Social Network

រុស្ស៉ីនិងអ៊ុយក្រែន ដោះដូរឈ្លើយសឹកក្នុងទ្រង់ទ្រាយធំ ក្រោយមានការជួយសម្រុះសម្រួលពីអេមីរ៉ាតអារ៉ាប់រួម

កាលពីថ្ងៃពុធសប្តាហ៍នេះ អ៊ុយក្រែន និងរុស្ស៉ី បានប្រកាសពីការដោះដូរអ្នកទោសសង្រ្គាមទៅវិញទៅមក ដែលជាលើកដំបូងបើគិតក្នុងរយៈពេលជិត៥ខែ ដោយឈ្លើយសឹកប្រមាណជាង២០០នាក់ ត្រូវបានដោះ លែងដោយភាគីម្ខាងៗ បន្ទាប់ពីដំណើរការចរចាដ៏ស្មុគស្មាញមួយ ដែលមានការចូលរួមជួយសម្រុះសម្រួល ពីសំណាក់អេមីរ៉ាតអារ៉ាប់រួម។

Read more: រុស្ស៉ីនិងអ៊ុយក្រែន ដោះដូរឈ្លើយសឹកក្នុងទ្រង់ទ្រាយធំ...

ចិន ធ្វើប្រតិបត្តិការល្បាតសមុទ្រ ខណៈអាមេរិក និងហ្វីលីពីន ធ្វើសមយុទ្ធរួមគ្នា ក្នុងតំបន់តែមួយ

 ចិន បាននិយាយថា កងទ័ពជើងទឹក និងអាកាសរបស់ខ្លួន បានដឹកនាំការល្បាតសមុទ្រនៅក្នុងតំបន់សមុទ្រ ចិនខាងត្បូង ជាការល្បាតមួយ ធ្វើឡើងក្នុងពេលដំណាលគ្នានឹងសហរដ្ឋអាមេរិក និងហ្វីលីពីន កំពុងធ្វើសម យុទ្ធរួមគ្នានៅក្នុងតំបន់តែមួយ ហើយនេះដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ដែន ទឹកជម្លោះ។

Read more: ចិន ធ្វើប្រតិបត្តិការល្បាតសមុទ្រ ខណៈអាមេរិក និងហ្វីលីពីន ធ្វើសមយុទ្ធរួមគ្នា...

ប្រទេសថៃ និងចិន នឹងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ចាប់ពីខែមីនាឆ្នាំនេះ

 នាយករដ្ឋមន្ត្រីថៃ លោក Sritha Thavisin បានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសថៃ និងប្រទេស ចិន នឹងលើកលែងជាអចិន្ត្រៃយ៍នូវតម្រូវការទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ដែលនឹងចាប់ផ្តើម អនុវត្តនៅក្នុងខែមីនាឆ្នាំនេះតែម្តង។

Read more: ប្រទេសថៃ និងចិន នឹងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ...

តៃវ៉ាន់ រាយការណ៍ពីវត្តមានបាឡុងចិន ៤គ្រឿង មុនការបោះឆ្នោតសកល

ក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃពុធ បានឱ្យដឹងថា បាឡុង៤គ្រឿងរបស់ចិន ត្រូវបានប្រទះឃើញហោះ ឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលច្រកសមុទ្រតៃវ៉ាន់ ហើយក្នុងនោះមានបាឡុង ៣គ្រឿង បានហោះពីលើដែន កោះតៃវ៉ាន់។

Read more: តៃវ៉ាន់ រាយការណ៍ពីវត្តមានបាឡុងចិន ៤គ្រឿង មុនការបោះឆ្នោតសកល

សហរដ្ឋអាមេរិក ឈានដល់កិច្ចព្រមព្រៀង បន្តរក្សាវត្តមានយោធា១០ឆ្នាំបន្ថែម ក្នុងប្រទេសកាតា

 សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបន្តរក្សាវត្តមានយោធោរបស់ខ្លួននៅឯមូលដ្ឋាន ក្នុងប្រទេសកាតា សម្រាប់រយៈពេល ១០ឆ្នាំបន្ថែមទៀត។

Read more: សហរដ្ឋអាមេរិក ឈានដល់កិច្ចព្រមព្រៀង បន្តរក្សាវត្តមានយោធា១០ឆ្នាំបន្ថែម...

លេខអ្នកស្លាប់បន្តកើនដល់យ៉ាងហោច៤៨នាក់ បន្ទាប់ពីប្រទេសជប៉ុន រងគ្រោះ រញ្ជួយដីកម្រិតធ្ងន់៧.៦រ៉ិចទ័រ

 អាជ្ញាធរជប៉ុន បានឱ្យដឹងកាលពីរសៀលថ្ងៃអង្គារថា តួលេខអ្នកស្លាប់ បានបន្តកើនដល់ ៤៨នាក់ បន្ទាប់ពី គ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារចំតំបន់ភាគកណ្តាលប្រទេសជប៉ុន កាលពីមួយថ្ងៃមុន។

Read more: លេខអ្នកស្លាប់បន្តកើនដល់យ៉ាងហោច៤៨នាក់ បន្ទាប់ពីប្រទេសជប៉ុន រងគ្រោះ...

