ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានប្តេជ្ញាកាលពីថ្ងៃចន្ទ ទី០៣ ខែមករា ថា នឹងប្រើប្រាស់រយៈពេលប៉ុន្មានខែចុងក្រោយរបស់លោកក្នុងតំណែង ដើម្បីជំរុញឱ្យមានដំណើរការការទូតជាមួយកូរ៉េខាងជើង ទោះបីជាមានភាពស្ងៀមស្ងាត់ជាសាធារណៈពីទីក្រុងព្យុងយ៉ាង ជុំវិញការប៉ុនប៉ងរបស់លោក សម្រាប់ការប្រកាសសន្តិភាពរវាងភាគីទាំងពីរក៏ដោយ។
Read more: លោក Moon របស់កូរ៉េខាងត្បូងសន្យាជំរុញចុងក្រោយសម្រាប់សន្តិភាពកូរ៉េខាងជើង
បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី ឲ្យដឹងកាលពីថ្ងៃចន្ទ (មករា 3) ថា ប្រទេសឥណ្ឌូណេស៊ី នឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងដូសជម្រុញកូវីដ-19 ដល់សាធារណជនទូទៅ ចាប់ពីថ្ងៃទី 12 ខែមករាខាងមុខនេះ ដែលកាលបរិច្ឆេទនេះ ត្រូវបានសម្រេចដោយប្រធានាធិបតី។
Read more: ឥណ្ឌូនេស៊ី នឹងផ្តល់ដូសជម្រុញជាសាធារណៈចាប់ពីថ្ងៃទី 12 ខែមករា ខណះ Omicron...
(ហៃទី)៖ ការប៉ុនប៉់ងធ្វើឃាតនាយករដ្ឋមន្ត្រីហៃទី លោក អារៀល ហិនរី (Ariel Henry) នៅក្បែរព្រះវិហារមួយកន្លែងក្នុងទីក្រុង ហ្គោណេវស៍ (Gonaives) ភាគខាងជើងប្រទេស បានទទួលបរិយាជ័យទៅវិញនៅថ្ងៃអាទិត្យ ទី០២ ខែមករា (ពេលវេលានៅហៃទី)។
Read more: នាយករដ្ឋមន្ត្រីប្រទេសហៃទី រួចផុតពីការប៉ុនប៉ងធ្វើឃាត នៅក្បែរព្រះវិហារមួយកន្លែង!
(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ១៨៥,១២២នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៦២នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
Read more: សហរដ្ឋអាមេរិក៖ មនុស្សជាង ១៨០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៦២នាក់ស្លាប់...
(ស៊ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលីបានលើកឡើងថា ផលប៉ះពាល់ស្រាលបង្កឡើងដោយ វីរុស COVID-19 បំប្លែងថ្មី Omicron នោះមានន័យថា ប្រទេសនេះនៅតែអាចជំរុញទៅមុខ នូវដំណើរការបើកសេដ្ឋកិច្ច បើទោះបីជាចំនួនករណីឆ្លងប្រចាំថ្ងៃ កើនឡើងខ្ពស់បំផុតមិនធ្លាប់មានរហូតដល់ជាង ៣៧,០០០ករណី និងចំនួនអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ បាននិងកំពុងកើនឡើងក្តី។
Read more: អូស្ត្រាលីនៅតែជំរុញដំណើរការ បើកសេដ្ឋកិច្ចប្រទេសទៅមុខ...
(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៩២៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។
Read more: ថៃ៖ មនុស្សជិត ៣,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៨នាក់ស្លាប់...
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន នៅថ្ងៃចន្ទនេះបានសន្យាថា នឹងប្រើប្រាសឱកាសចុងក្រោយនៅសល់ប៉ុន្មានខែទៀតនេះ ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពជាមួយកូរ៉េខាងជើង បើទោះជាទីក្រុងព្យុងយ៉ាងបន្តមិនអើពើក៏ដោយ។
Read more: ប្រធានាធិបតីកូរ៉េខាងត្បូង នឹងប្រើពេលចុងក្រោយនៃអាណត្តិ ដើម្បីស្វែងរក...
