Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សមាសភាពគណ:កម្មាធិការជាតិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្រ្កាបការកាប់រានដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ

  • Print

(ភ្នំពេញ)៖ លោករដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃច័ន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសមាសភាពគណ:កម្មាធិការជាតិ និងអគ្គលេខាធិការដ្ឋានប្រតិបត្តិ នៃគណ:កម្មាធិការជាតិដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្រ្កាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកធ្វើកម្មសិទ្ធិ នៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា។

កិច្ចប្រជុំដ៏មានសារៈសំខាន់នាព្រឹកនេះ ក៏មានវត្តមានរបស់អនុប្រធាន សមាជិក សមាជិកានៃគណ:កម្មាធិការជាតិ និងអគ្គលេខាធិការដ្ឋាន ដែលអញ្ជើញមកពីអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពង្រឹង និងពង្រីកការផ្សព្វផ្សាយលិខិតបទដ្ឋាន គតិយុត្តិនានា ដែលពាក់ព័ន្ធ សេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងប្រធានបទនេះឲ្យកាន់តែទូលំ ទូលាយ និងមានប្រសិទ្ធភាព៕

ដកស្រង់ពី៖ Fresh News