ភ្លៀងធ្លាក់ឥតឈប់ឈរ បង្កការបំផ្លិចបំផ្លាញនៅទូទាំងភាគខាងកើតអូស្រ្តាលី

ភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ភ្លាមៗនៅពាសពេញផ្នែកភាគខាងកើតប្រទេសអូស្ត្រាលី កាលពីថ្ងៃអង្គារ ដោយទឹក បានជន់លិចផ្លូវ កាត់ផ្តាច់ទីក្រុង បំផ្លាញទ្រព្យសម្បត្តិ ខណៈអាជ្ញាធរ បានណែនាំដល់អ្នកស្រុកនៅ តំបន់ទំនាប ឲ្យផ្លាស់ទៅកាន់ទីទួលខ្ពស់មានសុវត្ថិភាព។

Read more: ភ្លៀងធ្លាក់ឥតឈប់ឈរ បង្កការបំផ្លិចបំផ្លាញនៅទូទាំងភាគខាងកើតអូស្រ្តាលី

ហ្វីលីពីន រំពឹងថា នឹងអាចចាកចេញពីបញ្ជីពណ៌ប្រផេះ របស់អង្គការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់សកល ក្នុងឆ្នាំនេះ

 កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាជាតិប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់របស់ហ្វីលីពីន បាននិយាយថា ប្រទេសអាស៊ានមួយនេះ រំពឹងថា នឹងអាចត្រូវបានដកចេញពីបញ្ជីពណ៌ប្រផេះនៃអង្គការក្រុមការងារ ហិរញ្ញវត្ថុ ហៅកាត់ FATF នៅក្នុងឆ្នាំ២០២៤នេះ។

Read more: ហ្វីលីពីន រំពឹងថា នឹងអាចចាកចេញពីបញ្ជីពណ៌ប្រផេះ...

ស្រីលង្កា ឃាត់ខ្លួនមនុស្សជិត ១៥.០០០នាក់ ក្នុងការបង្រ្កាបគ្រឿងញៀន

 ប៉ូលីសស្រីលង្កា បានប្រកាសកាលពីថ្ងៃអាទិត្យ ពីការចាប់ខ្លួនមនុស្សជិត 15,000 ក្នុងអំឡុងពេលមួយ សប្តាហ៍ នៃការប្រឆាំងគ្រឿងញៀនដែលគាំទ្រដោយយោធា ហើយជាការបង្ក្រាបមួយដែលត្រូវបានបរិហារ ដោយសកម្មជនសិទ្ធិមនុស្ស។

Read more: ស្រីលង្កា ឃាត់ខ្លួនមនុស្សជិត ១៥.០០០នាក់ ក្នុងការបង្រ្កាបគ្រឿងញៀន

អ៉ីរ៉ង់ គំរាមបិទច្រកសមុទ្រមេឌីទែរ៉ាណេ ជុំវិញសង្គ្រាមនៅហ្គាហ្សា ដោយមិនប្រាប់ថាធ្វើតាមរបៀបណា

 សារព័ត៌មានអ៉ីរ៉ង់ Tasnim កាលពីថ្ងៃសៅរ៍ បានដកស្រង់សម្តីមេបញ្ជាការកងបដិវត្តន៍អ៉ីរ៉ង់ ដែលនិយាយថា ច្រកសមុទ្រមេឌីទែរ៉ាណេ អាចនឹងត្រូវបិទ ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបន្តប្រព្រឹត្ត «បទឧក្រិដ្ឋកម្ម» នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែមិនបានពន្យល់ទេថា វាអាចធ្វើឡើងដោយរបៀបណានោះ។

Read more: អ៉ីរ៉ង់ គំរាមបិទច្រកសមុទ្រមេឌីទែរ៉ាណេ ជុំវិញសង្គ្រាមនៅហ្គាហ្សា...

