Social Network

លោក ដូណាល់ ត្រាំ ទៅបង្កព្យុះភ្លៀងនៅអង់គ្លេស ដោយគ្រោងបង្ខំឲ្យទីក្រុងឡុងដ៍ ឲ្យផ្តាច់ចំណងជាមួយ Huawei ខណៈប្រជាជនអង់គ្លេសត្រៀមកម្លាំងតវ៉ាប្រឆាំង!

(ឡុងដ៍)៖ ខណៈកំពុងស្ថិតក្នុង ដំណើរបំពេញទស្សនកិច្ច នៅចក្រភពអង់គ្លេស ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃអង្គារនេះ  (ពេលវេលានៅទីក្រុងឡុងដ៍) ត្រូវបានគេរំពឹងថា នឹងទាមទារឲ្យអង់គ្លេស ដាក់បម្រាមលើក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់ចិន Huawei ពីការផ្គត់ផ្គង់បណ្តាញ 5G របស់ខ្លួន។

Read more: លោក ដូណាល់ ត្រាំ ទៅបង្កព្យុះភ្លៀងនៅអង់គ្លេស ដោយគ្រោងបង្ខំឲ្យទីក្រុងឡុងដ៍...

ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធជាមួយសហរដ្ឋអាមេរិក លើបញ្ហាពាណិជ្ជកម្ម ប៉ុន្តែបើកទ្វារដើម្បីការពិភាក្សាជានិច្ច

ប្រទេសចិន គឺបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធជាមួយសហរដ្ឋអាមេរិក លើបញ្ហាពាណិជ្ជកម្ម ប៉ុន្តែទ្វាររបស់ខ្លួន គឺនៅតែបន្តបើកសម្រាប់ការពិភាក្សាជានិច្ច នេះបើតាមរដ្ឋមន្រ្តីក្រសួងការពារប្រទេស ថ្លែងក្នុងកិច្ចសន្ទនាសន្តិសុខអន្តរជាតិ ក្នុងប្រទេសសឹង្ហបុរី កាលពីថ្ងៃអាទិត្យ។

Read more: ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធជាមួយសហរដ្ឋអាមេរិក...

រលកកំដៅ បានបន្តក្នុងប្រទេសឥណ្ឌា ខណះសីតុណ្ហភាព បានឡើងដល់ ៥០អង្សារសេ ក្នុងផ្នែកខ្លះនៃប្រទេស

នាយកដ្ឋានឧត្តុនិយមរបស់ប្រទេសឥណ្ឌា បានចេញនូវការព្រមានពីស្ថានភាពរលកកំដៅដ៏ធ្ងន់ធ្ងរ ក្នុងតំបន់ដាច់ស្រយាលមួយចំនួន នាភាគខាងជើងប្រទេសឥណ្ឌា ពិសេសក្នុងរដ្ឋ Uttar Pradesh, Haryana, Delhi និងទឹកដីសហភាព Chandigarh ។

Read more: រលកកំដៅ បានបន្តក្នុងប្រទេសឥណ្ឌា ខណះសីតុណ្ហភាព បានឡើងដល់ ៥០អង្សារសេ...

គ្រាប់បែកអត្តឃាតក្នុងឡាន បានសម្លាប់ប៉ូលីសចំនួន ៨នាក់ ក្នុងប្រទេសអាហ្កានីស្ថានខាងកើត

គ្រាប់បែកអត្តឃាតដែលបង្កប់ក្នុងឡានមួយគ្រឿង បានសម្លាប់មន្រ្តីប៉ូលីសអាហ្កានចំនួន ៨នាក់ និងបានបង្ករបួស៧នាក់ ផ្សេងទៀត បន្ទាប់ពីដៅទិសដៅចំស្ថានីយប៉ូលីសមួយកន្លែង ក្នុងខេត្ត Ghazni ភាគខាងកើតរបស់ប្រទេស បើតាមមន្រ្តីអះអាងកាលពីថ្ងៃអាទិត្យ។

Read more: គ្រាប់បែកអត្តឃាតក្នុងឡាន បានសម្លាប់ប៉ូលីសចំនួន ៨នាក់...

