Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្អាក​ជា​បណ្តោះអាសន្ន ឬ​ដក​ចេញ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ណា​ដែល​មិន​គោរព​បទ​បញ្ញា​ត្តិ

  • Print

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសព្រមានចាត់វិធានការចំពោះផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារដែលមិនបានបំពេញកាត្វកិច្ចតាមការបទបញ្ញាត្តិច្បាប់ដែលបានកំណត់ ។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នេះបានបន្តថា «ក្នុងរយៈពេលកន្លងមកនេះ ក្រសួងបានសង្កេតឃើញថា ការចរាចរផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ

នៅលើទីផ្សារមួយចំនួនមិនបានអនុវត្តតាមខ្លឹមសារនៃមាត្រា ៩ ១០ ១១ ១២ នៃអនុក្រឹត្យលេខ ១៣៣ អនក្រ បក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០០៥ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ទាំងនេះ

(ឧបសម្ព័ន្ធ ១) និងប្រការរួមលេខ ០៦១ សនរប ចុះថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០០៧ ដោយមិនទាន់បំពេញកាតព្វកិច្ចរបស់ខ្លួន នៅលើសំបកវេចខ្ចប់ ជាប់នឹងផលិតផលរបស់ខ្លួនដូចជា ការបង្ហាញណែនាំអំពីវិធីប្រើផលិតផលជាភាសាខ្មែរ និងជាពិសេសពាក្យថា «គ្មានអ្វីប្រសើរជាងការបំបៅ កូនដោយទឹកដោះម្តាយតែមួយមុខគត់ រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតបានអាយុ២ឆ្នាំ ឬលើសឡើយ» ។

ក្រសួងបានបន្តថា ដើម្បីលើកទឹកចិត្តឱ្យមានការបំបៅកូនដោយទឹកដោះម្តាយ និងការធ្វើពាណិជ្ជកម្មដោយសុចរិត ក្រសួង សូមជម្រាបដល់ក្រុមហ៊ុនធ្វើអាជីវកម្មនាំចូលចែកចាយ និងផ្គត់ផ្គង់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារទាំងអស់ សូមអនុវត្តឱ្យបានត្រឹមត្រូវនូវខ្លឹមសារច្បាប់ និងឯកសារគតិយុត្ត ដែលកំពុងមានជាធរមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រសួងបន្ថែមថា ក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីសេចក្តីប្រកាសនេះ ប្រសិនបើមន្ត្រីនៃអគ្គនាយកដ្ឋាន ក ប ប នៃក្រសួងពាណិជ្ជកម្ម រកឃើញផលិតផលទាំងនេះ ឬប្រភេទណាមួយ មិនបានអនុវត្តតាមខ្លឹមសារ ឬមិនបានបំពេញតាមលក្ខខណ្ឌរតម្រូវផ្សេងៗ ក្រសួងនឹងចាត់វិធានការដូចបានរៀបរាប់ខាងលើ ៕

ដកស្រង់ពិ៖ កោះសន្តិភាព