Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាលា​ដែល​អនុញ្ញាត​ឲ្យ​បើកទ្វារ​វិញ​ត្រូវ​ចុះ​កិច្ចសន្យា​លើ​វិធានការ​សុវត្ថិភាព​សុខភាព​របស់​សិស្ស

  • Print

រាជធានីភ្នំពេញ ៖ សាលារៀនដែលមានស្តង់ដាសុវត្ថិភាពខ្ពស់អាចបើកទ្វារបង្រៀនឡើងវិញ នៅខែសីហាខាងមុខនេះ ។

ប៉ុន្តែគ្រឹះស្ថានសិក្សាទាំងនោះត្រូវចុះកិច្ចសន្យាទទួលខុសត្រូវលើការអនុវត្តន៍វិធានការសុវត្ថិភាពសុខភាពសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកដូចជា ការអនុវត្តន៍លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សា ក្នុងបរិបទកូវីដ-១៩ ការរៀបចំបរិស្ថានសាលារៀន និងថ្នាក់រៀនឲ្យស្របតាមស្តង់ដាសុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាតសុវត្ថិភាព ការវាស់កំដៅបុគ្គលជាប្រចាំ , និងការលាងដៃជាប្រចាំ ការពាក់ម៉ាសជាដើម ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា សំណើបើកសាលារៀនដំណាក់កាលទី១នេះ បានសូមការអនុម័តពីសម្តេចនាយករដ្ឋមន្ត្រីហើយ ។

បានបញ្ជាក់ថា គ្រឹះស្ថានសិក្សាដែលអនុញ្ញាតត្រូវអនុវត្តការអប់រំតាមគន្លងថ្មីរៀនក្នុងថ្នាក់ខ្លះ រៀនអនឡាញខ្លះតាមគោលការណ៍ស្ម័គ្រចិត្ត និងការយល់ព្រមពីមាតាបិតា ។

គ្រឹះស្ថានសិក្សាត្រូវរៀបចំក្រុមការងារទទួលបន្ទុកសុវត្ថិភាពសុខភាពសិក្សា ដើម្បីត្រួតពិនិត្យជាប្រចាំ ក្រោមការដឹកនាំរបស់ប្រធានគ្រឹះស្ថានសិក្សា និងម្ចាស់ភាគហ៊ុន ។

មន្ត្រីជាន់ខ្ពស់បានបន្តថា គ្រឹះស្ថានសិក្សាត្រូវតម្រូវឲ្យមានការធ្វើតេស្តពិនិត្យសុខភាព និងរកមេរោគកូវីដ-១៩ សម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ហើយគ្រឹះស្ថានសិក្សាត្រូវអនុវត្តវិធានការតម្រូវនានា ។

សាលារៀនដែលបើកនៅដំណាក់ កាលទី១នេះ មានសាលាមួយចំនួនតូចប៉ុណ្ណោះ ហើយ ក្រសួងអប់រំ យុវជន និងកីឡា នឹងចុះត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ឺងម៉ាត់លើការអនុវត្តរបស់គ្រឹះស្ថានសិក្សា ។

លទ្ធផលអនុវត្តដំណាក់កាលទី១ ជាអាចវាយតម្លៃរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអាចកំណត់ជំហ៊ានបន្តបន្ទាប់ក្នុងការបើកសាលារៀននៅក្នុងដំណាក់កាលទី២ និងទី៣បន្តទៀត ៕

ដកស្រង់ពី៖ កោះសន្តិភាព