Social Network

អង្គការ WHO កំពុងធ្វើការជិតស្និទ្ធជាមួយចក្រភពអង់គ្លេស ក្រោយមានការរកឃើញវីរុសកូវីដ-១៩ថ្មីមួយ ដែលហាក់អាចឆ្លងរាលដាលឆាប់រហ័សជាងធម្មតា

(ឡុងដ៍)៖ អង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថា ខ្លួនកំពុងធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយក្រុមមន្រ្តីជំនាញចក្រភពអង់គ្លេស ជុំវិញការរកឃើញវីរុស COVID-19 ថ្មីមួយ ដែលហាក់មានសមត្ថភាពឆ្លងរាលដាលឆាប់រហ័សខុសពីធម្មតា។

Read more: អង្គការ WHO កំពុងធ្វើការជិតស្និទ្ធជាមួយចក្រភពអង់គ្លេស...

ម៉ាឡេស៊ី នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុន Pfizer-BioNTech នៅខែកុម្ភៈ ឆ្នាំក្រោយ

(គូឡាឡាំពួរ)៖ ម៉ាឡេស៊ី នៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ បាននិយាយថាខ្លួនរំពឹងនឹងទទួលបានដូសដំបូងនៃវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech នៅខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។

Read more: ម៉ាឡេស៊ី នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុន Pfizer-BioNTech នៅខែកុម្ភៈ...

លោក ដូណាល់ ត្រាំ៖ រុស្ស៉ីទំនងគ្មានពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារព័ត៌មានវិទ្យាលើអាមេរិកថ្មីៗនេះនោះទេ

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ បានអះអាងថា ការវាយប្រហារទ្រង់ទ្រាយធំតាមប្រព័ន្ធព័ត៌មានវិទ្យាមកលើរដ្ឋាភិបាលអាមេរិកកាលពីពេលថ្មីៗនេះ ហាក់ពុំបានបង្កបញ្ហាធ្ងន់ធ្ងរឡើយដោយអ្វីៗស្ថិតក្រោមការគ្រប់គ្រងបាន ហើយលោកក៏បាននិយាយផ្ទុយពីការវាយតម្លៃរបស់រដ្ឋបាលលោកផ្ទាល់ ដែលថារុស្ស៉ីជាអ្នកនៅពីក្រោយទង្វើនេះផងដែរ។

Read more: លោក ដូណាល់ ត្រាំ៖...

សហរដ្ឋអាមេរិក៖ មនុស្សជិត ១៩ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង ២,៥០០នាក់ទៀតស្លាប់ នៅក្នុងពេល២៤ម៉ោង!

 (វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតអាក្រក់បំផុតដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៨៩,៤១៥នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ២,៥៥៦នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។

Read more: សហរដ្ឋអាមេរិក៖ មនុស្សជិត ១៩ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង...

ថៃរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅទីក្រុងបាងកក បន្ទាប់ពីមានការឆ្លងរាលដាលនៅខេត្តសាមុតសាខន

 (បាងកក)៖ ក្រសួងសុខាភិបាលថៃនាថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សរុបចំនួន ៥៧៦ករណី ប៉ុន្តែក្នុងនោះរាប់បញ្ចូលទាំង៥១៦ករណី ដែលត្រូវបានរាយការណ៍តាំងតែពីយប់ថ្ងៃសៅរ៍ម្សិលមិញ។

Read more: ថៃរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅទីក្រុងបាងកក...

WHO ព្រមាន៖ «ខណៈជំងឺកូវីដ-១៩ កំពុងបន្តរាតត្បាតនៅអឺរ៉ុប ចំនួនអ្នកកើត Depression ក៏កំពុងកើនឡើងផងដែរ» (Video inside)

(កូពែនហាក)៖ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃសុក្រសប្តាហ៍នេះ លោក ហានស៍ គ្លូក (Hans Kluge) នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុបបានអះអាងថា ខណៈជំងឺរាតត្បាត COVID-19 បាននិងកំពុងបន្តឆ្លងរាលដាល ពាសពេញទ្វីបអឺរ៉ុបនារដូវវិស្សមកាលនេះ បញ្ហាវិបត្តិសុខភាពផ្លូវចិត្ត ក៏នឹងកើនឡើងផងដែរ។

Read more: WHO ព្រមាន៖ «ខណៈជំងឺកូវីដ-១៩ កំពុងបន្តរាតត្បាតនៅអឺរ៉ុប ចំនួនអ្នកកើត...

