Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ធ្វើសន្និសីទព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព

  • Print

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ធ្វើសន្និសីទសន្និសីទព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩។

សន្និសីទសារព័ត៌មានធ្វើឡើងនៅវិមានសន្តិភាព ដោយមានផ្សាយផ្ទាល់តាមទូរទស្សន៍ព័ត៌មាន Fresh News និងបណ្តាញផ្សព្វផ្សាយព័ត៌មាននៅកម្ពុជាច្រើនផ្សេងទៀត។

ក្នុងសន្នសីទព័ត៌មានថ្ងៃនេះ ក្រៅពីការផ្តល់សារនានាពាក់ព័ន្ធជំងឺកូវីដ១៩ ទៅកាន់ប្រជាពលរដ្ឋហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បើកឱ្យអ្នកព័ត៌មានសួរសំណួរនានាលើប្រធានបទនេះផងដែរ។

សូមបញ្ជាក់ថា ចាប់តាំងពីកម្ពុជាកើតមានជំងឺកូវីដ១៩ កាលពីខែមករា ឆ្នាំ២០២០មក សម្តេចតេជោ ហ៊ុន សែន បានចេញមុខធ្វើសន្និសីទចំនួន៤លើក រួមទាំងសន្និសីទនៅថ្ងៃនេះ។

សន្និសីទលើកទី១ ធ្វើឡើងនៅថ្ងៃទី៣០ ខែមករា, សន្និសីទលើកទី២ធ្វើនៅថ្ងៃទី២៤ ខែកុម្ភៈ, លើកទី៣ធ្វើនៅថ្ងៃទី៣០ ខែមីនា និងលើកទី៤ នៅព្រឹកថ្ងៃទី០៧ ខែមេសានេះ។

ការធ្វើសន្និសីទព័ត៌មាននេះ គឺជាការបញ្ជូនសារយ៉ាងសំខាន់មួយទៅកាន់ប្រជាពលរដ្ឋខ្មែរ ដែលចង់យល់ចង់ដឹងពីវិធានការ និងដំណោះស្រាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីផ្ទាល់តែម្តង ចំពោះមុខនៃការរាតត្បាតជំងឺកូវីដ១៩ ក៏ដូចជាការឆ្លើយតបនឹងវិបត្តិកើតចេញពីជំងឺមួយនេះ។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១១៤នាក់ ក្នុងនោះ អ្នកជាសះស្បើយមានចំនួន ៥៣នាក់ ហើយអ្នកកំពុងព្យាបាលមានចំនួន៦១នាក់។ ជាពិសេសនោះក្នុងរយៈពេលប្រមាណ ៣ថ្ងៃចុងក្រោយនេះ មិនមានអ្នកឆ្លងថ្មីទៀតនោះឡើយ។

តាមរយៈការវិវឌ្ឍន៍នៃស្ថានភាពជំងឺកូវីដ១៩នេះ ត្រូវបានគេមើលឃើញថា ជាស្ថានភាពមួយដ៏ល្អប្រសើរសម្រាប់កម្ពុជា ខណៈដែលបណ្តាប្រទេសជាច្រើនលើសាកលលោក ជាពិសេសប្រទេសមានសេដ្ឋកិច្ចរីកចម្រើនជឿនលឿនដូចជាអាមេរិក និងនៅតំបន់អឺរ៉ុប កំពុងជួបស្ថានភាពយ៉ាងអាក្រក់។

វិធីនៃការព្យាបាល និងទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវបានគេមើលឃើញថា ការប្រើវិធីសាស្ត្រមិនខុសគ្នានោះទេ ទាំងប្រទេសមានវិស័យសុខាភិបាលមានកម្រិតទាប និងប្រទេសមានវិស័យសុខាភិបាលជឿនលឿន ត្បិតថាជំងឺនេះមិនទាន់មានរកឃើញថ្នាំសម្រាប់ព្យាបាលនោះឡើយ។

តែបច្ចុប្បន្នប្រទេសមានវិស័យសុខាភិបាលជឿនលឿនដូចជា នៅអាមេរិក និងអឺរ៉ុប បែរជារងការរាតត្បាតខ្លាំង ខណៈប្រទេសមានវិស័យសុខាភិបាល មិនទាន់ខ្លាំងក្លាមួយចំនួន នៅតំបន់អាស៊ីបែរជាការរាតត្បាតមិនខ្លាំងទៅវិញ។

ត្រង់ចំណុចនេះ ត្រូវបានគេផ្តល់តម្លៃខ្ពស់ចំពោះវិធានការ និងចំណាត់ការទាំងឡាយក្នុងការទប់ស្កាត់មិនឱ្យមានការចម្លងខ្លាំង។ នៅអាមេរិក និងអឺរ៉ុប ត្រូវបានគេមើលឃើញព្រោះតែចំណាត់ការ និងវិធានការបង្ការកុំឱ្យមានការចម្លងមានកម្រិតទន់ខ្សោយ ទើបធ្វើឱ្យជំងឺនេះឆ្លងរាលដាលយ៉ាងឆាប់រហ័ស។

សម្រាប់នៅតំបន់អាស៊ី រួមទាំងកម្ពុជាផង ត្រូវបានគេមើលឃើញថា ព្រោះតែការគ្រប់គ្រង និងទប់ស្កាត់ការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់មានប្រសិទ្ធភាពខ្ពស់ ទើបនាំឱ្យការចម្លងមិនមានភាពខ្លាំងក្លា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែបានលើកឡើងថា ការយកឈ្នះលើជំងឺកូវីដ១៩មិនចំណុះលើប្រទេសអ្នកមាន អ្នកក្រ ប្រទេសមានវេជ្ជសាស្ត្ររីកចម្រើ ឬអន់ថយនោះទេ តែវាត្រូវពឹងផ្អែកជាសំខាន់ទៅលើការគ្រប់គ្រងសភាពការណ៍ និងការដាក់ចេញវិធានការទាំងឡាយ ដើម្បីទប់ស្កាត់ការចម្លងឱ្យមានប្រសិទ្ធភាពខ្ពស់។

កម្ពុជា ត្រូវបានគេមើលឃើញថា បានយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់មិនឱ្យមានការចម្លងជំងឺពីមនុស្សម្នាក់ទៅមនុស្សម្នាក់នេះ តាមរយៈការអប់រំ និងការដាក់ចេញវិធានការបិទកន្លែងជួបជុំផ្សេងៗបានទាន់ពេលវេលា ខណៈដែលប្រជាពលរដ្ឋចូលរួមអនុវត្តន៍តាមស្មារតីរបស់រាជរដ្ឋាភិបាលបានយ៉ាងខ្ជាប់ខ្ជួន។

សម្តេចតេជោ ហ៊ុន សែន មេដឹកនាំដែលធ្លាប់មានបទពិសោធន៍គ្រប់គ្រងសមរភូមិសង្គ្រាម ត្រូវបានគេមើលឃើញថា បានយកចិត្តទុកដាក់ខ្ពស់បំផុតលើសមរភូមិសង្គ្រាមជំងឺកូវីដ១៩នេះ។

ចាប់តាំងពីកើតមានជំងឺកូវីដ១៩នៅកម្ពុជា បានតាមដានជាប់ជាប្រចាំ ហើយបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ និងទៅតាមសភាពការណ៍វិវឌ្ឍន៍នៃជំងឺ ដើម្បីទប់ស្កាត់មិនឱ្យមានការរីករាយដាល និងអាចគ្រប់គ្រងលើការវិវឌ្ឍន៍ជំងឺនេះមានប្រសិទ្ធិខ្ពស់៕

ដកស្រង់ពី៖ Fresh News