(ប៉ារីស)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងធ្វើដំណើរទៅកាន់ទីក្រុងបែរឡាំង និងទីក្រុងប៉ារីស នៅថ្ងៃសុក្រ ទី១៦ ខែកុម្ភៈនេះ ដើម្បី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយអធិការបតីអាលឺ្លម៉ង់ លោក Olaf Scholz និងប្រធានាធិបតីបារាំង លោក Emmanuel Macron។
Read more: លោក Zelenskyy គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ ជាមួយអាល្លឺម៉ង់...
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានទទូចសាជាថ្មីម្តងទៀតប្រាប់ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ថា លោកមិនគួរបើកប្រតិបត្តិការយោធាវាយលុកចូលក្នុងទីក្រុង Rafah ដោយមិនមានផែនការរឹងមាំច្បាស់លាស់ ដើម្បីផ្តល់ការការពារដល់ប្រជាជនស៉ីវិលប៉ាឡេស្ទីន ដែលកំពុងជ្រកកោននៅទីនោះឡើយ។
Read more: លោក ចូ បៃដិន ទទូចប្រាប់នាយករដ្ឋមន្រ្តីអ៉ីស្រាអែលម្តងទៀតថា...
(ឡាអេ)៖ អ៉ីស្រាអែល បានស្នើទៅកាន់តុលាការយុត្តធម៌អន្តរជាតិ (ICJ) ឱ្យច្រានចោលសំណើររបស់អាហ្រ្វិកខាងត្បូង ដើម្បីដាក់ចេញនូវវិធានការគ្រាអាសន្នថែមទៀតក្នុងទីក្រុង Rafah នៃតំបន់ហ្គាហ្សា បន្ទាប់ពីអ៉ីស្រាអែលមានផែនការ ពង្រីកប្រតិបត្តិការវាយលុករបស់ខ្លួនចូលទីក្រុងមួយនេះ។
Read more: អ៉ីស្រាអែលស្នើតុលាការ ICJ បដិសេធសំណើពីអាហ្រ្វិកខាងត្បូង...
ក្រសួងការបរទេសចិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រមុខការទូតចិន លោក Wang Yi ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមសន្និសីទសន្តិសុខទីក្រុង Munich មុនពេលបន្តដំណើរទៅអេស៉្បាញ និងបារាំង។
Read more: ប្រមុខការទូតចិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអឺរ៉ុបចំនួន៣...
អាជ្ញាធរទីក្រុងបាងកក បានស្នើសុំកិច្ចសហការពីសំណាក់ក្រុមហ៊ុន និងស្ថាប័នសរុបជាង១៥០ ទាំងវិស័យរដ្ឋ និងឯកជន ដើម្បីឱ្យបុគ្គលិកនៅក្នុងទីក្រុង អាចធ្វើការងារពីផ្ទះ សម្រាប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីចៀសវាងខ្យល់ពុល។
វែបសាយតាមដានគុណភាពខ្យល់អន្តរជាតិ IQAir បានបង្ហាញថា រាជធានីរបស់ប្រទេសថៃ ស្ថិតក្នុងចំណោមទីក្រុងទាំង១០ ដែលទទួលរងការបំពុលខ្យល់ខ្លាំងក្លាជាងគេបង្អស់ នៅលើពិភពលោក កាលពីព្រឹកថ្ងៃព្រហស្បតិ៍។
