Social Network

អនាគតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន «នឹងចាក់វ៉ាក់សាំងកូវីដ-១៩» នៅសប្តាហ៍ក្រោយនេះ!

(វ៉ាស៊ីនតោន)៖ អនាគតប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) នៅសប្តាហ៍ក្រោយនេះ ដើម្បីបង្កើនទំនុកចិត្តដល់ពលរដ្ឋអាមេរិកាំង ចំពោះវ៉ាក់សាំងដែលអាជ្ញាធរសុខាភិបាល បានអនុម័តឲ្យប្រើប្រាស់។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។ ក្រៅពីលោក ចូ បៃដិន អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន វិញត្រូវបានមន្ត្រីសេតវិមានបញ្ជាក់ថា នឹងទទួលការចាក់វ៉ាក់សាំង COVID-19 នៅថ្ងៃសុក្រសប្តាហ៍នេះ។

ទាំងលោក បៃដិន និងលោក ភែន សុទ្ធតែចង់ឲ្យសាធារណជននៅអាមេរិក មានការជឿទុកចិត្តចំពោះវ៉ាក់សាំង ដែលជាផលិតផលរបស់ក្រុមហ៊ុន Pfizer និង BioNTech ខណៈដែលវានឹងត្រូវយកទៅប្រើប្រាស់ កាន់តែទូលំទូលាយចាប់ពីឆ្នាំ២០២១។

ដោយឡែកចំពោះលោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីអាមេរិក ជិតផុតអាណត្តិ ត្រូវបានមន្ត្រីសេតវិមានគូសបញ្ជាក់ថា លោកនឹងទទួលការចាក់វ៉ាក់សាំងផងដែរ នៅពេលណាដែលវេជ្ជបណ្ឌិតអនុញ្ញាត។

សហរដ្ឋអាមេរិកបានចាប់ផ្តើម ចែកចាយ និងចាក់វ៉ាក់សាំង COVID-19 សរុបជិត ៣លានដូសនៅក្នុងសប្តាហ៍នេះ ដោយផ្តល់អាទិភាពដល់ បុគ្គលិកសុខាភិបាលជួរមុខដូចជា វេជ្ជបណ្ឌិត, គិលានុប្បដ្ឋាក និងអ្នកបម្រើការងារ ក្នុងមណ្ឌលថែមទាំសុខភាពនានា នៅទូទាំងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ១៧,៣៩២,៦១៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣១៤,៥៧៧នាក់ និងជាសះស្បើយឡើងសរុបចំនួន ១០,១៧០,៧៣៥នាក់៕

ដកស្រង់ពី៖ Fresh News

សហរដ្ឋអាមេរិក៖ មនុស្សជិត២០ម៉ឺននាក់ឆ្លងកូវីដ-១៩ និងជិត ៣,០០០នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះ! (Video inside)

(វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតអាក្រក់បំផុតដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៩៩,៨៧៥នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ២,៩៧៦នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១៧,១៤៣,៧៧៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣១១,០៦៨នាក់ និងជាសះស្បើយឡើងសរុបចំនួន ១០,០០៧,៨៥៣នាក់។

ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែល ខិតជិតមកដល់ ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកល (COVID-19) នឹងបន្តកើនឡើងខ្លាំងបន្ថែមទៀត។

គួរបញ្ជាក់ថា រដ្ឋបាលឱសថ និងចំណីអាហារនៃសហរដ្ឋអាមេរិក (FDA) បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer/BioNTech នៅក្នុងករណីបន្ទាន់ នៅទូទាំងសហរដ្ឋអាមេរិក ហើយការចាក់វ៉ាក់សាំងក្នុងដំណាក់កាលដំបូង ក៏បានចាប់ផ្ដើមហើយដែរ។

ចំណែកឯវ៉ាក់សាំងទី ២ របស់ក្រុមហ៊ុនអាមេរិក Moderna ក៏ត្រូវបានគេរំពឹងខ្ពស់ថា នឹងត្រូវរដ្ឋបាល FDA អនុម័តឲ្យប្រើប្រាស់នៅក្នុងករណីបន្ទាន់ នៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ៕

ដកស្រង់ពី៖ Fresh News

កូរ៉េខាងត្បូងកាន់តែធ្ងន់ធ្ងរ ខណៈអត្រាឆ្លងកូវីដ-១៩ប្រចាំថ្ងៃ កើនដល់លើស១,០០០នាក់ ជាលើកដំបូងបំផុត! (Video inside)

(សេអ៊ូល)៖ ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១,០៧៨ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងខ្ពស់បំផុត គិតចាប់តាំងពីមានការឆ្លងរាតត្បាត នៃជំងឺដ៏កាចសាហាវ នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ។

Read more: កូរ៉េខាងត្បូងកាន់តែធ្ងន់ធ្ងរ ខណៈអត្រាឆ្លងកូវីដ-១៩ប្រចាំថ្ងៃ...