អេស្ប៉ាញត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជននៅថ្ងៃទី២៧ ខែធ្នូ ទៅតាមការសម្រេចរបស់អឺរ៉ុប

(ម៉ាឌ្រីត)៖ រដ្ឋមន្ត្រីសុខាភិបាលអេស្ប៉ាញលោក សាលវ៉ាដឺ អ៊ីលឡា (Salvador Illa) បានថ្លែងថា ការចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19 នឹងត្រូវបានចាប់ផ្តើមនៅថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះហើយ។

Read more: អេស្ប៉ាញត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជននៅថ្ងៃទី២៧ ខែធ្នូ...

ចិននឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ក្រុមមនុស្សមានអាទិភាព នៅអំឡុងដើមឆ្នាំ២០២១

(ប៉េកាំង)៖ មន្ត្រីគណៈកម្មាធិការសុខភាពជាតិចិន (NHC) នៅថ្ងៃសៅរ៍នេះបានប្រកាសឲ្យដឹងថា ប្រទេសចិននឹងចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 ជូនដល់ក្រុមមនុស្សមានអាទិភាព នៅអំឡុងរដូវរងារ និងនិទាឃរដូវ (ចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១)។

Read more: ចិននឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ក្រុមមនុស្សមានអាទិភាព...

មូលដ្ឋានទ័ពដ៏សំខាន់របស់អាមេរិក-NATO នៅអាហ្វហ្គានីស្ថាន រងការវាយប្រហារដោយគ្រាប់រ៉ុក្កែត

 (កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថាន បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ក្រុមសកម្មប្រយុទ្ធបានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ទៅលើមូលដ្ឋានទ័ពដ៏សំខាន់មួយ របស់កងកម្លាំងអង្គការ NATO ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងស្រុក បាក្រាម (Bagram) នៃខេត្ត ផាវ៉ាន (Parwan) ស្ថិតនៅភាគខាងជើងរដ្ឋធានីកាប៊ុល។

Read more: មូលដ្ឋានទ័ពដ៏សំខាន់របស់អាមេរិក-NATO នៅអាហ្វហ្គានីស្ថាន...

វ៉ាក់សាំងកូវីដ-១៩នៃក្រុមហ៊ុន Moderna ទទួលការគាំទ្រពេញទំហឹង ពីក្រុមពិគ្រោះយោបល់ជូន រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA (Video inside)

(វ៉ាស៊ីនតោន)៖ គណៈកម្មាធិការប្រឹក្សាយោបល់ពីខាងក្រៅ ឲ្យរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានសម្តែងការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Moderna នៅក្នុងករណីបន្ទាន់។

Read more: វ៉ាក់សាំងកូវីដ-១៩នៃក្រុមហ៊ុន Moderna ទទួលការគាំទ្រពេញទំហឹង...

ក្រុមហ៊ុនអាមេរិក Pfizer ដាក់ពាក្យស្នើសុំទៅ ក្រសួងសុខាភិបាលជប៉ុន ឲ្យអនុម័តការប្រើប្រាស់ វ៉ាក់សាំងកូវីដ-១៩

 (តូក្យូ)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ថ្ងៃសុក្រនេះបានប្រកាសឲ្យដឹងថា ខ្លួនបានដាក់ពាក្យស្នើសុំការប្រើប្រាស់វ៉ាក់សាំង COVID-19 ក្នុងករណីបន្ទាន់បន្ទាប់ពីបានទទួលបានការអនុញ្ញាត នៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិករួចមកហើយនោះ។

Read more: ក្រុមហ៊ុនអាមេរិក Pfizer ដាក់ពាក្យស្នើសុំទៅ ក្រសួងសុខាភិបាលជប៉ុន...

លោក ពូទីន រំពឹងថាទំនាក់ទំនងរុស្ស៊ី-អាមេរិក នឹងល្អប្រសើរឡើងវិញក្រោយ លោក បៃដិន ឡើងកាន់អំណាច (Video inside)

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញក្តីសង្ឃឹមថា ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី គឺលោក ចូ បៃដិន នឹងបង្ហាញនូវឱកាសដែលអាចធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរមានភាពប្រសើរឡើងវិញ។

Read more: លោក ពូទីន រំពឹងថាទំនាក់ទំនងរុស្ស៊ី-អាមេរិក នឹងល្អប្រសើរឡើងវិញក្រោយ លោក បៃដិន...