ទីក្រុងបាងកក និងទីក្រុងឆៀងម៉ៃនៅភាគខាងជើង បានជាប់ចំណាត់ថ្នាក់ ក្នុងចំណោមទីក្រុងរងការបំពុលខ្យល់អាកាសខ្លាំងបំផុត ជាច្រើនលើកកាលពីឆ្នាំមុន។កាលពីឆ្នាំ២០២៣ មនុស្សយ៉ាងហោច២លាននាក់ នៅប្រទេសថៃ បានស្វែងរកការព្យាបាលបញ្ហាសុខភាព ដោយសារតែការបំពុលខ្យល់។
សូមបញ្ជាក់ថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin ដែលបានឡើងកាន់អំណាចកាលពីខែសីហា ឆ្នាំមុន បានសន្យាថា នឹងប្រឹងប្រែងដោះស្រាយបញ្ហាបំពុលខ្យល់ ក្នុងលក្ខណៈជារបៀបវារៈជាតិមួយ ហើយសេចក្តីព្រាងច្បាប់ស្តីពីខ្យល់ស្អាត ត្រូវបានគាំទ្រដោយគណៈរដ្ឋមន្រ្តីរបស់លោក កាលពីខែមករាកន្លងទៅ។
យ៉ាងណាមិញ បញ្ហានៃការបំពុលនៅតែបន្ត ហើយតុលាការនៅទីក្រុងឆៀងម៉ៃ កាលពីខែមុន បានបង្គាប់ឱ្យរដ្ឋាភិបាលបង្កើតផែនការបន្ទាន់មួយ ឱ្យបានក្នុងរយៈពេល៩០ថ្ងៃ ដើម្បីដោះស្រាយបញ្ហាបំពុលខ្យល់អាកាស នេះបើតាមការផ្សាយរបស់ AFP ។
លោក Prabowo Subianto កាលពីយប់ថ្ងៃពុធ បានប្រកាសពីជ័យជម្នះនៅក្នុងការបោះឆ្នោត ប្រធានាធិបតីឥណ្ឌូណេស៊ី បន្ទាប់ពីលទ្ធផលក្រៅផ្លូវការបង្ហាញថា លោកនាំមុខដាច់លើគូប្រជែងរបស់លោក ក្នុងការបោះឆ្នោតជុំទី១តែម្ដង ដោយមិនចាំបាច់មានការបោះឆ្នោតនៅជុំទី២នោះទេ។
Read more: លទ្ធផលបោះឆ្នោតក្រៅផ្លូវការ បង្ហាញថាលោក Prabowo...
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា បានផ្សាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គ្រោងនឹងចាប់ផ្តើមការអនុវត្តកាតព្វកិច្ចយោធាលើយុវជន ចាប់ពីខែមេសា ឆ្នាំនេះតទៅ ហើយក៏នឹងតម្រូវឱ្យអតីតពល ទាហាន ដែលចូលនិវត្តន៍ត្រឡប់មកបម្រើទ័ពវិញផងដែរ។
Read more: មីយ៉ាន់ម៉ា គ្រោងចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធា នៅខែមេសា ឆ្នាំនេះ
កាលពីថ្ងៃអង្គារ ឥណ្ឌា និងអេមីរ៉ាតរ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតច្រករបៀង ពាណិជ្ជកម្ម ដែលមានបំណងតភ្ជាប់តំបន់អឺរ៉ុបជាមួយឥណ្ឌា តាមរយៈផ្នែកខ្លះនៃតំបន់មជ្ឈិមបូព៌ា ដោយប្រើ ផ្លូវសមុទ្រ និងផ្លូវដែក ខណៈផែនការដ៏ធំនេះ ទទួលបានគាំទ្រពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