របាយការណ៍ថ្មី៖ «កុមារ ១.៦៤លាននាក់ឆ្លងជំងឺកូវីដ-១៩ នៅទូទាំងសហរដ្ឋអាមេរិក»

(វ៉ាស៊ីនតោន)៖ កុមារចំនួន ១,៦៤០,០០០នាក់ នៅក្នុងសហរដ្ឋអាមេរិក បានឆ្លង COVID-19 ឬស្មើនឹង ១២.២ភាគរយ នៃចំនួនអ្នកឆ្លងសរុបទូទាំងប្រទេស ចាប់តាំងពីការផ្ទុះឡើងដំបូង នៃការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវមួយនេះ។

Read more: របាយការណ៍ថ្មី៖ «កុមារ ១.៦៤លាននាក់ឆ្លងជំងឺកូវីដ-១៩ នៅទូទាំងសហរដ្ឋអាមេរិក»

លោក ដូណាល់ ត្រាំ «កំពុងត្រៀមខ្លួនចាកចេញពីសេតវិមាន» ប៉ុន្តែស្ថានភាពអាចនឹង ខុសពីប្រធានាធិបតីមុនៗ (Video inside)

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងត្រៀមខ្លួនចាកចេញពីសេតវិមាន ប៉ុន្តែលោកត្រូវបានគេមើលឃើញថា នឹងមិនចាកចេញដោយស្ងាត់ៗ ដូចប្រធានាធិបតីមុនៗ របស់សហរដ្ឋអាមេរិកនោះទេ។

Read more: លោក ដូណាល់ ត្រាំ «កំពុងត្រៀមខ្លួនចាកចេញពីសេតវិមាន» ប៉ុន្តែស្ថានភាពអាចនឹង...

ប៉ុមប៉េអូ៖ «ចិន និងកូរ៉េខាងជើងកំពុងគំរាមកំហែងអាមេរិក ខ្លាំងជាងរុស្ស៊ីទៅទៀត»

 (វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) កាលពីដើមសប្តាហ៍នេះបាននិយាយថា ពួក Hackers (ក្រុមវាយប្រហារប្រព័ន្ធអនឡាញ) របស់កូរ៉េខាងជើង កំពុងព្យាយាមជ្រៀតចូលទៅក្នុង បណ្ដាញទិន្នន័យរបស់សហរដ្ឋអាមេរិក ដើម្បីលួចយកព័ត៌មានសម្ងាត់ ហើយលោកថែមទាំងបានលើកឡើងទៀតថា ប្រទេសកូរ៉េខាងជើង និងចិនបានបង្កការគំរាមកំហែងដល់អាមេរិក ខ្លាំងជាងប្រទេសរុស្សីទៅទៀត។

Read more: ប៉ុមប៉េអូ៖ «ចិន និងកូរ៉េខាងជើងកំពុងគំរាមកំហែងអាមេរិក ខ្លាំងជាងរុស្ស៊ីទៅទៀត»

នៅទីបំផុតប្រធានាធិបតីប្រេស៊ីល ព្រមទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន

 (រីយ៉ូដឺ)៖ ក្រោយពីបានបង្ហាញការស្ទាក់ស្ទើរ អស់ប៉ុន្មានសប្តាហ៍មកនេះ នៅទីបំផុតប្រធានាធិបតីប្រេស៊ីល លោក ហ៊ែ្សរ បូលសូណារ៉ូ (Jair Bolsonaro) បានផ្ញើសារអបអរសាទរប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន (Joe Biden) ដែលទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៣ ខែវិច្ឆិកា។

Read more: នៅទីបំផុតប្រធានាធិបតីប្រេស៊ីល ព្រមទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន

