Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជូនសារពីរលកទី២ នៃការរីករាលដាលជំងឺកូវីដ១៩ ហើយបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ការពារខ្លួន

  • Print

(ភ្នំពេញ)៖ ក្រោយពីបានពិភាក្សា និងបានពិនិត្យលើការណែនាំរបស់ អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជូនសារអំពីរលកទី២ នៃការរីករាលដាលជំងឺកូវីដ១៩ ហើយបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ការពារការចម្លងវីរុសកូវីដ-១៩ ដើម្បីសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសាររបស់ខ្លួន មិនមានការចម្លងនៅក្នុងសហគមន៍។

នេះបើតាម លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។ លោករដ្ឋមន្រ្តី បានពន្យល់ជូនសាធារណជនទាំងអស់នូវចំណុចសំខាន់ៗដែលពាក់ព័ន្ធទៅនឹងស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា មានដូចតទៅ៖ ១៖ ស្ថានភាពទូទៅនៃជំងឺកូវីដ-១៩ នៅកម្ពុជា៖

* តាមទស្សនៈសុខភាពសាធារណៈ «រលកទីមួយ» សំដៅទៅលើខ្សែកោងនៃការរីករាលដាលនៃជំងឺឆ្លង ដែលករណីកើនឡើងដោយសារតែមានការចម្លងជំងឺជាទ្រង់ទ្រាយធំក្នុងសហគមន៍ ហើយបន្ទាប់មកក៏ធ្លាក់ចុះរហូតដល់ជិតដល់សូន្យ ដោយសារតែការអនុវត្តវិធានការសុខភាពសាធារណៈ។

* នៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការបានទាន់ពេលវេលា រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំ និងការឆ្លើយតបរហ័សរបស់យើងទាំងអស់គ្នា ព្រមទាំងមានការចូលរួមប្រតិបត្តិនូវវិធានការដែលបានដាក់ចេញ ប្រទេសកម្ពុជាទទួលបានលទ្ធផលល្អក្នុងការទប់ស្កាត់ការឆ្លងរាលដាល ហើយយើងមិនមានការចម្លងវីរុសកូវិឌ-១៩ ជាទ្រង់ទ្រាយធំក្នុងសហគមន៍នោះទេមកដល់ពេលនេះ។

* ប្រទេសកម្ពុជា មិនមានការកើនឡើងជាស្វ័យគុណនូវករណីវិជ្ជមានវីរុសកូវីដ-១៩ ដែលបង្កបានជារលក ដូចដែលកើតមានឡើងនៅក្នុងប្រទេសដទៃទៀតនៅលើសាកលលោក។

ផ្ទុយទៅវិញ យើងកំពុងតែស្ថិតក្នុងដំណាក់កាលដំបូងដោយមានករណីវិជ្ជមានជំងឺកូវីដ-១៩ ដែល ភាគច្រើននៃករណីទាំងនោះ ជាករណីនាំចូល។

២៖ ជំងឺកូវីដ-១៩ គឺជាភ្លើងដ៏សាហាវមួយហើយយើងត្រូវតែបង្ការការរាលដាល

* បច្ចុប្បន្ននៅទូទាំងសលកលោក មានករណីវិជ្ជមានវីរុសកូវីដ-១៩ ឡើងដល់ជាង១១លានករណី និងអ្នកស្លាប់កើនឡើងដល់ជាងកន្លះលាននាក់ហើយ ដែលត្រូវបានរាយការណ៍ទៅអង្គការសុខភាពពិភពលោកគិតត្រឹមថ្ងៃនេះ។

វីរុសនេះ កំពុងរាលដាលដូចភ្លើងឆេះព្រៃនៅជុំវិញពិភពលោក ដូច្នេះ ប្រទេសកម្ពុជា នៅតែប្រឈមនឹងហានិភ័យ ដរាបណាវីរុសនេះនៅកំពុងតែរាលដាលពាសពេញពិភពលោក។

* យើងត្រូវគិតអំពីករណីនិមួយៗដូចជាផ្កាភ្លើង – ផ្កាភ្លើងដែលអាចចាប់ផ្តើមឆេះ ឬយើងអាចពន្លត់វាបានមុនពេលដែលវាមានឱកាសរីករាលដាល។

* នេះជាមូលហេតុដែលការធ្វើតេស្តយ៉ាងតឹងរឹងដែលកំពុងត្រូវបានធ្វើឡើងនៅតាមព្រំដែន នៅពេលដែលប្រជាជនធ្វើដំណើរចូលមកក្នុងប្រទេស។

វិធានការណ៍ត្រួតពិនិត្យនៅតាមព្រំដែននិងការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ គឺជាកិច្ចការចាំបាច់ដើម្បីទប់ស្កាត់ការកើនឡើងនូវចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

* យើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយនៅក្នុងចំណោមប្រជាជនដែលងាយនឹងឆ្លងវីរុសនេះ បែបដូចជាផ្កាភ្លើងតែមួយប៉ុណ្ណោះ វាអាចធ្វើឱ្យឆាបឆេះបាន និងរាលដាលទៀតផង។

* ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការជួបជុំកកកុញ ចៀសវាងការមានទំនាក់ទំនងជិតស្និទ្ធ និងលំហចង្អៀត ដែលយើងត្រូវតែកាត់បន្ថយនូវហានិភ័យ ក្នុងការចម្លងជំងឺពីមនុស្សម្នាក់ទៅអ្នកដទៃផ្សេងទៀត។

ប្រសិនបើយើងលាងដៃឱ្យបានទៀងទាត់ ហើយយើងពាក់ម៉ាស់នៅពេលចាំបាច់ ព្រមទាំងរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល គឺ យើងអាចការពារការចម្លង និងកាត់បន្ថយនូវឱកាសនៃការរីករាលដាល ក្នុងករណីមានផ្កាភ្លើងកើតឡើង។

៣៖ យើងទាំងអស់គ្នាត្រូវធ្វើការដោយមានសាមគ្គីភាព

* ប្រទេសកម្ពុជាមិនអាចកាត់ផ្តាច់ខ្លួនឯងទាំងស្រុងពីពិភពលោកបានទេ ហើយរិតតែមានសារៈសំខាន់ណាស់ ដែលសេដ្ឋកិច្ចកម្ពុជា ត្រូវតែគិតគូររក្សាឲ្យនៅរឹងមាំ។

* នៅពេលនេះ ជំងឺកូវីដ-១៩ គឺជាការរំលឹកមួយថា សុខភាពជាសមូហភាពរបស់យើង គឺផ្អែកលើសកម្មភាពរបស់បុគ្គលម្នាក់ៗ។

* យើងដឹងថា ផលប៉ះពាល់នៃជំងឺរាតត្បាតនេះមានទំហំធំណាស់សម្រាប់គ្រួសារ សង្គមជាតិ និងសេដ្ឋកិច្ច ហើយប្រជាជនមានការថប់បារម្ភ និងមានអារម្មណ៍អស់កម្លាំង។

ប៉ុន្តែក្នុងកាលៈទេសៈនេះ ភាពពេញចិត្តឬតម្រូវចិត្តបុគ្គលឲ្យបានគ្រប់ៗគ្នានោះ ជាការលំបាកណាស់ ដរាបណាវីរុសនេះ នៅតែបន្តរីករាលដាលនៅកន្លែងណាមួយ ដែលគ្មានប្រទេសណាមួយ និងគ្មាននរណាម្នាក់មានសុវត្ថិភាពនោះឡើយ ប្រសិនបើយើងមិនរួមគ្នាអនុវត្តន៍វិធានការការពារ។

* បន្ថែមលើវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល បុគ្គលម្នាក់ៗ សហគមន៍ និងធុរកិច្ចទាំងអស់ត្រូវបន្តធ្វើការជ្រើសរើសជម្រើសដែលមានសុខភាពល្អ និងចាត់វិធានការការពារ - រួមមានការអនុវត្តអនាម័យដៃ និងអនាម័យផ្លូវដង្ហើមស្អាតល្អ ស្ថិតនៅយ៉ាងតិច ១ម៉ែត្រកន្លះពីអ្នកដទៃ និងស្នាក់នៅផ្ទះប្រសិនបើមានរោគសញ្ញាសង្ស័យជាចាំបាច់។

* យើងទាំងអស់គ្នាត្រូវចូលរួមចំណែកទាំងអស់គ្នា ដើម្បីធានាឱ្យបានថាករណីនិមួយៗមិនក្លាយជាអណ្តាតភ្លើងហើយមិនវិវត្តទៅជាភ្លើងនាពេលបន្ទាប់។

ប្រសិនបើយើងធ្វើសកម្មភាពដោយមានសាមគ្គីភាព យើងអាចការពារប្រទេសកម្ពុជា ពីការចម្លងជំងឺជាទ្រង់ទ្រាយធំក្នុងសហគមន៍ ដូចដែលយើងធ្លាប់បានឃើញនៅក្នុងបណ្តាប្រទេសមួយចំនួននៅលើសាកលលោក។

* រួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ គឺជាកាតព្វកិច្ចរបស់បុគ្គលគ្រប់រូប ដើម្បីសហគមន៍គ្មានការរាតត្បាតជំងឺដ៏កាចសាហាវនេះ៕

ដកស្រង់ពី៖ Fresh News