ការប្រកាសពីព្រមព្រៀងក្របខណ្ឌ ដែលសម្រេចបានអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi ទៅកាន់អេមីរ៉ាតអារ៉ាប់រួម ត្រូវបានចេញផ្សាយដោយក្រសួងការបរទេសឥណ្ឌា ទោះបីជា មានព័ត៌មានលម្អិតតិចតួចអំពីកិច្ចព្រមព្រៀងគ្នានេះក្តី។
ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ថា «កិច្ចព្រម ព្រៀងនេះ នឹងបន្ថែមពីលើការយោគយល់ និងកិច្ចសហការគ្នាកន្លងមកជុំវិញបញ្ហានេះ ហើយជំរុញកិច្ច សហប្រតិបត្តិការរវាងឥណ្ឌា និងអេមីរ៉ាតអារ៉ាប់រួម ដោយផ្តោតលើការតភ្ជាប់ក្នុងតំបន់»។
ក្រសួងការបរទេស អេមីរ៉ាតអារ៉ាប់រួម មិនទាន់ឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយ សម្រាប់ព័ត៌មានលម្អិតអំពីកិច្ចព្រម ព្រៀងនេះទេ។
សូមបញ្ជាក់ថា ច្រករបៀងដែលត្រូវបានប្រកាស កាលពីខែកញ្ញា ឆ្នាំ ២០២៣ នៅខាងក្រៅកិច្ចប្រជុំ G20 ក្នុងទីក្រុងញូវដែលី មានគោលបំណងតភ្ជាប់ពីឥណ្ឌា ឆ្លងកាត់សមុទ្រអារ៉ាប់ទៅកាន់អេមីរ៉ាតអារ៉ាប់រួម និង កាត់តាមអារ៉ាប៊ីសាអូឌីត មុនពេលតភ្ជាប់ពីហ្ស៊កដានី និងអ៉ីស្រាអែលទៅកាន់តំបន់អឺរ៉ុប នេះបើតាមការ ផ្សាយ Reuters ។
ការបោះឆ្នោតសកលនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្ដើមហើយកាលពីព្រឹកថ្ងៃពុធ ដើម្បីជ្រើសរើសអ្នក ដែលត្រូវឡើងកាន់តំណែងជំនួសលោកប្រធានាធិបតី Joko Widodo។
Read more: ការបោះឆ្នោតសកល ក្នុងប្រទេសឥណ្ឌូណេស៊ី ចាប់ផ្ដើម ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី
(កៀវ)៖ ក្រុមមន្រ្តីអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៉ីបានបើកការវាយប្រហារមីស៉ីលមកលើក្រុង Selydove នៅតំបន់ Donetsk ភាគខាងកើតប្រទេស កាលពីចន្លោះវេលាយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធនេះ ហើយបានបណ្តាលឱ្យមនុស្ស៣នាក់បាត់បង់ជីវិត បង្កឱ្យរបួសជាង១០នាក់ និងធ្វើឱ្យខូចខាតមន្ទីរពេទ្យមួយខ្នង ព្រមទាំងអគារស្នាក់នៅប៉ុន្មានខ្នងទៀត។
Read more: អ៊ុយក្រែនអះអាងថា មនុស្ស៣នាក់ស្លាប់ និង១៣នាក់របួស...
(តៃប៉ិ)៖ នៅថ្ងៃពុធនេះ ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចិន១៤គ្រឿង ធ្វើប្រតិបត្តិការនៅក្បែរកោះតៃវ៉ាន់ ហើយពួកវាបានចូលរួម ធ្វើសកម្មភាពល្បាតពង្រឹងការត្រៀមលក្ខណៈប្រយុទ្ធ ជាមួយកងនាវាចម្បាំងចិនថែមទៀត។
Read more: តៃវ៉ាន់រាយការណ៍ពីសកម្មភាពល្បាតរួមគ្នា រវាងកងយន្តហោះនិងនាវាយោធាចិន...
