Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូតខ្មែរនៅកូរ៉េខាងត្បូង រៀបចំកម្មវិធីបោះជុំរំយុវជនរដូវក្ដៅ នៅទីក្រុងអានសាន សមុទ្រថេប៊ូដូ ក្រោមប្រធានបទ «អភិវឌ្ឍខ្លួនឯង ដើម្បីកែប្រែជីវិតឲ្យប្រសើរ សំដៅកសាងសង្គមជាតិមួយរឹងមាំ»

  • Print

(កូរ៉េខាងត្បូង)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០១៩ បានរៀបចំកម្មវិធីបោះជុំរំយុវជនរដូវក្ដៅ នាទីក្រុងអានសាន សមុទ្រថេប៊ូដូ ដោយមានការចូលរួមពីសិស្សនិស្សិត ពលករ និងអ្នកមានក្រុមគ្រួសារកូរ៉េ មកពីទីក្រុងនានា ចូលរួមប្រមាណ១៥០នាក់ រួមនិងលោក ឃឹម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ បានចែករំលែកពីទស្សនៈ នៃការកសាងជីវិតឲ្យប្រសើរសំដៅ ចូលរួមអភិវឌ្ឍន៍សង្គមមួយឲ្យរឹងមាំ។

ជាមួយគ្នានេះ កម្មវិធីជុំរុំ ក៏បានបញ្ជូលនូវកិច្ចពិភាក្សាពិគ្រោះយោបល់ អំពីការរៀបចំអភិវឌ្ឍន៍ខ្លួន និងផែនការជីវិត និងចុះទស្សនកិច្ច នៅចំការទំពាំងបាយជូ ដើម្បីសិក្សាស្វែងយល់ ពីការដាំទំពាំងបាយជូ និងការផលិតស្រាទំពាំងបាយជូផងដែរ៕

ដកស្រង់ពី៖ Fresh News