លោក Netanyahu ព្រមានអ៊ីរ៉ង់៖ ឱ្យតែហ៊ានគំរាមកំហែងអ៊ីស្រាអែល នោះនឹងត្រូវឈឺចាប់ជាទីបំផុត

  (អ៊ីស្រាអែល)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានអ៊ីរ៉ង់ថានឹងត្រូវ រងការឈឺចាប់ជាទីបំផុត  បើសិនជាហ៊ាន គំរាមកំហែងដល់ អ៊ីស្រាអែល ខណៈសម្ព័ន្ធមិត្ តរបស់អ៊ីរ៉ង់ គឺស៊ីរី ទើបតែរងការវាយប្រហារ ពីសំណាក់កងទ័ពអ៊ីស្រាអែល។

Read more: លោក Netanyahu ព្រមានអ៊ីរ៉ង់៖ ឱ្យតែហ៊ានគំរាមកំហែងអ៊ីស្រាអែល...

ចិនដាស់តឿននិស្សិតរបស់ខ្លួនគិតគូរឲ្យបានហ្មត់ចត់ពីហានិភ័យនៃការទៅសិក្សានៅអាមេរិក

  (ប៉េកាំង)៖ ទីក្រុងប៉េកាំង នាថ្ងៃចន្ទនេះ បានក្រើនរំលឹកនិស្សិតរបស់ខ្លួន ឲ្យធ្វើការពិចារណាឲ្យបានល្អិតល្អន់ អំពីការចេញទៅ ទទួលយកការសិក្សា នៅឯសហរដ្ឋអាមេរិក ដោយលើកឡើងនូវហេតុផល អំពីការរឹតត្បិតលើទិដ្ឋាការនៅទីនោះ។

Read more: ចិនដាស់តឿននិស្សិតរបស់ខ្លួនគិតគូរឲ្យបានហ្មត់ចត់ពីហានិភ័យនៃការទៅសិក្សានៅអាមេរិក

អាមេរិកទើបធ្វើតេស្តរ៉ុក្កែត សម្រាប់បាញ់ផ្កាយរណបយោធាឡើងទៅលើទីអវកាស ប៉ុន្តែរ៉ុក្កែតនៅមានបញ្ហានៅឡើយ

  (វ៉ាស៊ីនតោន)៖ គ្រាប់រ៉ុក្កែតស៊េរីថ្មី របស់កងទ័ពអាកាសអាមេរិក អូមេហ្គា (OmegA) ដែលនឹងត្រូវប្រើដើម្បី បញ្ជូនផ្កាយរណប ទៅកាន់ទីអវកាសនោះ ត្រូវបានបញ្ឆេះ ដើម្បីធ្វើតេស្តហើយ នៅវេលាម៉ោង ១៖០៥នាទីរសៀល ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅវ៉ាស៊ីនតោន)។

Read more: អាមេរិកទើបធ្វើតេស្តរ៉ុក្កែត សម្រាប់បាញ់ផ្កាយរណបយោធាឡើងទៅលើទីអវកាស...

កូរ៉េខាងជើងប្រហារជីវិតមន្ត្រីកំពូល ដែលរៀបចំជំនួបកំពូលត្រាំ-គីម លើកទីពីរនៅវៀតណាម!

(សេអ៊ូល)៖ ប្រភពព័ត៌មាន ពីមន្ត្រីស៊ើបការណ៍សម្ងាត់ កូរ៉េខាងត្បូងបានឲ្យដឹងថា របបដឹកនាំកូរ៉េខាងជើង បានប្រហារជីវិតមន្ត្រីកំពូលៗ  និងបណ្តេញមន្ត្រីមួយចំនួនទៀត ពីតំណែង ដែលពួកគេ សុទ្ធតែទទួលបន្ទុក កិច្ចចរចានុយក្លេអ៊ែរ និងការរៀបចំជំនួបកំពូល ត្រាំ-គីម ជាលើកទីពីរ នៅទីក្រុងហាណូយ នៃប្រទេសវៀតណាម។

Read more: កូរ៉េខាងជើងប្រហារជីវិតមន្ត្រីកំពូល ដែលរៀបចំជំនួបកំពូលត្រាំ-គីម...

