Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋសភា ជំរុញដល់រដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរជំនាញត្រូវពង្រឹងលើកិច្ចការរបស់ខ្លួន ឲ្យមានគុណភាពប្រសិទ្ធភាព ដើម្បីចូលរួមកសាង អភិវឌ្ឍនខេត្តឲ្យកាន់មានការរីកចំរើនថែមទៀត

  • Print

(ស្ទឹងត្រែង)៖ ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា លោកស្រី ឡោក ខេង បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានជម្រាបគណៈកម្មការទី៨ នៃរដ្ឋសភាអំពីវឌ្ឍនភាព នៃការអភិវឌ្ឍនៃការអភិវឌ្ឍខេត្ត ដែលបានសម្រេចនូវសមិទ្ធិផលផ្សេងៗ ជាពិសេសខេត្តបានបន្តពង្រឹង ពង្រីក និងលើកម្ពស់ការអភិវឌ្ឍន៍សង្គមកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពង្រឹងការអភិវឌ្ឍន៍ស្ថាប័ន ការអនុវត្តគោលនយោបាយកំនែទម្រង់រដ្ឋបាលសាធារណៈ និងគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាលសម្រាប់ប្រយោជន៍សហគមន៍ និងប្រជាជនក្នុងមូលដ្ឋាន។

លោក ម៉ុម សារឿន បន្តថា ក្នុងវិស័យនៃសមត្ថកិច្ចរបស់គណៈកម្មាការទី៨ នៃរដ្ឋសភា ខេត្តស្ទឹងត្រែងបានពង្រឹងវិស័យបម្រើសេវាថែទាំ និងព្យាបាលជំងឺបានដោយល្អប្រសើរ បណ្តុះបណ្តាលនិស្សិត និងគិលានុបដ្ឋាករ ទប់ស្កាត់ការប្រយុទ្ធប្រឆាងជំងឺCovid-19 យ៉ាងមានប្រសិទ្ធិភាព។

លោកថា ខេត្តបានគ្រប់គ្រងមុខសញ្ញាបេឡាជាតិសន្តិសុខសង្គមបាន៣៩៦នាក់ មានអ្នកក្នុងបន្ទុកចំនួន៤៣៩នាក់ និងមុខសញ្ញាក្នុងបន្ទុក ១៧៤០នាក់ ខេត្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្តី្រ មានផ្ទៃពោះ កុមារក្រោម២ឆ្នាំ គ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងកូវីដ១៩ ចំនួន៨៨២៣គ្រួសារ

និងស្ត្រីកុមារដែលទទួលបានការឧបត្ថមសាច់ប្រាក់ចំនួន ៣២០៥នាក់ បានធ្វើស្ថិតិអត្តសញ្ញាណ កម្មគ្រួសារក្រីក្រតាមការស្នើរសុំអំឡុងកូវី១៩ មាន២៤៣៤គ្រួសារ ខេត្តបានពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ

នៅមជ្ឈមណ្តលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លើជំនាញរយៈពេលខ្លី និងមធ្យម ព្រមទាំងបានអនុវត្តផ្តល់សេវាថែទាំងសុខភាពតាម ប ស ស ដល់កម្មករនិយោជិត មន្ត្រីរាជការ និវត្តជន អតីតជន និងស្ត្រីជាប្រចាំ និងបានលើកកម្ពស់ សមភាពយេនឌ័រ ប្រកបដោយសមធម៌ និងបរិយាប័ន្ន តាមរយៈការគទ្រកិច្ចអន្តរាគមន៍ ការបណ្តុះបណ្តាលជំនាញមូលដ្ឋាន។

លោកស្រី ឡោក ខេង បានថ្លែងថា ការជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្តស្ទឹងត្រែងពេលនេះ ជាបេសកកម្មចុះមូលដ្ឋានដើម្បីស្វែងយល់ពីស្ថានភាពអនុវត្តច្បាប់ និងគោលនយោបាយ ក្នុងវិស័យទទួលខុសត្រូវរបស់ខ្លួន។

លោកស្រីបន្តថា កិច្ចសំខាន់ដែលគណៈកម្មាការទី៨ ចង់ដឹងគឺវឌ្ឍនភាព នៃការអភិវឌ្ឍន៍ និងការអនុវត្តកម្មវិធីគោលនយោបាលរាជរដ្ឋាភិបាលរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលមានការពាក់ព័ន្ធ និងវិស័យដែលគណៈកម្មការទទួលខុសត្រូវ បញ្ហាប្រឈមនានា

និងការសំនូមពររបស់រដ្ឋបាលខេត្ត ដើម្បីគណៈកម្មាការ កត់ត្រាឲ្យបានត្រឹមត្រូវ យកទៅជូនថ្នាក់លើសម្រេច និងដោះស្រាយជូន និង ជាពិសេសណែនាំពីច្បាប់នានាបន្ថែមទៀត ដើម្បីជាគំនិត និងជំនាញសំដៅការអនុវត្តការងារនៅក្នុងស្ថាប័នអង្គភាពរបស់ខ្លួន ឲ្យទទួលបានជោគជ័យ។

ជាមួយគ្នានោះ លោកស្រី ក៏បានជំរុញដល់រដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីរជំនាញ ដែលជាប់ពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង លើកិច្ចការរបស់ខ្លួនឲ្យមានគុណភាពប្រសិទ្ធភាព ដើម្បីចូលរួមកសាង អភិវឌ្ឍនខេត្ត ឲ្យកាន់មានការរីកចំរើនថែមទៀត៕

ដកស្រង់ពី៖ Fresh News