Social Network

ទីក្រុងញូយ៉កចាប់ផ្តើមបើកដំណើរការឡើងវិញ ក្រោយការបិទទ្វារដើម្បីប្រយុទ្ធនឹង COVID-19

(ញូយ៉ក)៖ ប្រជាជននៅក្នុងទីក្រុងញូយ៉ក បានចាប់ផ្ដើមត្រឡប់ទៅធ្វើការជាបណ្ដើរៗវិញហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូយ៉ក) ដែលជាថ្ងៃដំបូងនៃការបើកទីក្រុងឡើងវិញ បន្ទាប់ពីបានបិទទ្វារអស់រយៈពេលរាប់ខែ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ។

Read more: ទីក្រុងញូយ៉កចាប់ផ្តើមបើកដំណើរការឡើងវិញ ក្រោយការបិទទ្វារដើម្បីប្រយុទ្ធនឹង...

ទីក្រុងហុងកុងមិនអាចទ្រាំទ្រ​នឹងភាពវឹកវរតទៅទៀតបានទេ, នេះបើតាមលោកស្រីអភិបាល ខារី ឡាំ

(ហុងកុង)៖ មេដឹកនាំហុងកុងលោកស្រី ខារី ឡាំ (Carrie Lam ) បានព្រមាននៅថ្ងៃអង្គារនេះថា  ហុងកុងមិនអាចទ្រាំទ្រ នឹងភាពវឹកវរ ដែលកំពុងកើតមាន នៅលើទឹកដីរបស់ខ្លួនតទៅមុខទៀតទេ  ត្បិតថាមួយឆ្នាំហើយ ដែលទីក្រុងមួយនេះ បានឆ្លងកាត់មហាបាតុកម្មយ៉ាងហិង្សា។

Read more: ទីក្រុងហុងកុងមិនអាចទ្រាំទ្រ​នឹងភាពវឹកវរតទៅទៀតបានទេ, នេះបើតាមលោកស្រីអភិបាល...

កូរ៉េខាងជើង៖ «ទង្វើរបស់ចិនលើហុងកុង គឺជារឿងសមហេតុផលជាទីបំផុត»

កាសែតផ្លូវការបស់កូរ៉េខាងជើងបានចេញផ្សាយថា ការអនុម័តច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង ដោយសភាប្រជាជនចិន ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសជាតិ «គឺជារឿងសមហេតុផលបំផុត»។

Read more: កូរ៉េខាងជើង៖ «ទង្វើរបស់ចិនលើហុងកុង គឺជារឿងសមហេតុផលជាទីបំផុត»

សមាជិកបក្សសាធារណរដ្ឋកាន់តែច្រើនអះអាងថា «មិនបោះឆ្នោតឲ្យលោក ត្រាំ នៅអាណត្តិទី២ឡើយ» ក្នុងនោះក៏មានលោក Bush និងលោក Romney ផងដែរ

អតីតប្រធានាធិបតីអាមេរិកលោក ចច ដាប៊លយូ ប៊ូស (George W. Bush) និងសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក មីត រ៉ូមណី (Mitt Romney) នឹងមិនបោះឆ្នោតឱ្យលោក ដូណាល់ ត្រាំ នោះទេ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ។

Read more: សមាជិកបក្សសាធារណរដ្ឋកាន់តែច្រើនអះអាងថា «មិនបោះឆ្នោតឲ្យលោក ត្រាំ...

លោក ត្រាំ បញ្ជាឲ្យដកកម្លាំងឆ្មាំជាតិចេញពីរដ្ឋធានីវ៉ាស៊ីនតោន ក្រោយស្ថានការណ៍ស្ថិតក្នុងការគ្រប់គ្រង យ៉ាងល្អឥតខ្ចោះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងឲ្យដឹងថា លោកបានបញ្ជាឲ្យដកកងកម្លាំងឆ្មាំជាតិ ចេញពីរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីវិញហើយ ដ្បិតថាអ្វីៗគ្រប់យ៉ាងនៅទីនោះ ស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងល្អឥតខ្ចោះ។

Read more: លោក ត្រាំ បញ្ជាឲ្យដកកម្លាំងឆ្មាំជាតិចេញពីរដ្ឋធានីវ៉ាស៊ីនតោន...