ទីបំផុតកាណាដាបញ្ជូនកប៉ាល់មកដឹកសំរាម៦៩កុងតឺនី ពីហ្វីលីពីនត្រឡប់ទៅទឹកដីខ្លួនវិញ!

(ម៉ានីល)៖ កប៉ាល់ទឹកទំនិញ ដែលជាកម្មសិទ្ធិ របស់ប្រទេសកាណាដា បានចូលមកដល់ កំពង់ផែរបស់ប្រទេសហ្វីលីពីនហើយ  ដើម្បីរៀបចំ ដឹកជញ្ជូនសំរាមប្រមាណ ៦៩កុងតឺនី ត្រឡប់ទៅវិញ ក្រោយពីបានដឹកមកចាក់ចោល នៅប្រទេសអាស៊ានមួយនេះ កាលពីកំឡុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ ដែលជាសម័យកាលដឹកនាំរបស់ អតីតប្រធានាធិបតីហ្វីលីពីនលោក ប៊ែនីកណូ អាគីណូ ទី៣។

Read more: ទីបំផុតកាណាដាបញ្ជូនកប៉ាល់មកដឹកសំរាម៦៩កុងតឺនី ពីហ្វីលីពីនត្រឡប់ទៅទឹកដីខ្លួនវិញ!

អ៊ីរ៉ង់៖ យើងលែងខ្លាចនាវាដឹកយន្តហោះចម្បាំងអាមេរិកទៀតហើយ ព្រោះយើងមានអាវុធដែលអាចបង្ក្រាបវាបាន

(តេហេរ៉ង់)៖ មេបញ្ជាការ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោកឧត្ដមសេនីយ ហូស្សេន សាឡាមី (Hossein Salami) បាននិយាយថា  បច្ចុប្បន្នទីក្រុងតេហរ៉ង់ លែងព្រួយបារម្ភចំពោះវត្តមាន នាវាផ្ទុកយន្ដហោះចម្បាំង របស់សហរដ្ឋអាមេរិក ទៀតហើយ ពីព្រោះ អ៊ីរ៉ង់មានអាវុធ ដែលអាចបង្រ្កាប នាវាចម្បាំងនេះបាន។

Read more: អ៊ីរ៉ង់៖ យើងលែងខ្លាចនាវាដឹកយន្តហោះចម្បាំងអាមេរិកទៀតហើយ...

មនុស្ស៧នាក់ស្លាប់, ១៩នាក់បាត់ខ្លួន ក្នុងគ្រោះថ្នាក់លិចទូកនៅប្រទេសហុងគ្រី

(ហុងគ្រី)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋហុងគ្រី បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៧នាក់បានស្លាប់ និង១៩នាក់បាត់ខ្លួន  ក្រោយទូក ដឹកភ្ញៀវទេសចរណ៍មួយគ្រឿង លិចចូលទឹក Danube ស្ថិតក្នុងរដ្ឋ Budapest ប្រទេសហុងគ្រី។

Read more: មនុស្ស៧នាក់ស្លាប់, ១៩នាក់បាត់ខ្លួន ក្នុងគ្រោះថ្នាក់លិចទូកនៅប្រទេសហុងគ្រី

ប្រទេសទួគី អនុវត្តន៍ប្រតិបត្តិការណ៏ “ប្រឆាំងភេវរករ” នាភាគខាងជើងប្រទេសអ៊ីរ៉ាក់

កងកម្លាំងប្រទេសទួគី បានអនុវត្តន៍នូវប្រតិបត្តិការដ៏រឹងម៉ាំមួយ “ប្រឆាំងនឹងភេវរកម្ម” ដែលគាំទ្រដោយក្រុមវាយប្រយុទ្ធតាមអាកាសក្នុងតំបន់ Hakurk របស់ប្រទេសអ៊ីរ៉ាក់ភាគខាងជើង នេះបើតាមក្រសួងការពារជាតិអ៊ីរ៉ាក់ប្រាប់កាលពីថ្ងៃអង្គារ៍។

