Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទេសាភិបាលធនាគារជាតិនៃកម្ពុជា បង្ហាញពីភាពរឹងមាំនៃវិស័យធនាគារនៅកម្ពុជា

  • Print

(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបង្ហាញពីជំហរដ៏រឹងមាំនៃវិស័យធនាគារ នៅក្នុងប្រទេសកម្ពុជា ក្រោយពីការទទួល បានសន្តិភាពពេញលេញមក ប្រព័ន្ធធនាគារបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

លោកទេសាភិបាលបានបញ្ជាក់ថា នៅឆ្នាំ២០១៩កន្លងទៅ ធនាគារជាតិកម្ពុជាក៏បានសម្ពោធជាផ្លូវការ នូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រី‌ឦសាន‌វរ្ម័ន ហៅកាត់ថា សារមន្ទីរ ស.ស.រ ដែលបានបង្ហាញពីប្រវត្តិពាក់ព័ន្ធនឹងការវិវត្តសេដ្ឋកិច្ច សង្គម និងរូបិយវត្ថុម្ពុជា ចាប់តាំងពីសតវត្សរ៍ទី១មក ជាពិសេសក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ។

ការលើកឡើងរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្វើឡើងក្នុងឱកាសបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា រៀបចំឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។

លោកបានបន្ថែមថា ប្រព័ន្ធធនាការនៅកម្ពុជា បន្ដអភិវឌ្ឍប្រកបដោយភាពរឹងមាំ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានសុខភាពល្អ ហើយហានិភ័យនានាត្រូវបានគ្រប់គ្រង ប្រកបដោយប្រសិទ្ធិភាពផងដែរ។

លោក ជា ចាន់តូ បានបន្ដថា ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច ប្រទេសនានាបានពឹងផ្អែក កាន់តែខ្លាំងលើការប្រើប្រាស់ និងវិនិយោគក្នុងស្រុក និងតំបន់ជាមួយនឹងការពង្រឹងស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ច ដែលអាចប្រឈមនឹងការប៉ះទង្គិចពីខាងក្រៅ ដោយសារភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចពិភពលោក។

លើសពីនេះគេក៏សង្កេតឃើញថា ធនាគារកណ្តាលបានដើរតួនាទីដ៏សំខាន់ ក្នុងការគាំទ្រកំណើន និងពង្រឹងស្ថិរភាពសេដ្ឋកិច្ច ដោយបានអនុវត្តគោលនយោបាយ រូបិយវត្ថុវិត្ថារកម្ម តាមរយៈការបន្ទាបអត្រាការប្រាក់គោល ឬការចាក់បញ្ចូលទុនទៅក្នុងទីផ្សារ ក្នុងពេលដែលអតិផរណា ស្ថិតក្នុងកម្រិតទាបនៅឡើយ។

យោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា គណនីប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានកើនដល់៧.៥លានគណនី, ឥណទានផ្ដល់ដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដល់ប្រជាជនប្រមាណ៣លានគណនី, ក្រុមហ៊ុនោភតិសន្យាហិរញ្ញវត្ថុបាន ផ្ដល់ឥណទានដល់អតិថិជន១០២ពាន់នាក់, គ្រឹះស្ថានឥណទានជនបទ បានផ្ដល់ឥណទានដល់អតិថិជនប្រមាណ១៩៤ពាន់នាក់។

សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អត្រាការប្រាក់បញ្ជើជារៀល និងដុល្លារអាមេរិកមានកម្រិត ប្រហាក់ប្រហែលនឹងឆ្នាំមុន ដោយមានកម្រិតប្រែប្រួលតិចក្នុងអត្រាជាមធ្យម៨% និង៧.៨%រៀងគ្នា។

ទន្ទឹមនឹងនេះអត្រាការប្រាក់ឥណទានជារៀល និងដុល្លារអាមេរិកមានការថយចុះមកត្រឹម១៥% និង១៦%រៀងគ្នា ក្នុងឆ្នាំ២០១៩ បន្ទាប់ពីការដាក់ចេញនូវប្រកាសស្ដីពី ការកំណត់ពិដានអត្រាការប្រាក់ឥណទាន១៨% ដែលគោលការណ៍នេះបានផ្ដល់ផលវិជ្ជមានច្រើន ដល់អតិថិជនមីក្រូហិរញ្ញវត្ថុ៕

ដកស្រង់ពី៖ Fresh News