ម៉ិកស៉ិកថា កំពុងជំរុញការគ្រប់គ្រងលំហូរជនចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក

លោក Andres Manuel Lopez Obrador ប្រធានាធិបតីម៉ិស៉ិក បាននិយាយកាលពីចុងសប្តាហ៍ថា រដ្ឋាភិបាលរបស់លោក បាននិងកំពុងពង្រឹងវិធានការដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុក ហើយកំពុងជួយ សហរដ្ឋអាមេរិកទប់ទល់នឹងចំនួនមនុស្សដ៏ច្រើន ដែលព្យាយាមធ្វើដំណើរទៅកាន់ព្រំដែនសហរដ្ឋអាមេរិក។

Read more: ម៉ិកស៉ិកថា កំពុងជំរុញការគ្រប់គ្រងលំហូរជនចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក

លោក គីម ជុងអ៊ុន គំរាមវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ បើកូរ៉េខាងជើងរងការគំរាមកំហែងនុយក្លេអ៊ែរ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានគំរាមថា ទីក្រុងព្យុងយ៉ាង នឹងមិនស្ទាក់ស្ទើរឡើយក្នុងការបើកការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើរងការគំរាមកំហែងនុយក្លេអ៊ែរពីសត្រូវ។

Read more: លោក គីម ជុងអ៊ុន គំរាមវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ...

ក្រុងសៀងហៃនៃប្រទេសចិន ជួបប្រទះនឹងអាកាសធាតុចុះត្រជាក់ខ្លាំង មិនធ្លាប់មាន ក្នុងរយៈពេល៤០ឆ្នាំ

 មជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសចិន គឺទីក្រុងសៀងហៃ កំពុងជួបប្រទះនឹងអាកាសធាតុដ៏ត្រជាក់បំផុត មិន ធ្លាប់មានរយៈពេល ៤០ឆ្នាំនៅក្នុងខែធ្នូនេះ ជំរុញឲ្យអាជ្ញាធរចេញការព្រមានអំពីកម្រិតសីតុណ្ហភាពទាប និងខ្យល់ត្រជាក់ ខណៈទីក្រុងភាគខាងជើងប្រទេសចិនឯណោះវិញ ស្ថិតក្នុងលក្ខខណ្ឌត្រជាក់ដូចទឹកកក តែ អាចនឹងធូរស្រាលនៅសប្តាហ៍ក្រោយ។

Read more: ក្រុងសៀងហៃនៃប្រទេសចិន ជួបប្រទះនឹងអាកាសធាតុចុះត្រជាក់ខ្លាំង មិនធ្លាប់មាន...

ចិន ព្រមានហ្វីលីពីនថា ទំនាក់ទំនងរវាងប្រទេសទាំង២ កំពុងស្ថិតនៅលើផ្លូវបំបែក

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានព្រមានសមភាគីហ្វីលីពីនរបស់លោកថា ទីក្រុងម៉ានីល ត្រូវតែធ្វើសកម្មភាពប្រកបដោយការប្រុងប្រយ័ត្ន បន្ទាប់ពីការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ខណៈទំនាក់ទំនងរវាងប្រទេសទាំង២ កំពុងស្ថិតនៅលើផ្លូវបំបែក។

Read more: ចិន ព្រមានហ្វីលីពីនថា ទំនាក់ទំនងរវាងប្រទេសទាំង២ កំពុងស្ថិតនៅលើផ្លូវបំបែក

ផ្សែងអ័ព្ទដ៏កម្រវាយលុកទីក្រុងស៉ីដនីរបស់អូស្រ្តាលី ដោយសារតែភ្លើងឆេះព្រៃ

 គុណភាពខ្យល់ក្នុងទីក្រុងស៉ីនី កាលពីថ្ងៃអង្គារ បានធ្លាក់មកដល់កម្រិតមួយ ដែលចាត់ទុកថា អាក្រក់បំផុត ក្នុងចំណោមទីក្រុងដ៏ទៃទៀតរបស់ពិភពលោក ខណៈផ្សែងចេញពីភ្លើងឆេះព្រៃនៅភាគខាងជើង កំពុងគ្រប ដណ្ដប់ពាសពេញទីក្រុងកំពង់ផែមួយនេះ ដោយមានសន្ទស្សន៍ប្រហាក់ប្រហែលទៅនឹងទីក្រុងញូវដែលី របស់ប្រទេសឥណ្ឌាដែរ។

Read more: ផ្សែងអ័ព្ទដ៏កម្រវាយលុកទីក្រុងស៉ីដនីរបស់អូស្រ្តាលី ដោយសារតែភ្លើងឆេះព្រៃ

ហោចណាស់មនុស្ស ១២៧នាក់ស្លាប់ ក្រោយគ្រោះរញ្ជួយដី វាយប្រហារលើភាគពាយព្យប្រទេសចិន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានផ្សាយកាលពីថ្ងៃអង្គារថា គ្រោះរញ្ជួយដីមួយកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារ លើតំបន់ភ្នំដាច់ស្រយាលមួយ ស្ថិតនៅភាគពាយព្យប្រទេសចិន ដោយសម្លាប់មនុស្សយ៉ាងហោច ១២៧ នាក់ និងជាង ៥៣០នាក់ផ្សេងទៀត រងរបួស។

Read more: ហោចណាស់មនុស្ស ១២៧នាក់ស្លាប់ ក្រោយគ្រោះរញ្ជួយដី វាយប្រហារលើភាគពាយព្យប្រទេសចិន

