Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងអប់រំ ពុំទាន់អនុញ្ញាតឲ្យប្រមូលផ្ដុំកីឡាករ និងប្រកួតលីគឡើយ ដើម្បីការពាររលកទី២ នៃជំងឺកូវីដ-១៩

  • Print

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្ដីជូនដំណឹងថ្មីមួយទៀត ជុំវិញការមិនទាន់អនុញ្ញាតឲ្យមានការប្រមូលផ្ដុំហ្វឹកហាត់កីឡាករ-កីឡាការិនី និងការប្រកួតលីគ ក៏ដូចជាការអនុញ្ញាតឲ្យដំណើរការក្លិបហាត់ប្រាណវិញឡើយ ដើម្បីការពាររលកឆ្លងសារជាថ្មីនៅជុំទី២ នៃជំងឺកូវីដ-១៩ (COVID-19) ដែលកំពុងបង្កក្ដីបារម្ភដល់ពិភពលោក។

យោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំបានបញ្ជាក់ថា ទោះបីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារយៈពេល ១ខែកន្លង មានភាពល្អប្រសើរ មិនមែនអ្នកឆ្លង មិនមែនករណីស្លាប់ ពិសេសអ្នកជំងឺ ១២២នាក់ បានជាសះស្បើយទាំងអស់ក្ដី តែតាមការវាយតម្លៃជំងឺដ៏កាចសាហាវនេះនៅតែមានហានិភ័យខ្ពស់ ដែលទាមទារឲ្យមានការប្រុងប្រយ័ត្នជានិច្ច។

ដោយហេតុនេះក្រសួងអប់រំ បានអំពាវនាវឲ្យរក្សាគម្លាតសង្គម និងបន្ដពង្រឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវចេះកែប្រែទន្លាប់ និងឥរិយាបថនៃការរស់នៅឲ្យស្របតាមសភាពធម្មតាតាមបែបគន្លងថ្មី ដូចជាការអនុវត្តលាងដៃ ពាក់ម៉ាស់ និងការវាស់កម្ដៅជាដើម។

ចំពោះសកម្មភាពកីឡាវិញ ក្រសួងពុំទាន់អនុញ្ញាតឲ្យប្រមូលផ្ដុំកីឡាករ-កីឡាការិនី ការប្រកួតលីគ និងអនុញ្ញាតឲ្យដំណើរក្លិបហាត់ប្រាណនានាឡើយ រហូតដល់មានសេចក្ដីផ្លូវការពីរាជរដ្ឋាភិបាល ស្ដីពីការអនុញ្ញាតឲ្យដំណើរការធម្មតាឡើងវិញ។

សូមបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរំសាយការប្រមូលផ្ដុំក្រុមជម្រើសជាតិថ្នាលក៏ដូចជាក្រុមជម្រើសជាតិ និងការប្រកួតព្រឹត្តិការណ៍កីឡជាច្រើន រួមទាំងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ផងដែរ។

មិនតែប៉ុណ្ណោះ អាជីវកម្មក្លិបហាត់ប្រាណ និងការប្រមូលផ្ដុំលេងកីឡាបែបសុខភាព នៅតាមទីលានឯកជន និងទីសាធារណៈផ្សេងៗ ក៏ត្រូវបានក្រសួងប្រកាសមិនឲ្យមានការជួបជុំដែរ ដើម្បីការពារការរីករាលដាល នៃជំងឺកូវីដ-១៩៕

ដកស្រង់ពី៖ Fresh News