ទីភ្នាក់ងារចារកម្មរបស់ប្រទេសអាហ្វហ្កានីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យ (2 មករា) ថា ក្រុមភ្នាក់ងារស៊ើបការណ៍អាហ្វហ្គានីស្ថានមួយក្រុម បានចាក់ស្រាប្រហែល 3,000 លីត្រចូលទៅក្នុងប្រឡាយទឹកមួយក្នុងទីក្រុងកាប៊ុល ខណៈដែលអាជ្ញាធរតាលីបង់ថ្មី បានបង្ក្រាបការលក់គ្រឿងស្រវឹង។
Read more: ភ្នាក់ងារអាហ្វហ្គានីស្ថាន ចាក់ស្រា 3,000 លីត្រចូលទៅក្នុងប្រឡាយទឹកកាប៊ុល
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានផ្សាយថា ក្រសួងពាណិជ្ជកម្មវៀតណាម បានស្នើឱ្យអាជ្ញាធរខេត្តក្វាងស៊ីរបស់ចិន ចាត់វិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយការកកស្ទះនៅច្រកព្រំដែន បន្ទាប់ពីប្រទេសចិន បានបង្កើនការគ្រប់គ្រងព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាង ដើម្បីអនុវត្តតាមគោលការណ៍សូន្យនៃ COVID-19 ។
Read more: វៀតណាម ជំរុញឲ្យចិនបើកច្រកព្រំដែនឡើងវិញជាបន្ទាន់ ខណៈដែលវិស័យពាណិជ្ជកម្ម...
អភិបាលតំបន់ Haskovo បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ (២ មករា) អាជ្ញាធរបសុពេទ្យប៊ុលហ្គារី បានចាប់ផ្តើមសម្លាប់សត្វមាន់ ជាង ៣៩,០០០ ក្បាលនៅក្នុងភូមិ Krivo Pole ភាគខាងត្បូង បន្ទាប់ពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី ត្រូវបានបញ្ជាក់នៅឯកសិដ្ឋានឧស្សាហកម្មចំនួនពីរនៅទីនោះ។
Read more: ប៊ុលហ្គារី បានសម្លាប់សត្វមាន់ចំនួន ៣៩,០០០ ក្បាល...
(ហ្សាការតា)៖ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៉ី (BMKG) បានឱ្យដឹងថា គ្រោះរញ្ជួយដីដ៏កក្រើកមួយដែលមានកម្រិតរហូតដល់ទៅ ៧.៣រ៉ិចទ័រ បានវាយប្រហារដែនសមុទ្រ បាន់ដា (Banda Sea) ភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ហើយវាបណ្ដាលឱ្យមានការខូចខាតបន្តិចបន្តួច។
Read more: គ្រោះរញ្ជួយដី៧.៣រ៉ិចទ័រ វាយប្រហារដែនសមុទ្រ Banda នៅភាគខាងកើតប្រទេសឥណ្ឌូណេស៉ី...
(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី បាន ឱ្យដឹងថាទីក្រុងម៉ូស្គូ នឹងស្វែងរកការធានាសនិ្តសុខយ៉ាងរឹងមាំមួយពីសហរដ្ឋអាមេរិក នៅក្នុងជំនួបទ្វេភាគីដែលគ្រោងនឹងធ្វើឡើងនៅឯ ទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅដើមឆ្នាំក្រោយនេះ។
Read more: រុស្ស៊ី នឹងស្វែងរកការធានាសន្តិសុខពីសហរដ្ឋអាមេរិក ក្នុងជំនួបទ្វេភាគី...
(បាកដាដ)៖ នាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ លោក មូស្តាហ្វា អាល់ខាឌីមី (Mustafa al-Kadhimi) កាលពីថ្ងៃពុធសប្តាហ៍នេះបានបញ្ជាក់ថា បេសកកម្មប្រយុទ្ធរបស់ ក្រុមយោធាចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសលោក ត្រូវបានបិទបញ្ចប់ជាផ្លូវការហើយ បន្ទាប់ពីកងទ័ពរបស់ពួកគេ ដែលមានភារកិច្ចផ្នែកប្រយុទ្ធ ត្រូវបានដកចេញទាំងអស់ពីប្រទេសអ៉ីរ៉ាក់ ស្របទៅតាមការព្រមព្រៀងគ្នា។
ប្រទេសចិន បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ការពារស្ថានីយអវកាសចិនមួយ និងក្រុមនាវិកបីនាក់របស់ខ្លួន បន្ទាប់ពីទីក្រុងប៉េកាំង បានត្អូញត្អែរថា ផ្កាយរណប ដែលបាញ់បង្ហោះដោយ SpaceX របស់លោក Elon Musk ប៊ិះបានវាយប្រហារស្ថានីយខ្លួន។