ទីបំផុតប៉ាគីស្ថានលោតចូលក្នុងចង្កោមប្រទេស ដែលមានករណីឆ្លង COVID-19 ដល់រាប់សែននាក់

(អុីស្លាម៉ាបាដ)៖ ករណីឆ្លង COVID-19 នៅក្នុងប្រទេសប៉ាគីស្ថាន បានកើនដល់ ១០៣,៦៧១ករណី ហើយគិតត្រឹមថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ បន្ទាប់ពីប្រទេសអាស៊ីខាងត្បូងមួយនេះ ទើបតែបានប្រកាសរកឃើញករណីឆ្លងថ្មីៗចំនួន ៤,៧២៨នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។

Read more: ទីបំផុតប៉ាគីស្ថានលោតចូលក្នុងចង្កោមប្រទេស ដែលមានករណីឆ្លង COVID-19 ដល់រាប់សែននាក់

ក្រុមហ៊ុនជប៉ុន Fujifilm ពន្យារពេលធ្វើតេស្ត​ថ្នាំព្យាបាលជំងឺ COVID-19 រហូតដល់ខែកក្កដា​ដោយសារខ្វះខាតអ្នកស្ម័គ្រចិត្ត

  (តូក្យូ)៖ ក្រុមហ៊ុនជប៉ុនហ្វ៊ូជីហ្វីម (Fujifilm) បានឱ្យដឹងថា ការសិក្សាស្រាវជ្រាវរបស់ខ្លួនលើថ្នាំ អាវីហ្គែន (Avigan ឬ Favipiravir) ជាថ្នាំដែលត្រូវបានគេជឿជាក់ថាមានសក្តានុពលសម្រាប់ ការព្យាបាល COVID-19 អាចនឹងត្រូវអូសបន្លាយពេលរហូតដល់ខែកក្កដាខាងមុខ ហើយនេះនឹងបង្កជាឧបសគ្គថ្មីមួយ ដល់ការពន្លឿនផលិត វ៉ាក់សាំង របស់ក្រុមហ៊ុនជប៉ុនមួយនេះ។

Read more: ក្រុមហ៊ុនជប៉ុន Fujifilm ពន្យារពេលធ្វើតេស្ត​ថ្នាំព្យាបាលជំងឺ COVID-19...

កូរ៉េខាងជើង៖ «ទង្វើរបស់ចិនលើហុងកុង គឺជារឿងសមហេតុផលជាទីបំផុត»

 (ព្យុងយ៉ាង)៖ កាសែតផ្លូវការបស់កូរ៉េខាងជើង បានចេញផ្សាយថា ការអនុម័តច្បាប់សន្តិសុខជាតិ សម្រាប់ទីក្រុងហុងកុង ដោយសភាប្រជាជនចិន ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសជាតិ  «គឺជារឿងសមហេតុផលបំផុត»។

Read more: កូរ៉េខាងជើង៖ «ទង្វើរបស់ចិនលើហុងកុង គឺជារឿងសមហេតុផលជាទីបំផុត»

ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ជិត១ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលជាអត្រាឆ្លងខ្ពស់បំផុតមិនធ្លាប់មាន!

(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតទៅដល់ ៩,៨៥១ករណី និងករណីស្លាប់ ២៧៣នាក់បន្ថែមទៀត ដែលជាសុទ្ធតែជាតួលេខខ្ពស់បំផុតពុំធ្លាប់មាន។

Read more: ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ជិត១ម៉ឺននាក់ក្នុងមួយថ្ងៃ...

ចិនគ្មានករណីឆ្លង COVID-19 ក្នុងស្រុកនោះឡើយកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមានករណីនាំចូលចំនួន៥នាក់

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៥ករណីបន្ថែមទៀត ដែលសុទ្ធតែជាប្រភេទនាំចូលពីក្រៅប្រទេស។

Read more: ចិនគ្មានករណីឆ្លង COVID-19 ក្នុងស្រុកនោះឡើយកាលពីថ្ងៃព្រហស្បតិ៍...

បាតុកម្មនៅអាមេរិក៖ បុរសចំណាស់អាយុ ៧៥ឆ្នាំ ត្រូវកងកម្លាំងប៉ូលិសច្រានឲ្យដួលបែកក្បាលហូរឈាម (Video inside)

  (ញូយ៉ក)៖ ស្របពេលដែលបាតុកម្ម នៅតែបន្តប្រព្រឹត្តនៅក្នុងសហរដ្ឋអាមេរិក ឃ្លីបវីដេអូមួយ បានបង្ហាញឲ្យឃើញ ក្រុមប៉ូលិស ដែលស្ថិតក្នុង សម្លៀកបំពាក់ប្រឆាំងកុបកម្មនៅឯទីក្រុង បាហ្វហ្វាឡូ (Buffalo) នៃរដ្ឋញូយ៉ក (New York) ច្រានបុរសវ័យចំណាស់ម្នាក់ឲ្យដួល ហើយក៏នាំគ្នាដើរហួសទៅបាត់តែម្តង ដោយមិនអើពើថា  គាត់យ៉ាងម៉េចយ៉ាងម៉ានោះទេ។

Read more: បាតុកម្មនៅអាមេរិក៖ បុរសចំណាស់អាយុ ៧៥ឆ្នាំ...