(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសឱ្យដឹងនៅថ្ងៃពុធនេះថា លោក Yoon Suk Yeol បានសម្រេចចិត្តពន្យារពេលដំណើរបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអាល្លឺម៉ង់និងដាណឺម៉ាក ដែលគ្រោងធ្វើឡើងនាសប្តាហ៍ក្រោយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា សភាប្រជាជនកូរ៉េខាងជើង បានបោះឆ្នោតដើម្បីលុបចោលនូវរាល់កិច្ចព្រមព្រៀងទាំងអស់ជាមួយកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច។
Read more: កូរ៉េខាងជើង លុបចោលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងអស់ ជាមួយកូរ៉េខាងត្បូង
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃពុធ បានព្រមានថា ពិភព លោក កំពុងធ្លាក់ចូលក្នុង «យុគសម័យនៃភាពចលាចល» ខណៈក្រុមប្រឹក្សាសន្តិសុខ ដែលពោរពេញដោយ ការបែកបាក់ មិនអាចដោះស្រាយបញ្ហាសំខាន់ដូចជាសង្រ្គាមរវាង អ៉ីស្រាអែល និងក្រុមហាម៉ាសជាដើម។
Read more: ប្រមុខ UN ព្រមានថា ពិភពលោក កំពុងធ្លាក់ចូលក្នុងយុគសម័យនៃភាពចលាចល
ក្រសួងការបរទេសឥណ្ឌា បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសកាតា បានដោះលែងអតីតទាហានជើងទឹក ឥណ្ឌាចំនួន ៨នាក់ ក្រោយទម្លាក់ការកាត់ទោសប្រហារជីវិតដែលដាក់លើពួកគេ កាលពីឆ្នាំ ២០២៣។
Read more: កាតា ដោះលែងជនជាតិឥណ្ឌា ៨នាក់ ដែលចាប់ខ្លួនកាលពីឆ្នាំ ២០២២
និស្សិត និងសកម្មជនឥណ្ឌូនេស៊ីរាប់រយនាក់ បានធ្វើបាតុកម្មកាលពីថ្ងៃចន្ទ ជុំវិញអ្វីដែលពួកគេមើលឃើញថា ជាការបំពានអំណាចរបស់លោកប្រធានាធិបតី Joko Widodo ដើម្បីបំបាក់ទឹកចិត្តអ្នកបោះឆ្នោតក្នុងការបោះឆ្នោតសប្តាហ៍នេះ ។
Read more: និស្សិតឥណ្ឌូណេស៊ី តវ៉ាដោយចោទថា មានការជ្រៀតជ្រែកការបោះឆ្នោត
អ្នកនាំពាក្យនៃមន្ទីរបញ្ចកោណ បានឱ្យដឹងថា លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដើម្បីព្យាបាលបញ្ហា តម្រង់នោម។
ក្នុងជំនួបតាមទូរស័ព្ទជាមួយសមភាគីកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាន និយាយថា ចិន សង្ឃឹមថា កូរ៉េខាងត្បូង នឹងបន្តគោលនយោបាយ «វិជ្ជមាន មានវត្ថុបំណង និងមិត្ត ភាព» ចំពោះទីក្រុងប៉េកាំង។
Read more: ប៉េកាំង អំពាវនាវឲ្យកូរ៉េខាងត្បូង បន្តគោលនយោបាយវិជ្ជមានរបស់ខ្លួន ចំពោះចិន
រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន បានបញ្ជាឱ្យយោធាបង្កើនចំនួនកងទ័ព ដែលឈរជើងតាមដែនកោះនៅចុង ភាគខាងជើងប្រទេស ពោលគឺ នៅទល់មុខកោះតៃវ៉ាន់ ដើម្បីពង្រឹងសមត្ថភាពការពារទឹកដីរបស់ប្រទេស អាស៊ានមួយនេះ។
Read more: ហ្វីលីពីន នឹងបង្កើនវត្តមានយោធា នៅតាមដែនកោះទល់មុខតៃវ៉ាន់...
កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយរដ្ឋបាលនៃកម្មវិធីអាវុធរបស់ទីក្រុងសេអ៊ូល (DAPA) និយាយថាវាបានកើតឡើងនៅពេលដែលទីក្រុងសេអ៊ូលកំពុងសម្លឹងរកការលក់អាវុធបន្ថែមទៀតក្នុងតំបន់។
សហរដ្ឋអាមេរិក បានចោទប្រកាន់រុស្ស៉ីថា បានបាញ់មីស៉ីលផ្គត់ផ្គង់ពីកូរ៉េខាងជើងយ៉ាងហោចណាស់ ៩ គ្រាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន ខណៈដែលរុស្ស៉ីចោទអាមេរិកវិញថា ជា «អ្នកសមគំនិតដោយផ្ទាល់» ក្នុង ការបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនរបស់យោធារុស្ស៉ី កាលពីខែមករា។
Read more: សហរដ្ឋអាមេរិក និងរុស្ស៉ីទាស់គ្នានៅឯ UN ជុំវិញបញ្ហាកូរ៉េខាងជើង...