Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈរដ្ឋមន្ត្រីអនុម័តដោយគ្មានការកែប្រែលើ សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពី «បរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥»

  • Print

(ភ្នំពេញ)៖ សេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពី «បរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥» ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងហើយនៅក្នុងកិច្ចប្រជុំក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងយុទ្ធសាស្ត្រជាតិនេះ ត្រូវបានអនុម័តដោយគ្មានការកែប្រែលើចំណុចណាមួយនោះឡើយ។

លោក ផៃ ស៊ីផាន បានឱ្យដឹងថា សេចក្តីព្រាងច្បាប់យុទ្ធសាស្រ្តជាតិស្តីពី «បរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥» ត្រូវបានរៀបចំឡើងស្របតាមចក្ខុវិស័យនៃ «យុទ្ធសាស្ដ្រចតុកោណ» ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពដល់ការរៀបចំគោលនយោបាយអភិវឌ្ឍន៍តាមវិស័យ និងកំណត់វិធានការជាក់ស្ដែងជាអាទិភាពក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។

សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះជាក្របខ័ណ្ឌគោលនយោបាយជាតិ ដោយផ្អែកលើយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥ ដែលមានផែនការការសកម្មភាពគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ និងគាំទ្រដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបាននូវប្រព័ន្ធហិរញ្ញវត្ថុមួយ ដែលមានស្ថិរភាព ប្រសិទ្ធភាព និងពិពិធកម្មទីផ្សារហរិញ្ញវត្ថុប្រកបដោយបរិយាប័ន្ន។

ការយកចិត្តទុកដាក់លើការពង្រីកបរិយាប័ន្នហិរញ្ញវត្ថុ គឺជានិន្នាការសកល មិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេ ហើយបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក និងស្ថាប័នអន្តរជាតិធំៗ ក៏បានផ្ដល់អាទិភាពដល់របៀបវារៈនេះដែរ។

វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន និងប្រសិទ្ធភាពផ្ដល់នូវសក្ដានុពលក្នុងការបង្កើនជីវភាពរស់នៅរបស់ប្រជាជន ជំរុញសកម្មភាពសេដ្ឋកិច្ច និងធ្វើឲ្យប្រសើរឡើងនូវការផ្ដល់អត្ថប្រយោជន៍សង្គម និងនវានុវត្តន៍វិស័យឯកជន។

យុទ្ធសាស្ត្រជាតិនេះនឹងចូលរួមកាត់បន្ថយភាពក្រីក្រ និងវិសមភាពនៅកម្ពុជា ជាពិសេសចំពោះស្រ្តីប្រជាជនដែលមានប្រាក់ចំណូលទាប និងសហគ្រាសធុនតូចនឹងមធ្យម ព្រមទាំងគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកបដោយចីរភាព និងបរិយាប័ន្ន។

ជាមួយគ្នាផងដែរយុទ្ធសាស្ត្រជាតិនេះមានគោលដៅបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាពកាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុឲ្យបានពាក់កណ្ដាល ពី ២៧% មក១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លុវការពី ៥៩% ទៅ ៧០% ត្រឹមឆ្នាំ ២០២៥ ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច។

«យុទ្ធសាស្ត្រជាតិស្ដីពីបរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥» ត្រូវបានរំពឹងថា នឹងរួមចំណែកដល់បរិយាប័ន្នហរិញ្ញវត្ថុ តាមរយៈការបង្កើតយុទ្ធសាស្ត្រ សេវាហិរញ្ញវត្ថុ និងម៉ូដែលអាជីវកម្មដែលមានគុណតម្លៃកាន់តែប្រសើរចំពោះប្រជាជនមានប្រាក់ចំណូលទាប និងជួយដល់កំណើនសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ព្រមទាំងជំរុញឲ្យមានកិច្ចសហការណ៍កាន់តែជិតសិ្នទ្ធ រវាងភាគីពាក់ព័ន្ធទាំងអស់រួមទាំងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។

លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ថា ការអនុម័តសេចក្ដីព្រាង «យុទ្ធសាស្ត្រជាតិ ស្ដីពីបរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥» ជាការបំពេញលក្ខខណ្ឌ។

 

 

 

 

ដកស្រង់ពី៖ Fresh News