Social Network

តម្លៃសាច់ជ្រូក នៅតែមានស្ថេរភាពក្នុងប្រទេសសឹង្ហបុរី ចំពេលគ្រុនផ្តាសាយជ្រូក ផ្ទុះឡើងក្នុងប្រទេសចិន

តម្លៃសាច់ជ្រូកក្នុងប្រទេសសឹង្ហបុរី នៅតែមានស្ថេរភាព ចំពេលក្តីកង្វល់អំពីតម្លៃសាច់ជ្រូកសកលចេះតែឡើងថ្លៃ ដោយសារតែការផ្ទុះឡើងនូវជំងឺគ្រុនផ្តាសាយអាហ្វ្រិក នៅក្នុងប្រទេសចិន។

ខណះអ្នកសង្កេតការណ៏ មិនទាន់ឃើញនូវផលប៉ះពាល់លើតម្លៃសាច់ជ្រូកក្នុងប្រទេសសឹង្ហបុរីនៅឡើយ ពួកគេ រំពឹងនូវតម្រូវការចិន ដែលចេះតែកើនឡើង ដើម្បីឱ្យមានលទ្ធផលហូរហៀរចេញក្រៅ។

នៅក្នុងសេចក្តីថ្លែងការណ៏ ដែលចេញផ្សាយកាលពីថ្ងៃសុក្រ ទីភ្នាក់ងារម្ហូបអាហារសឹង្ហបុរី បានថ្លែងថា បញ្ហាបន្តិចបន្តួចនាពេលបច្ចុប្បន្ននេះរបស់ជំងឺគ្រុនផ្តាសាយអាហ្វ្រិក មាន “ផលប៉ះពាល់តិចតួចលើការផ្គត់ផ្គង់ទាំងស្រុងនៃសាច់ជ្រូកមកកាន់ប្រទេសសឹង្ហបុរី”។

ទីភ្នាក់ងារម្ហូបអាហារសឹង្ហបុរី ធ្លាប់បានបន្តពិនិត្យការវិវត្តលើការផ្ទុះឡើងនូវជំងឺគ្រុនផ្តាសាយអាហ្វ្រិក ពាសពេញសកលលោក និងបានផ្អាកនូវការនាំចូលនូវសាច់ជ្រូក និងផលិតផលសាច់ជ្រូកពីតំបន់ដែលរងការប៉ះពាល់។

ទីភ្នាក់ងារម្ហូបអាហារសឹង្ហបុរី បានបន្ថែមថា ជាផ្នែកនៃកិច្ចប្រឹងប្រែងផ្សេងៗគ្នារបស់ពួកគេ ខ្លួនបានប្រឹងប្រែងដើម្បី “បង្កើននូវការនាំចូលម្ហូបអាហារពីប្រទេសប្រភពមិនប្រពៃណី” និង “ស្វែងរកប្រទេសប្រភពសក្តានុពលថ្មីៗសម្រាប់ការផ្គត់ផ្គង់ម្ហូបអាហារដល់សិង្ហបុរី” ។

ដូចនេះ ការរំខានផ្នែកផ្គត់ផ្គង់ ដែលមានសក្តានុពល នឹងត្រូវកាត់បន្ថយដោយការរៀបចំទាំងនេះ នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃអង្គារ៍។