Social Network

កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៣.៨លាននាក់ រយៈពេល៧ខែ ឆ្នាំ២០១៩

(ភ្នំពេញ)៖ រយៈពេល៧ខែ ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៣,៨៤០,៨៩៥នាក់ កើនឡើង ១១.១% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ក្នុងចំណោមទេសចរអន្តរជាតិទាំងនោះ មានមកតាមអាកាស ២,៧៣៥,០៤២នាក់ កើនឡើង ១៨.៣% តាមផ្លូវគោក ១,០១៥,៣៦៥នាក់ ថយចុះ ៣.៩% និងតាមផ្លូវទឹក ៩០,៤៨៨នាក់ កើនឡើង ៥.២%។

អំពីទីផ្សារទេសចរណ៍សំខាន់ៗទាំង១០មកកម្ពុជា រួមមាន៖

* ចិន ១,៥០០,៦៨៤នាក់ កើនឡើង ៣៧%

* វៀតណាម ៤៧៨,៤០១នាក់ កើនឡើង ៤.៦%

* ឡាវ ២១៩,៦៨៧នាក់ ថយចុះ ១.៩%

* ថៃ ១៩៩,០១០នាក់ កើនឡើង ៧.៨%

* កូរ៉េ ១៥៥,៩១៩នាក់ ថយចុះ ១៨.៧%

* អាមេរិក ១៥២,៤៩៩នាក់ កើនឡើង ០.៨%

* ជប៉ុន ១១៣,១៥៩នាក់ កើនឡើង ២.៦%

* ម៉ាឡេស៊ី ១០៥,៦៥៤នាក់ កើនឡើង ៦.៦%

* អង់គ្លេស ១០០,២៣៨នាក់ កើនឡើង ២.៩%

* បារាំង ១០០,១៧៦នាក់ កើនឡើង ២.១%។

រយៈពេលដូចគ្នានេះផងដែរ ក៏មានទេសចរកម្ពុជាចេញទៅក្រៅប្រទេសចំនួន ១,១៧១,៤៤៦នាក់ កើនឡើង ៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០១៩ មានចំនួន ៥០២,៤២១នាក់ កើនឡើង ១០.៧% ធៀបនឹងខែកក្កដា ឆ្នាំ២០១៨៕

ដកស្រង់ពី៖Fresh News