Social Network

មហាយក្សចិនលើកទឹកចិត្តឲ្យពលរដ្ឋ «ប្រឹងបង្កើតកូនចៅបន្ថែមទៀត» ដើម្បីដោះស្រាយវិបត្តិ កំណើនមនុស្សមានវ័យចំណាស់

  (សៀងហៃ)៖ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ នៅថ្ងៃចន្ទនេះថា ប្រទេសចិនគ្រោងនឹងដាក់បញ្ចូលវិធានការណ៍ថ្មីៗ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋរបស់ខ្លួន ឲ្យប្រឹងបង្កើតកូនចៅបន្ថែមទៀត នៅក្នុងផែនការថ្មីរយៈពេល ០៥ឆ្នាំរបស់ខ្លួន គិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដែលវាជាដំណោះស្រាយធំមួយ ឆ្លើយតបទៅលើកំណើនមនុស្សវ័យចំណាស់ យ៉ាងឆាប់រហ័សនៅក្នុងប្រទេស មានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោកមួយនេះ។

Read more: មហាយក្សចិនលើកទឹកចិត្តឲ្យពលរដ្ឋ «ប្រឹងបង្កើតកូនចៅបន្ថែមទៀត»...

ទីបំផុតរដ្ឋធំៗពីរនៅអូស្ត្រាលី «បើកទ្វារវិញហើយ» ក្រោយពីបានធូរស្បើយពីរលកទី២ នៃការឆ្លងរាតត្បាតកូវីដ-១៩

 (ស៊ីដនី)៖ រដ្ឋដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅអូស្ត្រាលី គឺរដ្ឋ ញូសោតវែលស៍ (New South Wales) និងវិចតូរៀ (Victoria) បានប្រកាសបើទ្វារព្រំដែនរបស់ពួកគេឡើងវិញហើយ នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកានេះ បន្ទាប់ពីការបិទអស់ជាច្រើនសប្តាហ៍ ដើម្បីទប់ទល់រលកទី ២ នៃការឆ្លងរាតត្បាតជំងឺ COVID-19។

Read more: ទីបំផុតរដ្ឋធំៗពីរនៅអូស្ត្រាលី «បើកទ្វារវិញហើយ» ក្រោយពីបានធូរស្បើយពីរលកទី២...

ក្រុមលោក ដូណាល់ ត្រាំ ដាក់ពាក្យប្តឹងឧទ្ធរណ៍ ដើម្បីជំទាស់លទ្ធផលបោះឆ្នោត នៅរដ្ឋ Pennsylvania

  (ភែនស៊ីលវេនៀ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងដាក់ពាក្យប្តឹងឧទ្ធរណ៍ ជុំវិញការច្រានចោលរបស់ចៅក្រមសហព័ន្ធ ចំពោះកិច្ចខិតខំប្រឹងប្រែង នៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដើម្បីរារាំងការទទួលស្គាល់ជាផ្លូវការ នៃការបោះឆ្នោតនៅរដ្ឋភែនស៊ីលវេនៀ (Pennsylvania)។

Read more: ក្រុមលោក ដូណាល់ ត្រាំ ដាក់ពាក្យប្តឹងឧទ្ធរណ៍ ដើម្បីជំទាស់លទ្ធផលបោះឆ្នោត នៅរដ្ឋ...

សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗជាង១៣ម៉ឺននាក់ទៀត ក្នុងពេលតែ១ថ្ងៃ

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបរកករណីឆ្លង COVID-19 រហូតដល់ទៅ ១៣៦,៦២៧ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ៨៦៦នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។

Read more: សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗជាង១៣ម៉ឺននាក់ទៀត ក្នុងពេលតែ១ថ្ងៃ

គួរយល់ដឹង! កាលពីសម័យរ៉ូម៉ាំងជិតពីរពាន់ឆ្នាំមុន បន្ទុះភ្នំភ្លើងមួយបានសម្លាប់មនុស្សអស់មួយទីក្រុង

(អ៉ីតាលី)៖ កាលពីសម័យចក្រភពរ៉ូមបុរាណ គ្រោះមហន្តរាយផ្ទុះភ្នំភ្លើងដ៏ខ្លាំងសម្បើមមួយបានសម្លាប់មនុស្សអស់មួយទីក្រុង ខណៈអ្នកខ្លះត្រូវកប់ក្រោមកម្អែលភ្នំភ្លើងស្លាប់យ៉ាងវេទនា រីឯទីក្រុងទាំងមូលត្រូវកប់ក្រោមដីអស់ពេលជិតពីរពាន់ឆ្នាំ ទម្រាំមានមនុស្សជំនាន់ក្រោយជីកកកាយរកឃើញឡើងវិញ។ ទីក្រុងនេះមានឈ្មោះដើមថា ទីក្រុងពុំប៉េអ៉ី (Pompeii)។

Read more: គួរយល់ដឹង! កាលពីសម័យរ៉ូម៉ាំងជិតពីរពាន់ឆ្នាំមុន...

