Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្វី​ខ្លះ​ដែល​អ្នក​គួរ​ដឹង​បន្ថែម​ពីGalaxy​Note​10+​ជំនាន់​ថ្មី?()

  • Print

ម្សិលមិញនេះ យើងបានធ្វើការបង្ហាញដល់ ប្រិយមិត្តអ្នកអានទាំងអស់គ្នា រួចហើយពាក់ព័ន្ធនឹងការប្រទះឃើញ រូបភាពផូស្ទ័រផ្សព្វផ្សាយមួយសន្លឹក ដែលបង្ហាញពីរូបរាងទាំងស្រុងលើនាឡិកា វៃឆ្លាត GalaxyWatchActive

2 ជំនាន់ថ្មី របស់ Samsung។ ចំពោះនាឡិកានេះ ត្រូវបានគេសន្មត់ថា អាចនឹងប្រកាសចេញ តំណាលគ្នាជាមួយនិង Galaxy Note 10 Series ឬអាចចេញក្រោយ 2 ទៅ 3 ថ្ងៃ អាស្រ័យទៅតាមភាព ជាក់ស្តែង។

បើនិយាយពីរូបរាង Galaxy Note 10 និង Galaxy Note 10+ វិញ ក៏ត្រូវបានលេចធ្លាយ ចេញមកដែរ កាលពីប៉ុន្មានថ្ងៃមុន ជាមួយការបង្ហាញពីតួខ្លួនមុខក្រោយ និងម៉ូតភ្នែកកាមេរ៉ា ជាដើម។ យ៉ាងណា នៅក្នុងថ្ងៃនេះ ស្រាប់តែមានរូបភាពផូស្ទ័រថ្មី លេចធ្លាយចេញមកមួយទៀត បន្ទាប់ពី Galaxy Watch Active 2 ហើយនោះគឺទាក់ទងជាមួយ Galaxy Note 10+ វិញម្តង។ យោងទៅតាមរូបភាព បានបង្ហាញពីផ្ទៃអេក្រង់លាត អុជដោយលេនប្រជ្រុយ ដុះចំកណ្តាលថ្ងាស មួយគ្រាប់ ជាកាមេរ៉ាមុខ, មានប៊ិច S-Pen ពណ៌ខៀវ ដាក់នៅពីលើអេក្រង់ ហើយថែមទាំងបង្ហាញ ពីចំហៀងវ័ន្ធខាងឆ្វេង និងផ្ទៃខាងលើ។ សម្រាប់នៅផ្ទៃខាងលើ យើងឃើញមានរន្ធដាក់ស៊ីម និងរន្ធស្រូបសំលេង ពេលថតវីដេអូ ដូចទៅនឹង Galaxy Note 9 ដែរ ប៉ុន្តែនៅមានរន្ធបន្ថែមថ្មី មួយទៀត ដែលយើងមិនទាន់ច្បាស់ទេ ថារន្ធនោះ មានតួនាទីអ្វី? ដោយឡែក សម្រាប់ប៊ូតុង Bixby និងប៊ូតុងគ្រប់គ្រងសម្លេង នៅតែមិនខុសគ្នាពី Galaxy Note 9 ឡើយ ក៏ប៉ុន្តែស្តាយដែរ ដែលយើងមិនបានឃើញការបង្ហាញ ពីវ័ន្ធខាងក្រោម និងចំហៀងខាងស្តាំ។

ជាចុងក្រោយ យើងក៏បានឃើញ ការសរសរឈ្មោះ Galaxy Note 10+ ទ្រាប់នៅខាងក្រោម រូបស្មាតហ្វូននេះ ផងដែរ ដើម្បីបញ្ជាក់ អោយកាន់តែច្បាស់។ គួររំលឹកថា សម្រាប់ Galaxy Note 10+ ត្រូវបានគេរំពឹងថា វាអាចនឹងមានផ្ទៃអេក្រង់ លាតធំខ្លាំង ជាលើកដំបូង ក្នុងជួរស្មាតហ្វូន Galaxy ជាមួយទំហំលោតដល់ 6.75 អ៊ីញ និងមានកាមេរ៉ាក្រោយ 4 គ្រាប់ + ToF មួយបន្ថែម។

ដកស្រង់ចេញពីCamborReport