Social Network

រដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងផែនការ ២៧រូប ប្រកាសបរិច្ចាគប្រាក់បៀវត្សសរុបជាង ១០០លានរៀល ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ ព្រមទាំងរដ្ឋលេខាធិការប្រចាំ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ចំនួន២៧រូប បានប្រកាសបរិច្ចាគប្រាក់បៀវត្ស របស់ខ្លួនជាង ១០០លានរៀល ចាប់ពី៣ខែ រហូតដល់៨ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។

ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕

ដកស្រង៉ពី៖ Fresh News