រដ្ឋកាលីហ្វ័រញ៉ា ត្រៀមថង់រុំសាកសព ៥,០០០សម្រាប់, ទូរក្លាសេ៦០គ្រឿង ខណៈអ្នកស្លាប់ដោយសារ កូវីដ-១៩ នៅតែបន្តកើនឡើង

 (ឡូស អាន់ជែលឡែស)៖ រដ្ឋកាលីហ្វ័រញ៉ា បានចែកចាយថង់រុំសាកសពចំនួន ៥,០០០សម្រាប់ ដែលទើបតែទិញមកថ្មី និងទូរកង់តឺន័រក្លាសេប្រវែង១៦ម៉ែត្រ ៦០គ្រឿង ទៅកាន់ តំបន់នានា និងមន្ទីរពេទ្យជាច្រើន នៅក្នុងរដ្ឋមួយនេះ ខណៈអ្នកស្លាប់ដោយសារ COVID-19 នៅតែបន្តកើនឡើង។

Read more: រដ្ឋកាលីហ្វ័រញ៉ា ត្រៀមថង់រុំសាកសព ៥,០០០សម្រាប់, ទូរក្លាសេ៦០គ្រឿង...

លោក ចូ បៃដិន គ្រោងប្រកាសពីការតែងតាំងមន្ត្រីកំពូលៗ ទទួលបន្ទុកដោះស្រាយបញ្ហាអាកាសធាតុ

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងប្រកាសពីបញ្ជីតែងតាំងក្រុមមន្ត្រីជាន់ខ្ពស់ថ្មីមួយ ដែលនឹងទទួលបន្ទុកដឹកនាំផែនការនៃរដ្ឋបាល របស់លោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងពេលឆាប់ៗនេះ។

Read more: លោក ចូ បៃដិន គ្រោងប្រកាសពីការតែងតាំងមន្ត្រីកំពូលៗ...

ក្រុមអ្នកជំនាញអូស្ត្រាលី៖ «វ៉ាក់សាំងកូវីដ-១៩តែមួយមុខ មិនអាចការពារសុវត្ថិភាពប្រទេសនេះឡើយ» (Video inside)

(កង់បេរ៉ា)៖ បណ្ឌិតសភាសុខាភិបាល និងវិទ្យាសាស្ត្រវេជ្ជសាស្ត្រអូស្រ្តាលី (AAHMS) បានព្រមានថា វ៉ាក់សាំងតែមួយមុខនឹងមិនគ្រប់គ្រាន់ទេ ដើម្បីរក្សាប្រទេសដីកោះធំជាងគេលើលោកមួយនេះ ឲ្យមានសុវត្ថិភាពនៅឆ្នាំ២០២១ ខាងមុខនេះឡើយ។

Read more: ក្រុមអ្នកជំនាញអូស្ត្រាលី៖ «វ៉ាក់សាំងកូវីដ-១៩តែមួយមុខ...

កូរ៉េខាងជើងទិញវ៉ាក់សាំងកូវីដ-១៩ «Sputnik V របស់រុស្ស៊ី» និងកំពុងរៀបចំដំណើរការចាក់វ៉ាក់សាំង, នេះបើតាមសារព័ត៌មានជប៉ុន (Video inside)

(តូក្យូ)៖ សារព័ត៌មានជប៉ុន អាសាហ៊ិ (Asahi) នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ថា កូរ៉េខាងជើងបានទិញវ៉ាក់សាំង COVID-19 ឈ្មោះ Sputnik V ពីប្រទេសរុស្ស៊ី និងកំពុងចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងជាបណ្ដើរៗ។

Read more: កូរ៉េខាងជើងទិញវ៉ាក់សាំងកូវីដ-១៩ «Sputnik V របស់រុស្ស៊ី»...

ទីបំផុតបុរសខ្លាំងរុស្ស៊ី ប្រកាសទទួលស្គាល់ជាផ្លូវការ នូវជ័យជម្នះរបស់លោក ចូ បៃដិន ជាប្រធានាធិបតីថ្មីរបស់អាមេរិក

 (ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើសារអបសាទរជ័យជម្នះរបស់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតី បន្ទាប់ពីអង្គបោះឆ្នោតបានបោះឆ្នោតគាំទ្រឱ្យលោក បៃដិន ធ្វើជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។

Read more: ទីបំផុតបុរសខ្លាំងរុស្ស៊ី ប្រកាសទទួលស្គាល់ជាផ្លូវការ នូវជ័យជម្នះរបស់លោក ចូ...