អង់គ្លេសអាចនឹងដាក់ឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ នៃក្រុមហ៊ុន Pfizer-BioNtech «ក្នុងសប្តាហ៍នេះ» ដែលនឹងលឿនជាងនៅអាមេរិក

 (ឡុងដ៍)៖ សារព័ត៌មានអង់គ្លេស Telegraph បានរាយការណ៍ថា ចក្រភពអង់គ្លេសអាចនឹងផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ ចំពោះវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ គឺ Pfizer និង BioNTech ក្នុងសប្តាហ៍នេះ ដែលអាចលឿនជាងសហរដ្ឋអាមេរិកទៅទៀត។

Read more: អង់គ្លេសអាចនឹងដាក់ឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ នៃក្រុមហ៊ុន Pfizer-BioNtech...

អាល្លឺម៉ង់អាចនឹងបន្ត «បិទប្រទេស» ដល់ថ្ងៃទី២០ ខែធ្នូ ដោយសារកូវីដ-១៩

(ប៊ែរឡាំ)៖ អ្នកនយោបាយជាន់ខ្ពស់ជាច្រើនរូប នៅក្នុងប្រទេសអាល្លឺម៉ង់ បានអំពាវនាវឲ្យរដ្ឋាភិបាល អូសបន្លាយពេលបិទប្រទេសឲ្យដល់ថ្ងៃទី២០ ខែធ្នូ ដើម្បីបង្កើនការទប់ស្កាត់ COVID-19 ដែលមិនទាន់មានសញ្ញាថា ធូរស្រាលនៅឡើយ និងបន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ទ្វីបអឺរ៉ុបទាំងមូលអាចនឹងប្រឈមមុខ «រលកទី៣» នៃការឆ្លងជំងឺនេះ នៅដើមឆ្នាំ២០២១។

Read more: អាល្លឺម៉ង់អាចនឹងបន្ត «បិទប្រទេស» ដល់ថ្ងៃទី២០ ខែធ្នូ ដោយសារកូវីដ-១៩

WHO ណែនាំមិនឲ្យប្រើថ្នាំ Remedsivir របស់អាមេរិក ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ព្រោះវាមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ (Video inside)

(ប៉ារីស)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះបានផ្ដល់អនុសាសន៍ជាថ្មីថា ថ្នាំរ៉េមដេស៊ីវា (Remdesivir) មិនគួរត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 មិនថា អ្នកជំងឺនោះមានរោគសញ្ញាធ្ងន់ធ្ងរប៉ុណ្ណានោះទេ ដោយសារតែថ្នាំប្រភេទនេះ «មិនមានប្រសិទ្ធភាពគ្រប់គ្រាន់» ក្នុងការជួយសង្រ្គោះជីវិតមនុស្សឡើយ។

Read more: WHO ណែនាំមិនឲ្យប្រើថ្នាំ Remedsivir របស់អាមេរិក ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩...

ចិនជួយបន្ធូរបន្ថយប្រាក់បំណុល កាន់តែច្រើនបន្ថែមទៀតទៅដល់ បណ្តាប្រទេសកំពុងអភិវឌ្ឍ ដើម្បីសម្រាលផលប៉ះពាល់ បង្កឡើងដោយកូវីដ-១៩

 (ប៉េកាំង)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិនលោក លីវ គុន (Liu Kun) នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រទេសចិនបានធ្វើការបន្ធូរបន្ថយបំណុលកាន់តែច្រើនបន្ថែមទៀត ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងទំហំទឹកប្រាក់សរុបចំនួន ២.១ពាន់លានដុល្លារ ក្រោមក្របខ័ណ្ឌរបស់ក្រុមប្រទេស G20 ដែលជាចំនួននៃការបន្ធូរបន្ថយខ្ពស់បំផុត ធៀបនឹងបណ្តាសមាជិកផ្សេងៗទៀតរបស់ G20។

Read more: ចិនជួយបន្ធូរបន្ថយប្រាក់បំណុល កាន់តែច្រើនបន្ថែមទៀតទៅដល់...

ចំនួនករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសឥណ្ឌា កើនឡើងដល់ជាង៩លាននាក់ហើយ

 (ញូដេលី)៖ ករណីឆ្លងជំងឺ COVID-19 សរុបនៅក្នុងប្រទេសឥណ្ឌា បានឆ្លងដល់ដំណាក់កាលមួយទៀតហើយគឺលើស ៩លានករណីនៅថ្ងៃសុក្រនេះ បន្ទាប់ពីអ្នកឆ្លងថ្មីៗជិត ៤៦,០០០នាក់ទៀតត្រូវបានរាយការណ៍។

Read more: ចំនួនករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសឥណ្ឌា កើនឡើងដល់ជាង៩លាននាក់ហើយ

អ្នកឆ្លងកូវីដ-១៩ នៅរុស្ស៊ី កើនលើស «២លាននាក់» ក្រោយពីបានកត់ត្រាអ្នកឆ្លងថ្មីចំនួន ២៣,៦១០ករណីថែមទៀត នៅថ្ងៃព្រហស្បតិ៍នេះ

  (ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៉ីនាថ្ងៃព្រហស្បតិ៍នេះ បានឲ្យរាយការណ៍ពីការរកឃើញករណីឆ្លងនៃជំងឺ COVID-19 ចំនួន ២៣,៦១០នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ដែលធ្វើឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសរុស្ស៉ីកើនលើស ២លាននាក់ហើយ។

Read more: អ្នកឆ្លងកូវីដ-១៩ នៅរុស្ស៊ី កើនលើស «២លាននាក់»...

ឡាវ បន្តចាត់វិធានការយ៉ាងតឹងរុឹង លើអ្នកដំណើរទាំងអស់ដែលចូលមកក្នុងប្រទេស ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជារលកទី២

 (វៀងចន្ទ)៖ រដ្ឋាភិបាលឡាវ នៅតែបន្តតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ លើអ្នកដំណើរទាំងអស់ដែលចូលមក ក្នុងប្រទេសរបស់ខ្លួន ដើម្បីបង្ការការឆ្លងរីករាលនៃជំងឺ COVID-19 ជារលកទី២ នៅក្នុងប្រទេស។

Read more: ឡាវ បន្តចាត់វិធានការយ៉ាងតឹងរុឹង លើអ្នកដំណើរទាំងអស់ដែលចូលមកក្នុងប្រទេស...

ទីក្រុងតូក្យូ បង្កើនកម្រិតប្រកាសអាសន្នដល់«កម្រិតខ្ពស់បំផុត» នៅចំពោះមុខនៃការកើនឡើងនៃករណីឆ្លងកូវីដ-១៩ ច្រើនបំផុតមិនធ្លាប់មាន

 (តូក្យូ)៖ យោងតាមតួលេខចុងក្រោយ ដែលបានចេញផ្សាយដោយក្រសួងសុខាភិបាលជប៉ុន និងអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ប្រទេសជប៉ុនបានកត់ត្រាករណីឆ្លងថ្មីៗចំនួន ២,២០៨ករណីថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលជាតួលេខខ្ពស់បំផុតពុំធ្លាប់មានពីមុនមក។

Read more: ទីក្រុងតូក្យូ បង្កើនកម្រិតប្រកាសអាសន្នដល់«កម្រិតខ្ពស់បំផុត»...

ហ្វីលីពីនត្រៀមនាំចូលអង្ករបន្ថែមនៅឆ្នាំ២០២១ ព្រោះតែព្យុះកំណាចផ្ទួនៗ បានបំផ្លាញផលដំណាំយ៉ាងធ្ងន់ធ្ងរ

 (ម៉ានីល)៖ មន្ត្រីជាន់ខ្ពស់ហ្វីលីពីនមួយរូប បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសហ្វីលីពីននឹងនាំចូលអង្ករ បន្ថែមទៀតនៅឆ្នាំក្រោយ ដើម្បីបំពេញចន្លោះប្រហោងនៃការខូចខាតដោយព្យុះទីហ្វុង ចំពោះទិន្នផលកសិកម្មរបស់ខ្លួន។

Read more: ហ្វីលីពីនត្រៀមនាំចូលអង្ករបន្ថែមនៅឆ្នាំ២០២១ ព្រោះតែព្យុះកំណាចផ្ទួនៗ...

លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស ប្រកាសមិនអនុញ្ញាតឱ្យលក់រថយន្តប្រើប្រេងសាំង ចាប់ពីឆ្នាំ២០៣០ខាងមុខ

 (អង់គ្លេស)៖ ចាប់ពីឆ្នាំ២០៣០តទៅ រដ្ឋាភិបាលនៃចក្រភពអង់គ្លេសមិនអនុញ្ញាតឱ្យមានការលក់រថយន្តដែលប្រើប្រាស់សាំង និងប្រេងឡើយ ដែលបំរាមនេះត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់នឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។

Read more: លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស...