ប្រធានាធិបតីកូរ៉េខាងត្បូង តែងតាំងរដ្ឋមន្រ្តីការបរទេស និងប្រមុខចារកម្មថ្មី

 កាលពីថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានសម្រេចជ្រើសរើសយកអតីត អនុរដ្ឋមន្រ្តីការបរទេស លោក Cho Tae-yul ឱ្យធ្វើជារដ្ឋមន្រ្តីការបរទេសថ្មីនៃប្រទេសអាស៉ីបូព៌ាមួយនេះ និងឱ្យទីប្រឹក្សាសន្តិសុខជាតិ លោក Cho Tae-yong កាន់តំណែងជានាយកថ្មីនៃបណ្តាញស៉ើបការណ៍ សម្ងាត់ ជាតិ។

Read more: ប្រធានាធិបតីកូរ៉េខាងត្បូង តែងតាំងរដ្ឋមន្រ្តីការបរទេស និងប្រមុខចារកម្មថ្មី

កប៉ាល់ដែលមានដោតទង់ជាតិអ៉ីស្រាអែល នឹងត្រូវហាមឃាត់ពីការចូលចត នៅម៉ាឡេស៉ី

 នាយករដ្ឋមន្រ្តី លោក Anwar Ibrahim បានប្រកាសកាលពីថ្ងៃពុធនថា រាល់កប៉ាលទាំងអស់ ដែលមាន ដោតទង់ជាតិអ៉ីស្រាអែល នឹងមិនអនុញ្ញាតឲ្យចូលចតក្នុងប្រទេសម៉ាឡេស៉ីនោះទេ ចាប់ពីពេលនេះទៅ ហើយកប៉ាល់ទាំងឡាយណា ដែលធ្វើដំណើរទៅកាន់អ៉ីស្រាអែល ក៏នឹងត្រូវហាមឃាត់មិនឲ្យផ្ទុកទំនិញ នៅ កំពង់ផែ ម៉ាឡេស៉ីដែរ។

Read more: កប៉ាល់ដែលមានដោតទង់ជាតិអ៉ីស្រាអែល នឹងត្រូវហាមឃាត់ពីការចូលចត នៅម៉ាឡេស៉ី

ដាណឺម៉ាក ឈានដល់កិច្ចព្រមព្រៀងយោធា ជាមួយសហរដ្ឋអាមេរិក

 នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសលោកស្រី បានឈានដល់កិច្ចព្រមព្រៀងការពារជាតិមួយជាមួយសហរដ្ឋអាមេរិក ដែលនឹងអនុញ្ញាតឱ្យកងទ័ពអាមេរិកឈរជើង ឬដំឡើងសព្វាវុធ នៅលើទឹកដី ដាណឺម៉ាក។

Read more: ដាណឺម៉ាក ឈានដល់កិច្ចព្រមព្រៀងយោធា ជាមួយសហរដ្ឋអាមេរិក

កាណាដា នឹងទិញយន្តហោះដ្រូនបំពាក់អាវុធ MQ-9B ពីអាមេរិក ក្នុងតម្លៃជិត២ពាន់លាន

 កាលពីថ្ងៃអង្គារ រដ្ឋាភិបាលកាណាដា បាននិយាយថា ខ្លួននឹងទិញយន្តហោះដ្រូនបំពាក់អាវុធ MQ-9B ពី ក្រុមហ៊ុនអាមេរិក General Atomics ដើម្បីយកមកប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក៏ជាសម្រាប់ការ ឃ្លាំមើលឆ្នេរសមុទ្រ និងការជួយសង្រ្គោះគ្រោះមហន្តរាយ។

Read more: កាណាដា នឹងទិញយន្តហោះដ្រូនបំពាក់អាវុធ MQ-9B ពីអាមេរិក ក្នុងតម្លៃជិត២ពាន់លាន

កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ចាប់ផ្តើមដំណើរការប្រព័ន្ធចែករំលែកទិន្នន័យ ស្តីពីការបាញ់មីស៉ីលរបស់កូរ៉េខាងជើង (Video inside)

(សេអ៊ូល)៖ នាថ្ងៃអង្គារនេះ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានចាប់ផ្តើមដំណើរការ ប្រព័ន្ធចែករំលែកទិន្នន័យប្រមូលបានភ្លាមៗ ស្តីពីការបាញ់មីស៉ីលរបស់កូរ៉េខាងជើង ខណៈប្រទេសទាំង៣ កំពុងប្រឹងប្រែងព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងគ្នា ដើម្បីទប់ទល់ការគំរាមកំហែងពីទីក្រុងព្យុងយ៉ាង ដែលមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ។

Read more: កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ចាប់ផ្តើមដំណើរការប្រព័ន្ធចែករំលែកទិន្នន័យ...