Social Network

ព្រឹកនេះ ប្រមុខការទូតកម្ពុជា ទទួលជួប អគ្គរដ្ឋទូតអូស្រ្តាលី ដែលចប់អាណត្តិ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលជួបលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា។

ជំនួបនេះបានធ្វើឡើង នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីជម្រាបលា ប្រមុខការទូតកម្ពុជា បន្ទាប់ពីលោកស្រីអគ្គរដ្ឋទូត បានបញ្ចប់បេសកកម្មការទូតរបស់ខ្លួនដោយជោគជ័យ៕

ដកស្រង់ពី៖ Fresh News