អ៉ីរ៉ង់ថ្កោលទោសសហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មតួកគី ជុំវិញការរឹងទទឹងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី

 (អង់ការ៉ា)៖ រដ្ឋមន្ត្រីក្រសួងការបរទេសអ៉ីរ៉ង់លោក ហ្សាវ៉ាដ ហ្សារីហ្វ (Javad Zarif) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងតួកគី ពាក់ព័ន្ធទៅនឹងការទិញប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី។

Read more: អ៉ីរ៉ង់ថ្កោលទោសសហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មតួកគី...

លោកស្រី ហ៊ីលឡារី គ្លីនតុន អំពាវនាវជាថ្មីឲ្យ «លុបចោលអង្គបោះឆ្នោត» និងឲ្យពលរដ្ឋអាមេរិកផ្ទាល់ ជាអ្នកជ្រើសរើសប្រធានាធិបតីវិញ

(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក និងជាបេក្ខជនប្រធានាធិបតីតំណាងគណបក្សប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៦ លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) នៅតែបង្ហាញជំហរដដែល ដោយអំពាវនាវឱ្យលុបចោលប្រព័ន្ធបោះឆ្នោត ដែលតម្រូវឲ្យមានអ្នកតំណាង (Electoral College) ឬអង្គបោះឆ្នោត ហើយការជ្រើសរើសប្រធានាធិបតី គួរតែធ្វើឡើងដោយផ្ទាល់ពីប្រជាជនអាមេរិក ឬយកតាមចំនួនសំឡេងឆ្នោតជាក់ស្តែង (Popular Vote) វិញ។

Read more: លោកស្រី ហ៊ីលឡារី គ្លីនតុន អំពាវនាវជាថ្មីឲ្យ «លុបចោលអង្គបោះឆ្នោត»...

លោក ចូ បៃដិន ចោទថា «លោក ដូណាល់ ត្រាំ មិនគោរពរដ្ឋធម្មនុញ្ញ និងឆន្ទៈរបស់ពលរដ្ឋអាមេរិក»

(វីលមីងតុន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតជាផ្លូវការ លោក ចូ បៃដិន បានរិះគន់ធ្ងន់ៗលើលោកប្រធានាធិបតី ដូណាល់ ត្រាំ ថាមិនគោរពតាមរដ្ឋធម្មនុញ្ញ និងឆន្ទៈរបស់ប្រជាជនអាមេរិក តាមរយៈការបដិសេធទទួលស្គាល់លទ្ធផលបោះឆ្នោត។

Read more: លោក ចូ បៃដិន ចោទថា «លោក ដូណាល់ ត្រាំ មិនគោរពរដ្ឋធម្មនុញ្ញ...

អឺរ៉ុបកំពុងរងសម្ពាធកាន់តែខ្លាំងឡើងៗ ឲ្យអនុម័តការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech

(ព្រុចសែល)៖ ក្រុមមន្រ្តីអឺរ៉ុបបាននិយាយថា និយ័តករឱសថរបស់សហភាពអឺរ៉ុប កំពុងរងសម្ពាធកាន់តែខ្លាំងឡើងៗ ក្នុងការអនុម័តឲ្យប្រើវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech ឲ្យបានឆាប់រហ័ស។

Read more: អឺរ៉ុបកំពុងរងសម្ពាធកាន់តែខ្លាំងឡើងៗ ឲ្យអនុម័តការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩...

ប៉ូលិសទីក្រុងញូយ៉កបាញ់សម្លាប់ខ្មាន់កាំភ្លើងម្នាក់ ដែលបើកការបាញ់ប្រហារ នៅព្រះវិហារមួយកន្លែង (Video inside)

(ញូយ៉ក)៖ ខ្មាន់កាំភ្លើងម្នាក់ដែលបានបើកការបាញ់ប្រហារ ចេញពីកាំជណ្ដើរនៃវិហារគ្រិស្ត ខាសេដ្រាល់ (Cathedral) នៅទីក្រុងញូយ៉ក បន្ទាប់ពីក្រុមចម្រៀងមួយក្រុមបានសម្ដែងនៅទីនោះ នៅថ្ងៃអាទិត្យ (ពេលវេលានៅញូយ៉ក) ត្រូវបានបាញ់ប៉ូលិសបាញ់សម្លាប់ហើយ។

Read more: ប៉ូលិសទីក្រុងញូយ៉កបាញ់សម្លាប់ខ្មាន់កាំភ្លើងម្នាក់ ដែលបើកការបាញ់ប្រហារ...

