Social Network

បទយកការណ៍៖ អាជីវកម្មអចលនទ្រព្យដំណើការធម្មតា នៅក្នុងប្រទេសកម្ពុជា (Video inside)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនូវវីដេអូនៃបទយកការណ៍ថ្មីមួយ ស្តីពីវិស័យអចលទ្រព្យរបស់កម្ពុជា។

ទោះបីជាបញ្ហាជំងឺកូវីដ១៩ បានបង្ករនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក៏ពិតមែន ប៉ុន្តែឃើញថា បងប្អូនប្រជាពលរដ្ឋអាជីវករ ក្នុងប្រទេសកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែង ក្នុងមុខរបររបស់ខ្លួនជាធម្មតា។

ក្នុងនោះអាជីវកម្មលក់ផ្ទះទិញផ្ទះនៅតែបន្តដដែល គ្រាន់តែមិនដាច់ខ្លាំងដូចកាលពីមុន ហើយបច្ចុប្បន្ននេះ លំនៅដ្ឋានបែប shophouse កំពុងតែពេញនិយមសំរាប់ការធ្វើអាជីវកម្ម មានពេលបច្ចុប្បន្នផងដែរ៕

ដកស្រង់ពី៖ Fresh News