Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចាត់ឱ្យតំណាងនាំទៀនព្រះវស្សា ទេយ្យទាន ប្រគេនព្រះសង្ឃនៅវត្ត២៣ ក្នុងក្រុងប៉ោយប៉ែត

  • Print

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន់ ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចាត់ឱ្យឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ទៅប្រគេនដល់ព្រះសង្ឃចំនួន២៣វត្ត ទូទាំងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ តាងនាមឱ្យឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ, ឧត្ដមសេនីយ៍ឯក ឡាយ គឹមលី បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខដល់មន្រ្តីរាជការ លោកតា លោកយាយ និងប្រជាពលរដ្ឋទាំងអស់ នៅក្រុងប៉ោយប៉ែត។

ឧត្ដមសេនីយ៍ឯក ឡាយ គឹមលី បានថ្លែងបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ប្រែក្លាយព្រំដែនដែលជាតំបន់វាយប្រយុទ្ធបង្ហូរឈាម ទៅជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច ឧស្សាហកម្ម បង្កើតការងារ បង្កើនប្រាក់ចំណូល ជូនប្រជាពលរដ្ឋ មានជីវភាពធូរធារមកអង្គុយជុំគ្នា ធ្វើបុណ្យទានយ៉ាងសប្បាយរីករាយ ដោយមិនមានការភ័យខ្លាច ទាំងបញ្ហាជីវភាព និងសន្តិសុខឡើយ ដោយឡែកបុណ្យចូលព្រះវស្សា មានរយៈកាលបីខែចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែអាស្សុជ តាមព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃជាសាវ័ក ប្រតិបត្តិដោយត្រូវគង់ចាំព្រះវស្សា នៅក្នុងទីវត្តអារាម សិក្សាព្រះធម៌វិន័យ និងប្រតិបត្តិ។

ទន្ទឹមនឹងនេះដែរ ឧត្ដមសេនីយ៍ឯក ឡាយ គឹមលី បានថ្លែងអំណរគុណដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋក្រុងប៉ោយប៉ែត នៃមហាគ្រួសារ ខេត្តបន្ទាយមានជ័យ ដែលបានចូលរួមថែរក្សាសន្តិភាព ជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តការអភិវឌ្ឍ ក្រុងប៉ោយប៉ែត របស់ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

នៅក្នុងឱកាសសប្បាយរីករាយ និងជ្រះថ្លាជាពុទ្ធសាសនិក ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បាននាំយកទេយ្យទាន និងទៀនព្រះវស្សា របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ទៅវេរប្រគេនដល់ព្រះសង្ឃវត្តទាំង២៣វត្ត ក្រុងប៉ោយប៉ែត ក្នុង១វត្តៗទទួលបាន៖ ទៀនវស្សា១គូ សាដក់១, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ៥យូរ, មី ២កេស, អង្ករ ១០០គីឡូក្រាម, ភេសជ្ជៈ២កេស, ទឹកសុទ្ធ២កេស ថវិកា១លានរៀល និងប្រគេនបច្ច័យ ព្រះសង្ឃមួយអង្គៗ ៥ម៉ឺនរៀល, តាជី យាយជីម្នាក់ៗ ទទួលបានក្រណាត់ស ១ដុំ ថវិកា២ម៉ឺនរៀល និងប្រជាពលរដ្ឋ១០០នាក់ ក្នុងម្នាក់ៗសារ៉ុង១ ថវិកា១ម៉ឺនរៀល ផងដែរ៕

ដក់ស្រង់ពី៖ Fresh News