Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការគ្រោងដាក់ពង្រាយប៉ូលីសដ៏ធំ សម្រាប់ក្បួនដង្ហែរទិវា ឧសភា នាទីក្រុងប៉ារីស

  • Print

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង គឺលោក Christophe Castaner បានថ្លែងកាលពីថ្ងៃអង្គារ៍ថា មានប៉ូលីស និងកងម្លាំងសន្តិសុខច្រើនជាង ៧.៤០០នាក់ អាចត្រូវបានដាក់ពង្រាយក្នុងទីក្រុងប៉ារីស សម្រាប់ក្បួនដង្ហែរទិវាឧសភា នាថ្ងៃពុធ ក្នុងករណីមានអំពើហឹង្សាបង្កដោយក្រុមអ្នកតវ៉ា។

រដ្ឋាភិបាល កំពុងប្រុងប្រយ័ត្ន ចំពោះអំពើហិង្សាច្រំដែល នាថ្ងៃទី1 ឧសភា កាលពីឆ្នាំមុន នៅពេលរដ្ឋាភិបាល បានចាប់ខ្លួនក្រុមអ្នកបង្កើតបញ្ហាចំនួន 1.200 នាក់ ដែលបានរត់គេចខ្លួននៅក្នុងរដ្ឋធានីដោយបំផ្លិចបំផ្លាញអាជីវកម្ម និងការប៉ះទង្គិចជាមួយប៉ូលីស។

លោក Castaner បានថ្លែងថា អជ្ញាធរ បានរកឃើញក្រុមជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជំរុញឱ្យក្រុមអ្នកតវ៉ាធ្វើឱ្យទីក្រុងប៉ារីសក្លាយជារដ្ឋធានីនៃកុបកម្ម នៅថ្ងៃពុធ។ លោក បានប្រាប់ក្នុងសន្និសីទសារព័ត៌មានថា "ផ្អែកលើព័ត៌មានដែលយើងមាន ក្រុមសកម្មជនរ៉ាឌីកាល់ពី 1,000 ទៅ 2,000 នាក់ ដែលបានពង្រឹងសក្តានុពលដោយពួកបុគ្គលមកពីបរទេស អាចព្យាយាមផ្សព្វ-ផ្សាយភាពគ្មានច្បាប់ទម្លាប់ និងអំពើហិង្សា" ។

កងម៉ូតូជិត 200 គ្រឿងនឹងត្រូវដាក់ពង្រាយនៅទូទាំងរដ្ឋធានី ដើម្បីឆ្លើយតបភ្លាមៗចំពោះការផ្ទុះហិង្សានានា ហើយយន្តហោះដ្យូន នឹងត្រូវគេប្រើ ដើម្បីតាមដានចលនារបស់បាតុករ។

លោក Castaner បានថ្លែងថា អាចនឹងប្រើប្រាស់ច្បាប់ថ្មីមួយ ដែលអនុញ្ញាតឱ្យមានការរុករកទុកជាមុននូវអ្នកណាម្នាក់ ដែលមានគម្រោងហែក្បួន ដោយនិយាយថា មានមនុស្សមួយចំនួនតូច ត្រូវបានឃុំខ្លួន កាលពីថ្ងៃអង្គារ។

កងកម្លាំងសន្តិសុខបារាំង បានប្រុងប្រយ័ត្នខ្ពស់អស់រយៈពេលជិត៦ខែ ជុំវិញការធ្វើបាតុកម្ម “អាវកាក់លឿង” ប្រចាំសប្តាហ៍ ដែលជាញឹកញាប់ បានបោកបក់ទៅជាកុបកម្ម និងកំពុងប្រយុទ្ធជាមួយក្រុមប៉ូលីស។

បន្ថែមទៅនឹងហានិភ័យនេះ ប៉ូលីសព្រួយបារម្ភថា ក្រុមអាវកាក់លឿងប្រហែលជាអាចវិលត្រលប់មកវិញ ក្នុងក្បួនតាមប្រពៃណី ខែឧសភា សម្រាប់ទិវាពលកម្មអន្តរជាតិមួយនេះ នេះបើតាមការផ្សាយរបស់Channel News Asia សឹង្ហបុរី នាថ្ងៃពុធ។