តារាជើងចាស់អង់គ្លេស ក្នុងទសវត្សឆ្នាំ ១៩៦០ លោក Ian McKellen ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកដំបូង

 (បរទេស)៖ តារាសម្តែងជើងចាស់របស់អង់គ្លេស លោក Ian McKellen ត្រូវបានគេស្គាល់ថា ធ្លាប់សម្តែងជាតួអង្គ Gandalf ក្នុងរឿង «Lord of the Rings» បានបង្ហាញអារម្មណ៍រីករាយ និងមានក្តីសុខ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលអភិវឌ្ឍដោយក្រុមហ៊ុនអាមេរិក Pfizer ចំនួន១ដូស ដំបូងគេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។

Read more: តារាជើងចាស់អង់គ្លេស ក្នុងទសវត្សឆ្នាំ ១៩៦០ លោក Ian McKellen...

ទិន្នន័យដំបូងៗបង្ហាញថា ការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca «ចំនួន២ដូសពេញ» អាចជំរុញប្រព័ន្ធភាពសុំាបានល្អ (Video inside)

(ឡុងដ៍)៖ បេក្ខភាពវ៉ាក់សាំង COVID-19 ដែលត្រូវបានអភិវឌ្ឍរួមគ្នា ដោយសាកលវិទ្យាល័យអង់គ្លេស Oxford និងក្រុមហ៊ុន AstraZeneca អាចជំរុញសមត្ថភាពនៃប្រព័ន្ធភាពសុំា បានយ៉ាងល្អប្រសើរ នៅពេលក្រុមអ្នកស្ម័គ្រចិត្តក្នុងការធ្វើតេស្ដ «ទទួលការចាក់វ៉ាក់សាំងនេះ ០២ដូសពេញ» ជាជាងនៅពេលចាក់វ៉ាក់សាំងតែកន្លះដូស ហើយចាក់បន្ថែមមួយដូសពេញទៀតតាមក្រោយ។

Read more: ទិន្នន័យដំបូងៗបង្ហាញថា ការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអង់គ្លេស...

ខេត្តមួយរបស់ចិន នឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋទូទៅនៅដើមឆ្នាំ២០២១

 (ប៉េកាំង)៖ មន្ត្រីសុខាភិបាលចិនបានឲ្យដឹងថា ខ្លួនគ្រោងចាប់ផ្តើមកម្មវិធី ចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋទូទៅនៅខេត្តស៊ីឈួន (Sichuan) នៅដើមឆ្នាំក្រោយ បើទោះបីជាមិនទាន់ទទួលបាន ការយល់ព្រមជាផ្លូវការក៏ដោយ។

Read more: ខេត្តមួយរបស់ចិន នឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋទូទៅនៅដើមឆ្នាំ២០២១

ការចោទចិនថាបាន ជះឥទ្ធិពល លើការបោះឆ្នោតនៅអាមេរិក គឺជាការប្រឌិតទាំងស្រុង, នេះបើតាមក្រសួងការបរទេសចិន

  (ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានរំលឹកឡើងវិញថា ប្រទេសចិនតែងតែប្តេជ្ញាជានិច្ច ចំពោះគោលការណ៍មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងប្រទេសដទៃ ហើយចំពោះការចោទប្រកាន់ចិនថា បានជះឥទ្ធិពលទៅលើ ការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះ «គឺជារឿងប្រឌិតឡើងទាំងស្រុង»។

Read more: ការចោទចិនថាបាន ជះឥទ្ធិពល លើការបោះឆ្នោតនៅអាមេរិក គឺជាការប្រឌិតទាំងស្រុង,...

លោក ចូ បៃដិន តែងតាំងលោកស្រី Deb Haaland, ស្ត្រីជនជាតិដើមអាមេរិកដំបូងគេបង្អស់ ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រកាសតែងតាំងសមាជិកសភាតំណាងរាស្រ្តនៃរដ្ឋ ញូម៉ិចស៊ីកូ (New Mexico) លោកស្រី Deb Haaland ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលធ្វើឲ្យលោកស្រី ក្លាយជាស្រ្តីជនជាតិដើមអាមេរិកដំបូងបង្អស់ ដែលបំពេញតួនាទីគ្រប់គ្រង និងត្រួតត្រាលើធនធានធម្មជាតិ និងទឹកដីកុលសម្ព័ន្ធរបស់សហរដ្ឋអាមេរិក។

Read more: លោក ចូ បៃដិន តែងតាំងលោកស្រី Deb Haaland, ស្ត្រីជនជាតិដើមអាមេរិកដំបូងគេបង្អស់...