Read more: ចិន ជំរុញឱ្យអាមេរិកការពារស្ថានីយអវកាសរបស់ខ្លួនពីផ្កាយរណប
ចិន នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើតៃវ៉ាន់ ធ្វើចលនាឆ្ពោះទៅរកឯករាជ្យ មន្ត្រីក្រុងប៉េកាំង បានព្រមានកាលពីថ្ងៃពុធ (២៩ ធ្នូ) ដោយបន្ថែមថា ការញុះញង់ និងការជ្រៀតជ្រែករបស់តៃវ៉ាន់ អាចកាន់តែខ្លាំងនៅឆ្នាំក្រោយ។
Read more: ចិន ព្រមានពីវិធានការធ្ងន់ធ្ងរ ប្រសិនបើតៃវ៉ាន់ ចង់ទាមទារឯករាជ្យ
រដ្ឋមន្ត្រីការពារជាតិលោក Delfin Lorenzana បានឲ្យដឹងកាលពីថ្ងៃអង្គារទី 28 ខែធ្នូថា ប្រទេសហ្វីលីពីន បានបញ្ជាទិញនាវាចម្បាំងថ្មីពីរគ្រឿងពីក្រុមហ៊ុន Hyundai Heavy Industries របស់កូរ៉េខាងត្បូង ដើម្បីធ្វើទំនើបកម្មកងទ័ពជើងទឹករបស់ទីក្រុងម៉ានីល ខណៈដែលខ្លួនកំពុងប្រឈមមុខនឹងជម្លោះជាមួយទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង។
Read more: ហ្វីលីពីន គ្រោងទិញនាវាចម្បាំងកូរ៉េខាងត្បូងពីរគ្រឿង ក្នុងតម្លៃ ៥៥៦...
ក្រសួងដឹកជញ្ជូនរបស់ឥណ្ឌូណេស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារ (28 ធ្នូ) ថា ប្រទេសឥណ្ឌូណេស៊ី បានដកបម្រាមលើយន្តហោះ Boeing 737 MAX ហើយ ដែលមានរយះពេល៣ឆ្នាំ បន្ទាប់ពីការធ្លាក់យន្តហោះមួយក្នុងចំណោមយន្តហោះ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lion Air ជាមួយនឹងការបាត់បង់មនុស្ស 189 នាក់នៅលើយន្តហោះ។
Read more: ឥណ្ឌូណេស៊ី អនុញ្ញាតឱ្យយន្តហោះ Boeing 737 MAX ហោះហើរម្តងទៀត...
អាជ្ញាធរឥណ្ឌូណេស៊ី នឹងជួយជួសជុលទូក ដែលជាប់គាំង ដោយមានផ្ទុកដោយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង 100 នាក់នៅឆ្នេរសមុទ្ររបស់ខ្លួន ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យអ្នកដំណើរលើទូកទាំងអស់ ស្វែងរកការជ្រកកោននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះទេ ហើយនឹងបង្វែរទូកនេះចេញ នេះបើតាមក្រុមមន្រ្តី បានប្រាប់ Reuters កាលពីថ្ងៃអង្គារ (២៨ធ្នូ)។
គ្រាប់រ៉ុក្កែត និងកាំភ្លើង បានវាយប្រហារទៅលើទីតាំងរបស់ក្រុមហ៊ុនសេវាកម្មប្រេងរបស់ចិននៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ កាលពីព្រឹកព្រលឹមថ្ងៃអង្គារ (ទី 28 ខែធ្នូ) ដោយមិនបណ្តាលឱ្យមានអ្នករងរបួស ឬការខូចខាតណាមួយឡើយ។
Read more: .រ៉ុក្កែត បានបាញ់ប្រហារទៅលើក្រុមហ៊ុនចិននៅអ៊ីរ៉ាក់
ព្រិលធ្លាក់ខ្លាំង បានបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ ការលុបចោលជើងហោះហើរ និងការរំខានដល់សេវាកម្មរថភ្លើងនៅភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃចន្ទ (27 ធ្នូ) ជាមួយនឹងកំណត់ត្រានៃគំនរទឹកកកនៅតាមតំបន់មួយចំនួន។
Read more: ព្រិលធ្លាក់ខ្លាំង បង្កភាពចលាចលក្នុងការធ្វើដំណើរក្នុងប្រទេសជប៉ុន
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយក្នុងសន្នីសិទកាសែតកាលពីថ្ងៃចន្ទ (២៧ ធ្នូ) ថា អ៊ីរ៉ង់ គ្រោងនឹងប្រកាសតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសយេម៉ែន បន្ទាប់ពីការស្លាប់របស់បេសកជនពីមុន គឺលោក Hasan Irlu ។
Read more: អ៊ីរ៉ង់ គ្រោងប្រកាសឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសយេម៉ែន ក្រោយមរណភាពរបស់អ្នកមុន