Read more: ប្រទេសទួគី អនុវត្តន៍ប្រតិបត្តិការណ៏ “ប្រឆាំងភេវរករ” នាភាគខាងជើងប្រទេសអ៊ីរ៉ាក់

ជនសកម្មប្រយុទ្ធ Haqqani ១៤នាក់ ត្រូវបានសម្លាប់ ក្នុងប្រទេសអាហ្កានីស្ថាន

ជនសកម្មប្រយុទ្ធ Haqqani សរុបចំនួន១៤នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធាដាច់ដោយឡែកពីគ្នា ក្នុងខេត្តភាគខាងកើតចំនួន២ របស់អាហ្កានីស្ថាន កាលពីថ្ងៃអង្គារ៍ នេះបើតាមសំដីបញ្ជាការកងកម្លាំងពិសេស។

Read more: ជនសកម្មប្រយុទ្ធ Haqqani ១៤នាក់ ត្រូវបានសម្លាប់ ក្នុងប្រទេសអាហ្កានីស្ថាន

គណបក្ស Palang Pracharath របស់ប្រទេសថៃ បានអញ្ជើញ គណបក្ស Bhumjaithai និងគណបក្សប្រជាធិបតេយ្យ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលចម្រុះ

គណបក្ស Palang Pracharath (ដែលមានន័យថា អំណាចរបស់រដ្ឋប្រជាជន) កាលពីថ្ងៃចន្ទ បានអញ្ជើញគណបក្ស Bhumjaithai (មានន័យថា មោទនភាពជនជាតិថៃ) និងគណបក្សប្រជាធិបតេយ្យ ឲ្យចូលរួមជាមួយរដ្ឋាភិបាលចម្រុះ ជាមួយលោក Prayut Chan-o-cha នាយករដ្ឋមន្រ្តីនាពេលបច្ចុប្បន្ន ជាប្រមុខរបស់រដ្ឋាភិបាលមួយនេះ។

Read more: គណបក្ស Palang Pracharath របស់ប្រទេសថៃ បានអញ្ជើញ គណបក្ស Bhumjaithai...

សហរដ្ឋអាមេរិក ចោទរុស្ស៊ីជាថ្មីថា រំលោភបំពានលើសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ

  (វ៉ាស៊ីនតោន)៖ រុស្ស៊ីទំនងជាបាន និងកំពុងរំលោភបំពាន លើបម្រាមធ្វើតេស្ដ អាវុធនុយក្លេអ៊ែរ នៅឯតំបន់ Arctic ស្របពេល មហាអំណាចយោធាទាំង២ កំពុងភាពតានតឹងនឹងគ្នា ក្រោយការប្រកាសដកខ្លួនចេញ ពីសន្ធិសញ្ញានុយក្លេអ៊ែរ INF។

Read more: សហរដ្ឋអាមេរិក ចោទរុស្ស៊ីជាថ្មីថា...

ប្រទេសកូរ៉េខាងជើង ត្រូវតែធ្វើឲ្យស្របច្បាប់នូវទីផ្សារដើម្បីទប់ស្កាត់ការរំលោភសិទ្ធិ

ប្រទេសកូរ៉េខាងជើង ត្រូវបង្កើតក្របខ័ណ្ឌផ្លូវច្បាប់មួយ សម្រាប់ក្រុម ពាណិជ្ជករ ទិញ និងលក់នូវផលិតផលចាំបាច់ជាមូលដ្ឋាន ដូចជាម្ហូប និងសម្លៀកបំពាក់ ដើម្បីដោះស្រាយការរំលោភសិទ្ធិនានា ក្នុងប្រទេស នេះបើតាមអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រាប់កាលពីថ្ងៃអង្គារ៍។

Read more: ប្រទេសកូរ៉េខាងជើង...