ទីក្រុងញូវយ៉ក ពង្រីកបំរាមគោចររហូតដល់ថ្ងៃអាទិត្យ

ទីក្រុងញូវយ៉ក នឹងស្ថិតនៅក្រោមបម្រាមគោចរ ចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង៥ព្រឹកថ្ងៃបន្ទាប់ រហូតដល់ថ្ងៃអាទិត្យ ដើម្បីទប់ស្កាត់សកម្មភាពឧក្រិដ្ឋ ដែលកើតចេញពីការតវ៉ា ជុំវិញការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ។

Read more: ទីក្រុងញូវយ៉ក ពង្រីកបំរាមគោចររហូតដល់ថ្ងៃអាទិត្យ

ប្រទេសកេនយ៉ា បញ្ជាក់ករណី COVID-19 ថ្មី ចំនួន ១២៣ ខណះតួលេខឆ្លងឡើងដល់ ២.២១៦នាក់

ក្រសួងសុខាភិបាលនៃប្រទេសកេនយ៉ា កាលពីថ្ងៃពុធ បានបញ្ជាក់ករណីថ្មីនៃជំងឺ COVID-19 ចំនួន១២៣ នាក់ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុប ឡើងដល់ ២.២១៦ នាក់។

Read more: ប្រទេសកេនយ៉ា បញ្ជាក់ករណី COVID-19 ថ្មី ចំនួន ១២៣ ខណះតួលេខឆ្លងឡើងដល់ ២.២១៦នាក់

ផ្ទុះករណីបាញ់ប្រហារនៅជាយទីក្រុងឡុងដ៍ នាំឲ្យមនុស្ស៤នាក់រងរបួស ក្នុងនោះក៏មានកូនក្មេងផងដែរ (Video inside)

(ឡុងដ៍)៖ មនុស្ស ០៤នាក់ ក្នុងនោះមានមនុស្សធំ ០៣ម្នាក់ និងក្មេងម្នាក់ត្រូវបានគេបាញ់ ឲ្យរបួស នៅភាគខាងជើង ទីក្រុងឡុងដ៍ កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ខណៈប៉ូលិសអង់គ្លេស កំពុងបើកការស៊ើបអង្កេត។

Read more: ផ្ទុះករណីបាញ់ប្រហារនៅជាយទីក្រុងឡុងដ៍ នាំឲ្យមនុស្ស៤នាក់រងរបួស...

ចិន៖ ករណីវាយប្រហារដោយកាំបិត កើតឡើងក្នុងសាលាមត្តេយ្យនៅក្វាងស៊ី នាំឲ្យក្មេងៗ និងមនុស្សធំ ៣៩នាក់រងរបួស

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ បានរាយការណ៍ថា មនុស្សយ៉ាងហោច ៣៩នាក់ បានរងរបួស នៅក្នុងការវាយប្រហារ ដោយចាក់នឹងកាំបិត នៅឯសាលាមតេយ្យមួយកន្លែង ស្ថិតនៅក្នុងតំបន់ ខាងវូ (Cangwu) នៃតំបន់ស្វយ័តក្វាងស៊ី (Guangxi) ភាគខាងត្បូង ប្រទេសចិន។

Read more: ចិន៖ ករណីវាយប្រហារដោយកាំបិត កើតឡើងក្នុងសាលាមត្តេយ្យនៅក្វាងស៊ី នាំឲ្យក្មេងៗ...

លោក George Floyd ធ្លាប់ឆ្លងជំងឺ COVID-19 មុននឹងត្រូវប៉ូលិសរដ្ឋ Minnesota យកជង្គង់សង្កត់កដល់ស្លាប់, នេះបើតាមសារព័ត៌មាន NBC

  (វ៉ាស៊ីនតោន)៖ បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) ដែលត្រូវបានប៉ូលិសក្នុងទីក្រុង មីននាផូលីស (Minneapolis) យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ ធ្លាប់ត្រូវបានធ្វើតេស្ដវិជ្ជមានជំងឺ COVID-19 កាលពីថ្ងៃទី០៣ ខែមេសាកន្លងទៅ។

Read more: លោក George Floyd ធ្លាប់ឆ្លងជំងឺ COVID-19 មុននឹងត្រូវប៉ូលិសរដ្ឋ Minnesota...

