Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អំណោយទឹកបរិសុទ្ធកម្ពុជា៣ម៉ឺនកេស ធ្វើឱ្យកីឡាករអុំទូកងញញឹមត្រេកអរ មុនថ្ងៃប្រកួតផ្លូវការមកដល់

  • Print

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨វិច្ឆិកានេះ ក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជា បានធ្វើការចែកជូនអំណោយទឹកបរិសុទ្ធកម្ពុជា ដល់គ្រប់ចំណុះទូកស្ទើរគ្រប់ខេត្តក្រុង ដែលត្រៀមខ្លួនប្រកួតផ្លូវការនៅរាជធានីភ្នំពេញ។

បើតាមលោក ម៉ៃឃើល សុវណ្ណ តំណាងក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជាបានថ្លែងថា៖ «ដោយសាមើលឃើញពីតម្រូវការ និងកង្វះខាតទឹកពិសារក្នុងអំឡុងពេលស្នាក់នៅភ្នំពេញរយៈពេល៣ថ្ងៃ របស់បងប្អូនកីឡាករ ដូច្នេះក្រុមហ៊ុនបានសម្រេចចិត្តដើម្បីដោះស្រាយបញ្ហាមួយផ្នែក និងដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់កីឡាករអុំទូកគ្រប់ខេត្តក្រុងទាំងអស់ ក្រុមហ៊ុនបានចែកទឹកបរិសុទ្ធកម្ពុជាក្នុងមួយទូកចំនួន៥០ ទៅ១០០កេសបន្ថែមលើនេះ យើងបានប្រគល់អាវយឺតជិត១ម៉ឺនអាវដល់ពួកគាត់ផងដែរ»។

លោក ញឹម សម្បត្តិ តំណាងក្រុមកីឡាករទូកងមួយក្រុមមកពីខេត្តកំពង់ចាមបានឱ្យដឹងថា៖ « ខ្ញុំពិតជាសប្បាយចិត្ត និងក៏សូមអរគុណដល់ក្រុមហ៊ុនទឹកបរិសុទ្ធកម្ពុជា ដែលបានឧបត្ថម្ភទឹកជាច្រើនកេសដល់ពួកខ្ញុំ ព្រោះកំពុងតែជួបការខ្វះខាតគ្រឿងហូបចុក និងអាវសម្រាប់កីឡាករ។

គួរបញ្ជាក់ថា ការប្រគល់អំណោយនេះធ្វើឡើងនៅទីលានវិមានអារហារជ្រោយចង្វារ ត្រើយខាងកើតស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ ហើយការប្រគល់នេះនឹងបន្តធ្វើឡើងរហូតដល់ម៉ោង ៤៖៣០ល្ងាចថ្ងៃដដែលផងដែរ។

ដូច្នេះសម្រាប់តំណាងទូកង ដែលមិនទាន់បានទទួលអំណោយនេះ សូមអញ្ជើញមកទីតាំងប្រគល់អំណោយដូចបានជម្រាបជូនខាងលើ ឱ្យបានមុនម៉ោងកំណត់ ព្រមទាំងភ្ជាប់មកជាមួយអត្តសញ្ញាណបណ្ណប្រធានដឹកនាំ និងក្រុមទូក ច្បាប់ចម្លងមួយសន្លឹក លិខិតស្នើសុំប្រកួតអុំទូកនៅថ្ងៃទី ១០-១២ វិច្ឆិកាមួយសន្លឹក៕

ដកស្រង់ពី៖ Fresh News