ទីក្រុងស៊ីដនី ដាក់កំហិតទឹកជាលើកដំបូង នៅក្នុងរយះពេល១ទសវត្សរ៍

ទីក្រុង Sydney កាលពីថ្ងៃអង្គារ៍ បានប្រកាសនូវការដាក់កំហិតទឹកដ៏សំខាន់របស់ខ្លួនជាលើកដំបូង ក្នុងរយះពេល១ទសវត្សរ៍មកនេះ ដោយដាក់កម្រិតតាមផ្ទះ និងកន្លែងអាជីវកម្ម ចំពេលគ្រោះរាំងស្ងួត ដែលបានកំណត់ត្រា។

Read more: ទីក្រុងស៊ីដនី ដាក់កំហិតទឹកជាលើកដំបូង នៅក្នុងរយះពេល១ទសវត្សរ៍

មេដឹកនាំប្រទេសជប៉ុន និងសហរដ្ឋអាមេរិក អះអាងពីសារះសំខាន់នៃសម្ព័ន្ធមិត្ត នាជំនួបប្រជុំកំពូលក្នុងទីក្រុង Tokyo

មេដឹកនាំរបស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីសារះសំខាន់នៃសម្ព័ន្ធមិត្តរបស់ប្រទេសទាំងពីរ នាដើមដំបូងនៃកិច្ចប្រជុំ ក្នុងទីក្រុង Tokyo កាលពីថ្ងៃចន្ទ។

Read more: មេដឹកនាំប្រទេសជប៉ុន និងសហរដ្ឋអាមេរិក អះអាងពីសារះសំខាន់នៃសម្ព័ន្ធមិត្ត...

លោក Modi ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីប្រទេសឥណ្ឌា

លោកប្រធានាធិបតីប្រទេសឥណ្ឌា Ram Nath Kovind កាលពីល្ងាចថ្ងៃសៅរ៍ បានតែងតាំងលោក Narendra Modi ជានាយករដ្ឋមន្រ្តីបន្ទាប់ពីទទួលបានលិខិតគាំទ្រពីគណបក្សសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិ ដែលកំពុងកាន់អំណាច (NDA)។

Read more: លោក Modi ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីប្រទេសឥណ្ឌា

តួលេខអ្នកស្លាប់ដោយការលិចធ្លាយឧស្ម័នកប៉ាល់ ដឹកទំនិញរបស់ប្រទេសចិន បានឡើងដល់១០នាក់

មនុស្ស១០នាក់ បានស្លាប់បន្ទាប់ពីឧស្ម័នកាបោនឌីអុកស៊ីត បានលិចជ្រាបក្នុងកប៉ាល់ដឹកទំនិញមួយ នាកំពង់ផែ Longyan នៃទីក្រុង Weihai ខេត្ត Shandong ភាគខាងកើតប្រទេសចិន កាលពីថ្ងៃសៅរ៍ នេះបើតាមអជ្ញាធរក្នុងស្រុកប្រាប់កាលពីថ្ងៃអាទិត្យ។

Read more: តួលេខអ្នកស្លាប់ដោយការលិចធ្លាយឧស្ម័នកប៉ាល់ ដឹកទំនិញរបស់ប្រទេសចិន បានឡើងដល់១០នាក់

ជំងឺគ្រុនផ្តាសាយជ្រូកវៀតណាមបានសម្លាប់សត្វជ្រូក ចំនួន 1,7 លានក្បាល

ប្រទេសវៀតណាម បានសម្លាប់សត្វជ្រូកបន្ថែមទៀតចំនួន ៥០ម៉ឺនក្បាល កាលពី២សប្តាហ៏កន្លងមក ដើម្បីដោះស្រាយនូវវិបត្តិផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក ដែលបានធ្វើឲ្យការកាប់សម្លាប់សត្វជ្រូកសរុបមកទល់ពេលនេះ បានឡើងដល់ ១.៧លានក្បាល ឬក៏៥%នៃសត្វជ្រូកចិញ្ចឹមរបស់ប្រទេសមួយនេះ នេះបើតាមក្រសួងកសិកម្មប្រកាសប្រាប់កាលពីថ្ងៃចន្ទ។

Read more: ជំងឺគ្រុនផ្តាសាយជ្រូកវៀតណាមបានសម្លាប់សត្វជ្រូក ចំនួន 1,7 លានក្បាល