លោក Trump គំរាមប្រើកម្លាំងយោធា ដើម្បីបង្ក្រាបភាពវឹកវរ ទូទាំងប្រទេស ជុំវិញការស្លាប់របស់ Floyd

ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃច័ន្ទនៅឯសួនផ្កាកូឡាបសេតវិមាន បានគំរាមដាក់ពង្រាយយោធា ដើម្បីបញ្ឈប់ការតវ៉ាទូទាំងប្រទេសជុំវិញការស្លាប់របស់លោក George Floyd ដែលជាបុរសស្បែកខ្មៅ បានស្លាប់នៅក្នុងការឃុំឃាំងរបស់ប៉ូលីស កាលពីសប្តាហ៍មុននៅទីក្រុង Minneapolis ។

Read more: លោក Trump គំរាមប្រើកម្លាំងយោធា ដើម្បីបង្ក្រាបភាពវឹកវរ ទូទាំងប្រទេស...

បាក់រលំដំបូលសាលារៀននៅប៉ាគីស្ថាន

យោងតាមប្រភពព័ត៌មានក្នុងស្រុកឲ្យដឹងថា ដំបូលសាលារៀនមួយ បានបាក់រលំនៅក្នុងស្រុកកុលសម្ព័ន្ធភាគពាយ័ព្យ នៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារដោយបានសម្លាប់មនុស្ស ៦ នាក់ និងធ្វើឲ្យមនុស្ស ១៤ នាក់ ផ្សេងទៀតរងរបួស។

Read more: បាក់រលំដំបូលសាលារៀននៅប៉ាគីស្ថាន

ករណីផ្ទុះនៅទីក្រុងកាប៊ុល

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មានមនុស្សម្នាក់ ត្រូវបានសម្លាប់និងបីនាក់ផ្សេងទៀត រងរបួសនៅក្នុងការផ្ទុះគ្រាប់បែកមួយនៅកណ្តាលទីក្រុងកាប៊ុល-រដ្ឋធានីអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារ។

Read more: ករណីផ្ទុះនៅទីក្រុងកាប៊ុល

ទីបំផុតហ្វីលីពីនដកថយពីផែនការលុបចោល កតិកាសញ្ញាយោធាជាមួយអាមេរិក ក្រោយមើលឃើញការប្រែប្រួលនយោបាយដ៏ធំក្នុងតំបន់

  (ម៉ានីល)៖ ហ្វីលីពីនបានប្រាប់ទៅសហរដ្ឋអាមេរិកថា រដ្ឋាភិបាលរបស់ខ្លួន សុំផ្អាកការលុបចោលកតិកាសញ្ញាយោធា ដែលខ្លួនធ្លាប់បានប្រកាសថា ដើរចេញកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះវិញ ក្រោយការមើលឃើញ ស្ថានការណ៍ នយោបាយក្នុងតំបន់ មានការប្រែប្រួលយ៉ាងខ្លាំង។

Read more: ទីបំផុតហ្វីលីពីនដកថយពីផែនការលុបចោល កតិកាសញ្ញាយោធាជាមួយអាមេរិក...

អតីតប្រធានាធិបតី Bush៖ «អាមេរិកគួរចំណាយពេលស្វែងយល់ឡើងវិញ អំពីភាពបរាជ័យដ៏អាក្រក់របស់ខ្លួន ទៅលើបញ្ហារើសអើងពូជសាសន៍»

  (វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក ចច ដាប៊លយូ ប៊ូស George W Bush នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) បានស្នើឲ្យសហរដ្ឋអាមេរិក ចំណាយពេលស្វែងយល់ឡើងវិញ អំពីភាពបរាជ័យដ៏អាក្រក់របស់ខ្លួន ជុំវិញភាពអយុត្តិធម៌ ទាក់ទងនឹងពូជសាសន៍ នៅក្នុងប្រទេសនេះ។

Read more: អតីតប្រធានាធិបតី Bush៖ «អាមេរិកគួរចំណាយពេលស្វែងយល់ឡើងវិញ...