជម្លោះ Golan Heights

  • Print

លោកប្រធានាធិបតីសហរដ្ឋអាមេរិក U.S. President Donald Trump កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើសេចក្តីប្រកាសទទួលស្គាល់អធិប-តេយ្យភាពរបស់អ៊ីស្រាអែល លើតំបន់ Golan Heights ដែលមានជម្លោះ ដែលនេះជាសញ្ញានៃការផ្លាស់ប្តូរដ៏សំខាន់ ក្នុងគោលនយោបាយសហរដ្ឋអាមេរិក ក្នុងតំបន់មជ្ឍឹមបូព៌ា។

ការប្រកាសទទួលស្គាល់ បាននិយាយថា វាជា “សមស្របក្នុងការទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលលើតំបន់ Golan Heights“ដោយសារតែតម្រូវការសន្តិសុខរបស់អ៊ីស្រាអែល។ “វាស៊ីពេលច្រើនក្នុងការរៀបចំរឿងនេះ” លោកត្រាំ ថ្លែងមុនពេលចុះហត្ថលេខាលើក្រឹត្យ នាសេតវិមានជាមួយនាយករដ្ឋមន្រ្តីទស្សនកិច្ច Benjamin Netanyahu ឈរនៅជាប់នោះ។

លោក Netanyahu បានស្វាគមន៍ការផ្លាស់ប្តូររបស់លោកត្រាំលើតំបន់ Golan Heights ជាទឹកដីដែលអ៊ីស្រាអែលរឹបអូសបានពីប្រទេសស៊ីរី កាលពីឆ្នាំ ១៩៦៧ ហើយបានដាក់ចូលជាឧបសម្ព័ន្ធក្នុងទស្សវត្សឆ្នាំ១៩៨០ ប៉ុន្តែសហគមន៍អន្តរជាតិ មិនបានទទួលស្គាល់នូវការបម្រែបម្រួលនេះទេ។

លោក Netanyahu បានហៅ ការទទួលស្គាល់នេះជា “ប្រវត្តិសាស្រ្ត”ហើយលោកថ្លែងថា “នៅក្នុងទិវាជាប្រវត្តិសាស្រ្តនេះ យើងមិនដែលមានមិត្តភ័ក្រ្តដ៏អស្ចារ្យដូចលោកត្រាំនេះទេ”។

លោកត្រាំ បានសំដែងការរំលែកទុក្ខទៅកាន់លោក Netanyahu ពីការវាយប្រហារគ្រាប់រ៉ុកកែតក្នុងតំបន់ Gaza និងបានអះអាងនូវសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួនឯង។

មេដឹកនាំទាំងពីរ ក៏បានពិភាក្សាផងដែរនូវផលប្រយោជន៍រួមគ្នា ក្នុងតំបន់មជ្ឍឹមបូព៌ា នេះបើយោងតាមសេតវិមាន។

ជាការឆ្លើយតប រដ្ឋមន្រ្តីក្រសួងការបរទេសស៊ីរី បានហៅការទទួលស្គាល់របស់សហរដ្ឋអាមេរិកនេះថា ជា”ការវាយប្រហារដោយឥតលាក់លៀមលើអធិបតេយ្យភាព និងបូរណះភាពទឹកដី” របស់ស៊ីរី នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ SANA ។

មន្រ្តីអ្នកនាំពាក្យអង្គការសហប្រជាជាតិ ក៏បាននិយាយកាលពីថ្ងៃចន្ទផងដែរថា អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres គឺ “ច្បាស់ថា ស្ថានភាពរបស់តំបន់ Golan គឺមិនបានផ្លាស់ប្តូរទេ”។