Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អនុម័ត​សេចក្តីព្រាងច្បាប់​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម

  • Print

រាជធានីភ្នំពេញ ៖ មុននឹងឈានដល់ដាក់បញ្ជូលទៅក្នុងសម័យប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មទៅកាន់គណៈកម្មាធិការជំនាញសិក្សា និងពិនិត្យ ។

ការសម្រេចរបស់អចិន្ត្រៃយ៍រដ្ឋសភានេះ បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី១៥ ថ្ងៃឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ។

សេចក្ដីព្រាងច្បាប់ស្ដីពី ការប្រឆាំងការ សម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្មត្រូវបានរៀបចំឡើង ដោយផ្អែកលើ ច្បាប់ស្ដីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្មឆ្នាំ២០០៧ និងច្បាប់ស្ដីពីវិសោធនកម្ម មាត្រា៣ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ស្ដីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្មឆ្នាំ២០១៣ជាគោល ព្រមទាំងបញ្ចូល យុទ្ធសាស្ត្រជាតិស្ដីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្មឆ្នាំ២០១៩-២០២៣ និងអនុសាសន៍ តាមស្ដង់ដារ ឆ្នាំ២០១២ របស់ FATF ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ។

ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

ច្បាប់នេះមានវិសាលភាពអនុវត្ត ចំពោះរាល់សកម្មភាព សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

សេចក្តីព្រាងច្បាប់នេះត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រគល់ជូនគណៈកម្មកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភាដោយសហការជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយ ធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

ជាការកត់សម្គាល់រាល់សេចក្តីព្រាងច្បាប់ទាំងអស់ដែលគណៈកម្មាធិការអចិន្ត្រៃយ៍ប្រគល់ជូនទៅគណៈកម្មការជំនាញពិនិត្យ និងសិក្សារួច សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ចូលទៅក្នុងរបៀបវារៈក្នុងសម័យប្រជុំពេញអង្គ នៃរដ្ឋសភានៅពេលខាងមុខ៕

ដកស្រង់ពី៖ កោះសន្តិភាព