នាយករដ្ឋមន្ត្រីប្រទេសស្វាស៊ីឡង់ «ស្លាប់ដោយសារជំងឺកូវីដ-១៩» នៅក្នុងមន្ទីរពេទ្យអាហ្វ្រិកខាងត្បូង! (Video inside)

(ចូហាន់ណែសប៊ឺក)៖ នាយករដ្ឋមន្ត្រីនៃប្រទេសអេស្វាទីនី ឬកន្លងមកយើងគ្រប់គ្នាស្គាល់ថា ស្វាស៊ីឡង់ (Eswatini ឬ Swaziland) ដែលជារាជាណាចក្រមួយប្រចាំនៅទ្វីបអាហ្វ្រិក បានទទួលមរណភាពហើយ ដោយសារជំងឺ COVID-19 នៅក្នុងមន្ទីរពេទ្យនៃប្រទេសអាហ្វ្រិកខាងត្បូង។

Read more: នាយករដ្ឋមន្ត្រីប្រទេសស្វាស៊ីឡង់ «ស្លាប់ដោយសារជំងឺកូវីដ-១៩»...

មហាសេដ្ឋី Bill Gates៖ «អាមេរិកត្រូវប្រឹងទប់ស្កាត់កូវីដ-១៩ ចាប់ពី៤-៦ខែទៀត, យ៉ាងហោចណាស់ ១២-១៨ខែទៀតទើបយើង អាចវិលរកភាពប្រក្រតីវិញ» (Video inside)

(អាមេរិក)៖ មហាសេដ្ឋីអាមេរិក និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ធ្លាប់បានព្រមានម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកនឹងកត់ត្រាចំនួនអ្នកស្លាប់ ដោយសារជំងឺ COVID-19 បន្ថែមទៀត ប្រសិនបើមនុស្សមិនព្រមអនុវត្តតាមវិធានការរឹតត្បិត ដើម្បីការពារការឆ្លង និងរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ។

Read more: មហាសេដ្ឋី Bill Gates៖ «អាមេរិកត្រូវប្រឹងទប់ស្កាត់កូវីដ-១៩ ចាប់ពី៤-៦ខែទៀត,...

នាយករដ្ឋមន្ត្រីកាណាដា «ស្វាគមន៍ការមកដល់នៃ វ៉ាក់សាំងកូវីដ-១៩» ប៉ុន្តែលោកនៅតែជំរុញឲ្យពលរដ្ឋពាក់ម៉ាស និងបន្តអនុវត្តវិធានការសុវត្ថិភាព

(អូតតាវ៉ា)៖ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយថា វ៉ាក់សាំង COVID-19 ដំបូងបង្អស់ដែលដាក់ក្នុងទូរទឹកកកចំនួន ៣០,០០០ដូស បានមកដល់ប្រទេសកាណាដាហើយ។

Read more: នាយករដ្ឋមន្ត្រីកាណាដា «ស្វាគមន៍ការមកដល់នៃ វ៉ាក់សាំងកូវីដ-១៩»...

នាយករដ្ឋមន្ត្រីជប៉ុន លោក Suga អាចនឹងចាត់វិធានការរឹតត្បិត ខណៈប្រជាប្រិយភាពធ្លាក់ចុះដោយសារកូវីដ-១៩

 (តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide អាចនឹងចាត់វិធានការរឹតត្បិតខ្លះ លើយុទ្ធនាការទេសចរណ៍ ដើម្បីទប់ស្កាត់ COVID-19 ខណៈប្រជាប្រិយភាពរបស់ លោកកំពុងធ្លាក់ចុះ ជុំវិញចំណាត់ការដោះស្រាយជំងឺដ៏កាចសាហាវមួយនេះ។

Read more: នាយករដ្ឋមន្ត្រីជប៉ុន លោក Suga អាចនឹងចាត់វិធានការរឹតត្បិត...