Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ហ៊ុន ម៉ាណែត ឧបត្ថម្ភរទេះរុញ ថវិកា និងគ្រឿងបរិភោគដល់ពលរដ្ឋពិការភាពក្រីក្រ នៅខណ្ឌឫស្សីកែវ

  • Print

(ភ្នំពេញ)៖ រទេះរុញ ថវិកា និងគ្រឿងបរិភោគមួយចំនួន ដែលជាអំណោយរបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ត្រូវបានតំណាងលោក ជា ពិសី ប្រធានក្រុមការងារទី៣ នៃសមាគមសិស្ស និស្សិត អាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាំយកទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ និងពិការភាពពីកំណើត រស់នៅភូមិស្វាយប៉ាក និងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

នេះបើតាមការបញ្ជាក់របស់អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលអ្នកយកព័ត៌មានអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ។

តំណាងលោក ជា ពិសី ដែលជាក្រុមការងារទី៣ នៃសមាគមសិស្ស និស្សិត អាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រ ដែលទទួលបានការឧបត្ថម្ភជារទេះរុញ១គ្រឿង ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន មានឈ្មោះ ជិន រដ្ឋនា ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវជាម្តាយក្មេងពិការជើងតាំងពីកំណើត និងមានកូន-ចៅក្នុងបន្ទុក ចំនួន២៥នាក់។

ជាមួយគ្នានេះ ប្រជាពលរដ្ឋទីទាល់ក្រ ១គ្រួសារផ្សេងទៀតឈ្មោះ សោម ស្រី អាយុ៥៤ឆ្នាំ ដែលមានកូន-ចៅក្នុងបន្ទុក ចំនួន២៩នាក់ ក៏ទទួលបានការឧបត្ថម្ភ ជាថវិកា និងគ្រឿងឧបភោគបរិភោគ ផងដែរ ដែលជាអំណោយរបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ក្រោយពីលោក-លោកស្រីទាំងពីរ មើលឃើញពីការលំបាកយ៉ាងខ្លាំងរបស់គ្រួសារងាយរងគ្រោះ៕

ដកស្រង់ពី៖ Fresh News