Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ថ្វាយសារលិខិតជូនសម្តេចម៉ែ សូមព្រះបរមរាជានុញ្ញាត ចូលរួមរំលែកព្រះមរណទុក្ខ ចំពោះការសុគតរបស់ព្រះសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

  • Print

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានដំណឹង នៃការសុគតរបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង១២៖៣០នាទី ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា, កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្វាយសារលិខិតជូន សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមព្រះបរមរាជានុញ្ញាត ចូលរួមរំលែកនូវព្រះមរណទុក្ខ ប្រកបដោយអនិច្ចលក្ខណធម៌ជ្រាលជ្រៅ។

ក្នុងសារលិខិតរបស់ កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានបញ្ជាក់ថា «ទូលព្រះបង្គុំខ្ញុំ និងភរិយា ព្រមទាំងមន្រ្ដីរាជការនៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ មានសេចក្ដីរន្ធត់សង្វេគក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាអនេកចំពោះការសុគតរបស់ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃច័ន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

ទូលព្រះបង្គុំ សូមចូលរួមរំលែកទុក្ខជាមួយ សម្ដេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងញាតិវង្សានុវង្ស ចំពោះការបាត់បង់សម្ដេចរាជបុត្រីព្រះរៀម»។

ដកស្រង់ពី៖ Fresh News