Social Network

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អំពាវនាវឲ្យប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្ដិភាព ដើម្បីឲ្យប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ

(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ តំណាងរាស្រ្ត នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្ដរួមគ្នាថែរក្សាសុខសន្ដិភាព ដើម្បីឲ្យប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ។

ការអំពាវនាវបែបនេះ បានធ្វើឡើងក្នុងឱកាសដែលនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អញ្ជើញដឹកនាំបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តប្រាសាទស្រះកណ្តាល (ខ្ចាស់) ឃុំបុស្បូវ និងវត្តសុវណ្ណគីរីភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមជិត១,០០០នាក់ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ពិសេសបងប្អូនប្រជាពលរដ្ឋ ព្រះនេត្រព្រះទាំងអស់។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានខិតខំអភិវឌ្ឍន៍ប្រទេស ធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ តាមរយៈការទាក់ទាញវិនិយោគទុនបរទេសមកដាក់ទុន រកស៊ីនៅកម្ពុជា និងទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត ឲ្យទទួលយកពលករកម្ពុជា បង្កើតការងារបង្កើនប្រាក់ចំណូល សម្រាប់គ្រួសារប្រជាពលរដ្ឋ និងខិតខំបម្រើប្រជាពលរដ្ឋបង្ខិត អ្នកបម្រើនិងអ្នកទទួល សេវាសាធារណៈ ឲ្យមកជិតគ្នាតាមរយៈការផ្ទេរមុខងារធនធាន ពីថ្នាក់ជាតិមកមូលដ្ឋាន។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ប្រជាលរដ្ឋ កងកម្លាំងគ្រប់ប្រភេទ ដែលបានរួមគ្នាជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ថែរក្សាបាននូវសន្តិភាពព្រោះថា មានសន្តិភាពទើប ប្រទេសយើងអាចដើរឆ្ពោះ ទៅរកការអភិវឌ្ឍដើម្បីឲ្យជីវភាពយើងទាំងអស់គ្នា បានធូរធារកាន់តែឆាប់រហ័ស។

ក្នុងនាមជាពុទ្ធសាសនិកឧបត្ថម្ភ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បាននាំយកទេយ្យទាន បច្ច័យវេរប្រគេនដល់វត្តចំនួន២ រួមមាន

១៖ វត្តខ្ចាស់វេរប្រគេន ដល់ព្រះសង្ឃនូវទេយ្យទានមានទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ មី ទឹកស៊ីអ៊ីវ ទឹកត្រី អង្ករ៥០០គីឡូក្រាម និងបានបច្ច័យប្រគេនព្រះសង្ឃ១៧៨អង្គ ក្នុង១អង្គៗ បច្ច័យ២ម៉ឺនរៀល ស៊ឺម៉ង់១៥០តោន និងបច្ច័យបានមកពីវេនកាន់បិណ្ឌ៥ បានចំនួន៥៧,១៣៥,០០០រៀល។ ២៖ វត្តសុវណ្ណគីរីភ្នំជព្ជាំង ប្រគេនស៊ីម៉ង់៨០តោន៕

ដកស្រង់ពី៖ Fresh  News