Social Network

ស្ករត្នោត​ខ្មែរ​នៅ​តែ​មាន​តម្រូវការ​ចាំបាច់​ទាំង​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក

ខេត្តកំពង់ស្ពឺ ៖ បើនិយាយពី «ស្ករត្នោត» នោះយើងនឹងនឹកដល់ដើមត្នោតជាមិនខាន ព្រោះ ដើមត្នោត គឺជាវត្ថុធាតុដើមដែលមិនអាចខ្វះបានក្នុងការផលិតស្ករត្នោត ។

ដើមត្នោតត្រូវបាន គេដឹងថា មានញី និងឈ្មោល ចំពោះដើមទាំង ២នេះគឺកសិករអាចកៀបយកទឹកមករំងាស់ ធ្វើជាស្ករត្នោតបានដូចគ្នា ។

បច្ចុប្នន្នស្ករត្នោតខ្មែរដែលជាផលិតផលរបស់ខេត្តកំពង់ស្ពឺមាន ឈ្មោះល្បីរន្ទឺយ៉ាងខ្លាំងនៅលើទីផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញ និងលើទីផ្សារអន្តរជាតិ តាមរយៈដៃគូសហការ ។

លោក សំ សារឿង ប្រធានសមាគមស្ករត្នោតកំពង់ស្ពឺបានឱ្យដឹងថា បច្ចុប្បន្នសមាគម មានសមាជិក ៨៥គ្រួសារ មាន ១៦ភូមិ និង ៦ឃុំសុទ្ធតែជំនាញផលិតស្ករត្នោតតាមស្តង់ដារ អន្តរជាតិ ។

ស្គរត្នោតខ្មែរដែលផលិតដោយកសិករជាសមាជិកសមាគមនៅស្រុកឧត្តុង្គ ខេត្តកំ ពង់ស្ពឺនេះកំពុងពេញនិយមខ្លាំងទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុកខណៈដែលការផលិត ហាក់មិនទាន់ធ្វើបានតាមការកុម្ម៉ង់របស់ដៃគូរសហការ ។

លោក សំ សារឿន ឱ្យដឹងទៀតថា បច្ចុប្បន្នប្រជាកសិករដែលទំនេរពីការធ្វើស្រែចម្ការ និងជាសមាជិករបស់សមាគមផលិតស្ករត្នោតខ្មែរបានកំពុងមមាញឹកក្នុងការផលិតដោយសារតម្រូវការទីផ្សារហាក់កើនជាងមុនជាពិសេសតម្រូវការក្រៅស្រុកក៏ត្រូវការច្រើនតែអ្វីដែលលោកបារម្ភ គឺការផលិតរបស់សមាគមមិនគ្រប់តាមការកុម្ម៉ង់ពីដៃគូរសហការរបស់ខ្លួន ។

លោកបានបន្ថែមថា សម្រាប់ឆ្នាំ ២០២០ នេះយើងផលិតស្ករម្សៅបាន ១៤៣តោន ចំពោះស្ករប្រភេទស្ករសាច់បាន ១៥៧ តោន ចំណែកតម្លៃលក់នៅក្នុងស្រុក គឺចំពោះស្ករម្សៅ កសិករដែលជាសមាជិករបស់សមាគមលក់ក្នុងមួយគីឡូក្រាមពី ៦០០០រៀល ទៅ ៧០០០ រៀល ដោយឡែកចំពោះក្រុមហ៊ុនដែលទទួលយកពីយើងទៅ គឺលោកមិនបានដឹងនោះទេ ព្រោះជាកិច្ចការផ្ទៃក្នុងរបស់គេ ។

លោកប្រធានសមាគមរូបនេះមិនបានបញ្ជាក់ទេថា តើការផលិតស្ករត្នោតក្នុងឆ្នាំនេះ បានតិច ឬច្រើនជាងឆ្នាំមុននោះទេគ្រាន់តែលោកបង្ហាញថា ក្នុងឆ្នាំនេះការផលិតមិនទាន់តាមតម្រូវការកុម្មង់ទិញពីដៃគួសហការឡើយ ។

លោកបានឱ្យដឹងទៀតថា ស្ករសាច់ កសិករដែល ជាសមាជិកលក់នៅក្នុងស្រុកបានតម្លៃពី ៤០០០រៀល ទៅ ៥០០០ រៀលក្នុងមួយគីឡូក្រាម ។

លោកបញ្ជាក់ថាស្ករម្សៅ គឺជាស្ករសម្រាប់នាំចេញទៅក្រៅប្រទេសចំណែកឯស្ករសាច់ គឺសម្រាប់លក់ក្នុងប្រទេសតែពេលខ្លះតម្រូវការក្រៅស្រុកក៏អាចត្រូវការស្ករប្រភេទសាច់ដែរ ។

បច្ចុប្បន្នអ្វីដែលខាងសមាគមយកចិត្តទុកដាក់ និងគិតគូរបំផុតនោះ គឺចង់ឲ្យសមាជិកអ្នក ផលិតស្ករ លក់ចេញបានកម្រៃខ្ពស់តែទោះជាយ៉ាងណាក៏ឲ្យស្របទៅតាមតម្លៃទីផ្សារនាពេល បច្ចុប្បន្នផងដែរ ។

ដើម្បីឈានដល់ការផលិតបានតាមតម្រូវការនោះខាងសមាគមបានដាក់ចេញនូវវិធានការការពារ និងថែរក្សាដើមត្មោតដោយមិនឱ្យមានការកាប់បំផ្លាញឡើយលើកលែងតែដើម នោះចាស់ដល់អាយុកាលងាប់តាមធម្មជាតិ ។

លោកស្រី រតនា រស់នៅម្តុំផ្សារដីហុយបានប្រាប់ឱ្យដឹងថា កាលពីមុនក្រុមគ្រួសាររបស់ គាត់ ប្រើតែស្ករសសម្រាប់តម្រូវការប្រចាំថ្ងៃ តែឥឡូវនេះក្រុមគ្រួសាររបស់គាត់បានងាកមក ប្រើស្ករត្នោតខ្មែរវិញហើយ ព្រោះទាំងក្លិន និងរសជាតិពិតជាឈ្ងុយឆ្ហាញ់ខ្លាំងណាស់ ។

ជារៀ ង រាល់អាទិត្យលោកស្រីតែងតែទៅទិញស្ករត្នោតកំពង់ស្ពឺនេះនៅផ្សារទំនើបមួយនៅជិតផ្ទះ របស់គាត់ដោយបានទិញទាំងស្ករសាច់ និងស្ករម្សៅយកមកទុកប្រើប្រាស់ក្នុងគ្រួសារ ដោយ លោកស្រីបញ្ជាក់ថាស្ករម្សៅអាចយកទៅឆុងជាមួយកាហ្វេ និងគ្រឿងភេសជ្ជៈ:ផ្សេងៗបាន ចំណែកស្ករសាច់ទុកប្រឡាក់សាច់ ឬស្លជាដើម ។

ក្នុងនាមពលរដ្ឋមួយរូបអ្នកស្រីសំណូមពរ ឱ្យបងប្អូនងាកមកប្រើស្ករត្នោតខ្មែរ ដើម្បីជួយលើកស្ទួយកម្រិតជីវភាពកសិករ ៕

ដកស្រង់ពី៖ Fresh News