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ នាយក វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា ដែលជួយកម្ពុជា ក្នុងការធ្វើតេស្តរកកូវីដ-១៩ ដើម្បីប្រឆាំងនឹងការរីករាលដាល (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសរសេរលិខិតមួយថ្លែងអំណរគុណដល់ លោកស្រី វេជ្ជបណ្ឌិត ឡូរ៉ង បារីល (Laurence Baril) នាយក វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា សម្រាប់ជំនួយដ៏ប្រពៃ ដែលបានផ្តល់ជូនកម្ពុជា ដើម្បីគាំទ្រដល់ការធ្វើតេស្តរកកូវីដ-១៩ លើមន្ត្រីរដ្ឋាភិបាលកម្ពុជា រួមទាំងរូបសម្តេច ក៏ដូចជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល។

Read more: សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណ នាយក វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា...

ប្រជាជនអាមេរិក និងអឺរ៉ុបអាចនឹងទទួលបាន «វ៉ាក់សាំងកូវីដ-១៩» នៅមុនថ្ងៃបុណ្យណូអែល!

 (ឡុងដ៍)៖ ក្រុមហ៊ុនភីហ្វីហ្សឺ (Pfizer) និងក្រុមហ៊ុនបាយអូអិនធិច (BioNTech) អាចនឹងទទួលបានការអនុញ្ញាត នូវការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ជាបន្ទាន់នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបនៅខែធ្នូខាងមុខនេះ ក្រោយលទ្ធផលធ្វើតេស្ដលើមនុស្ស ក្នុងដំណាក់កាលចុងក្រោយបានបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុនទាំងពីរនេះ មានប្រសិទ្ធភាពរហូតដល់ទៅ ៩៥ភាគរយ។

Read more: ប្រជាជនអាមេរិក និងអឺរ៉ុបអាចនឹងទទួលបាន «វ៉ាក់សាំងកូវីដ-១៩» នៅមុនថ្ងៃបុណ្យណូអែល!

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៥៦លាននាក់ ស្លាប់ជាង ១លាន ៣៥ម៉ឺននាក់ និងជាសះស្បើយជាង ៣៩លាននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥៦,៥៥២,៨៩៣នាក់ហើយ។

Read more: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៥៦លាននាក់ ស្លាប់ជាង ១លាន ៣៥ម៉ឺននាក់...

តើអ្នកដឹងទេ! អង្គធាតុណាដែលមានបរិមាណច្រើនជាងគេនៅក្នុងផែនដី?

 (ពិភពលោក)៖ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ យើងពិតជាដឹងហើយថានៅលើផ្ទៃផែនដី អង្គធាតុដែលមានបរិមាណច្រើនជាងគេនោះ គឺអុកស៉ីសែន (O) កាបូន (C) អាសូត (N) និងទឹក (H2O) ប៉ុន្តែបើនិយាយអំពីអង្គធាតុដែលច្រើននៅជាងគេនៅក្នុងផែនដីទាំងមូលនោះ គឺមិនមែនអង្គធាតុទាំងបួននេះឡើយ។

Read more: តើអ្នកដឹងទេ! អង្គធាតុណាដែលមានបរិមាណច្រើនជាងគេនៅក្នុងផែនដី?

លោក ដូណាល់ ត្រាំ មិនទាន់មានផែនការរៀបចំ កិច្ចប្រជុំកំពូល G7 ឡើងវិញនៅឡើយទេ

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ មិនមានផែនការរៀបចំកិច្ចប្រជុំកំពូល G7 ជាថ្មីឡើយ បន្ទាប់ពីបានលុបចោលកិច្ចប្រជុំកំពូលនេះ កាលពីខែមិថុនាកន្លងទៅ ដោយសារតែការឆ្លងរាតត្បាត COVID-19។

Read more: លោក ដូណាល់ ត្រាំ មិនទាន់មានផែនការរៀបចំ កិច្ចប្រជុំកំពូល G7 ឡើងវិញនៅឡើយទេ

អាមេរិក អង់គ្លេស អូស្ត្រាលី កាណាដា និងនូវែលសេឡង់ រួមគ្នាចោទប្រកាន់ចិនលើបញ្ហាហុងកុង

 (ហុងកុង)៖ សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី កាណាដា និងនូវែលសេឡង់ បានរួមគ្នាជាធ្លុងមួយដើម្បីចោទប្រកាន់ចិនថា បានក្បត់សន្យារបស់ខ្លួនឯង បន្ទាប់ពីសមាជិកសភាហុងកុងគាំទ្រលទ្ធិប្រជាធិបតេយ្យ ០៤រូប ត្រូវបានបណ្ដេញចេញពីសភាហុងកុង។

Read more: អាមេរិក អង់គ្លេស អូស្ត្រាលី កាណាដា និងនូវែលសេឡង់...