Social Network

សម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នឹងត្រូវបិទចាប់ពីថ្ងៃស្អែកនេះ

(ភ្នំពេញ)៖ សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នឹងត្រូវបិទបញ្ចប់វិញចាប់ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះតទៅ។

នេះបើយោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ 

សម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ បានចាប់ផ្តើមដំណើរការអស់រយៈពេល ៣ខែមកហើយ គឺចាប់ពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០កន្លងទៅ៕

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

ដកស្រង់ពី៖  Fresh News