ចិនស្វាគមន៍ WHO មកស៊ើបអង្កេតរកប្រភពដើមកូវីដ-១៩ នៅក្នុងប្រទេសនេះ នៅខែមករា ឆ្នាំ២០២១ (Video inside)

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ចិនបានស្វាគមន៍ចំពោះក្រុមអ្នកជំនាញអន្តរជាតិ ដែលគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសនេះ នៅខែមករា ឆ្នាំ២០២១ខាងមុខ ដើម្បីស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណា ដែលបង្កទៅជាជំងឺ COVID-19។

Read more: ចិនស្វាគមន៍ WHO មកស៊ើបអង្កេតរកប្រភពដើមកូវីដ-១៩ នៅក្នុងប្រទេសនេះ នៅខែមករា...

អាជ្ញាធររដ្ឋមួយរបស់អូស្ត្រាលី រងការចោទប្រកាន់ថា «រំលោភសិទ្ធិមនុស្ស» ដោយសារការបិទទ្វារ ដើម្បីទប់ស្កាត់កូវីដ-១៩

 (ស៊ីដនី)៖ ក្រុមអ្នកធ្វើការងារផ្នែកសិទ្ធិមនុស្ស នៅក្នុងរដ្ឋវិចតូរៀ (Victoria) បាននិយាយថា ការសម្រេចចិត្តរបស់អាជ្ញាធរក្នុងរដ្ឋមួយនេះ ដោយបង្ខាំងមនុស្សច្រើនជាង ៣,០០០នាក់ នៅក្រោមវិធានការបិទទ្វារ (Lockdown) ទប់ស្កាត់រលកទី ២ នៃ COVID-19 នៅក្នុងអគារស្នាក់នៅមួយចំនួន គឺមិនបានធ្វើឡើងស្របទៅតាម បទដ្ឋានសុខាភិបាលនោះទេ និងជាការបំពានលើសិទ្ធិមនុស្ស។

Read more: អាជ្ញាធររដ្ឋមួយរបស់អូស្ត្រាលី រងការចោទប្រកាន់ថា «រំលោភសិទ្ធិមនុស្ស»...

WHO៖ «វ៉ាក់សាំងកូវីដ-១៩តែមួយមុខ មិនអាចបញ្ចប់ការឆ្លងរាតត្បាតឡើយ, យើងត្រូវបន្តអនុវត្តតាមដំបូន្មាន នៃអាជ្ញាធរសុខាភិបាល» 2020-12-17 02:57pm (ម៉ានីល)៖ ការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចនៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាឲ្យមានការប្រុងប

 (ម៉ានីល)៖ ការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចនៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងពេលចាក់វ៉ាក់សាំង COVID-19 ដោយបានបន្ថែមថា វ៉ាក់សាំងនេះមិនមែនជា «ដំណោះស្រាយ» ដែលនឹងអាចបញ្ចប់ជំងឺឆ្លងរាតត្បាតសកល (COVID-19) ដែលឆ្លងរីករាលដាលនៅទូទាំងពិភពលោក អស់រយៈពេលនៅជិតមួយឆ្នាំ និងបានសម្លាប់មនុស្សលើស ១.៦លាននាក់នោះទេ។

Read more: WHO៖ «វ៉ាក់សាំងកូវីដ-១៩តែមួយមុខ មិនអាចបញ្ចប់ការឆ្លងរាតត្បាតឡើយ,...

អូស្រ្តាលី បង្កើនការធ្វើតេស្ដរកកូវីដ-១៩ ក្រោយមានករណីឆ្លងជាចង្កោម ក្នុងទីក្រុងស៊ីដនី

  (ស៊ីដនី)៖ អាជ្ញាធរអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញឲ្យប្រជាជនរបស់ខ្លួនធ្វើតេស្តរក COVID-19 ប្រសិនបើពួកគេមានរោគសញ្ញា ដូចជាផ្ដាសាយ ដើម្បីតាមដានរក ប្រភពនៃករណីឆ្លងថ្មី បន្ទាប់ពីមានករណីឆ្លងជាចង្កោមទ្រង់ទ្រាយតូចមួយ ត្រូវបានគេរកឃើញក្នុងទីក្រុងស៊ីដនី ដែលជាទីក្រុងធំបំផុតនៃប្រទេសអូស្រ្តាលី។

Read more: អូស្រ្តាលី បង្កើនការធ្វើតេស្ដរកកូវីដ-១៩ ក្រោយមានករណីឆ្លងជាចង្កោម...