Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាជរដ្ឋាភិបាលកំពុងរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ (ថ្មី) និងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅកម្ពុជា

  • Print

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ (ថ្មី) និង សេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២០-២០២៥។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែកក្កដានេះ។

កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ (ថ្មី)»

និង «សេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២០-២០២៥» នេះត្រូវបានរៀបចំឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

១៖ សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ (ថ្មី)៖ ដោយតម្រូវការធនធាន និងហិរញ្ញប្បទានមានការកើនឡើង ដែលអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម, តាមរយៈបុរេសកម្មក្នុងការគិតគូរ ដើម្បីពង្រីកវិសាលភាព នៃប្រភពហិរញ្ញប្បទាន ជាពិសេសដោយផ្តោតការយកចិត្តទុកដាក់ លើប្រភពហិរញ្ញប្បទានក្នុងស្រុក ដែលនៅមានសក្តានុពលខ្ពស់នៅឡើយ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ «សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ (ថ្មី) (Government Securities)» ដើម្បីជំនួសឱ្យច្បាប់ចាស់ ដែលបានចូលជាធរមានតាំងពីឆ្នាំ ២០០៧ ហើយកំពុងមានសុពលភាពរហូតដល់ពេលបច្ចុប្បន្ន ។

«ច្បាប់មូលបត្ររដ្ឋថ្មី» នេះ ជាមូលដ្ឋានគតិយុត្ត ដើម្បីអនុញ្ញាតឱ្យរាជរដ្ឋាភិបាលកម្ពុជា អាចបោះផ្សាយមូលបត្រ តាមរយៈការកំណត់នូវវិសាលភាព, ការសម្រេចលើការបោះផ្សាយ, កំណត់ទំហំ និងទំរង់នៃការបោះផ្សាយមូលបត្ររដ្ឋ, ការកំណត់អ្នកចូលរួម និងនីតិវិធីក្នុងការជួញដូរមូលបត្ររដ្ឋ ព្រមទាំងទោសបញ្ញត្តិ ជាដើម ។

«សេចក្តីព្រាងច្បាប់ថ្មី» នេះ មានភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតបខ្ពស់ទៅនឹងបរិបទបច្ចុប្បន្ន និងនិន្នាការការប្រែប្រួលនៃការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការកំណត់នូវក្របខ័ណ្ឌ រួមសម្រាប់គ្រប់គ្រងការបោះផ្សាយ, ការជួញដូរ និងការគ្រប់គ្រងមូលបត្ររដ្ឋ និងមានការកំណត់នូវគោលបំណងជាក់លាក់ រួមមាន៖

១៖ ការឆ្លើយតបទៅនឹងតម្រូវការហិរញ្ញប្បទាន ជាពិសេសសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ,

២៖ ការពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់,

៣៖ ការអភិវឌ្ឍវិស័យមូលបត្រ និងហិរញ្ញវត្ថុ និង

៤៖ ការគាំទ្រគម្រោងអាទិភាព និងចាំបាច់ផ្សេងទៀត ។

២៖ សេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២០-២០២៥៖ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប បានដើរតួយ៉ាងសំខាន់ រួមចំណែកយ៉ាងធំដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈ ការបង្កើតការងារ បង្តើនចំណូលដល់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ។

ថ្វីត្បិតវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ ដោយផ្អែកលើភាពខ្លាំងដែលជាឧត្តមភាពប្រកួតប្រជែងកន្លងមក, វិស័យ នេះ នៅជួបនឹងបញ្ហាប្រឈមមួយចំនួន ។

រាជរដ្ឋាភិបាលកម្ពុជា បានគិតគូររៀបចំ «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែកជើង និងកាបូបកម្ពុជា ២០២០-២០២៥» ដែលជាផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់ ដោយនៃយុទ្ធសាស្រ្តនេះបានកំណត់ចក្ខុវិស័យប្រែក្លាយវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឱ្យទៅជាឧស្សាហកម្មដែលមានភាពឆ្លើយតប, មានតម្លៃបន្ថែមខ្ពស់, មានមូលដ្ឋានគាំទ្រពិពិធកម្ម និងមានភាពប្រកួតប្រជែង មុនបំណាច់ឆ្នាំ ២០២៥ ហើយដែលវិស័យនេះអាចចូលរួមចំណែកសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

«យុទ្ធសាស្រ្ត» នេះមានគោលបំណងកំណត់នូវទិសដៅអភិវឌ្ឍន៍រួម, បង្កើនភាពឯករាជ្យ, ពង្រឹងភាពប៉ាន់ប្រមាណបាន និងស្ថិរភាពនៃវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍវិស័យនេះប្រកប ដោយចីរភាព និងបរិយាប័ន្ន ។

ដើម្បីសម្រេចបាននូវគោលបំណង និងចក្ខុវិស័យ, យុទ្ធសាស្រ្តបានកំណត់គោលដៅ៖ ១៖ បន្តពង្រឹងធនធានមនុស្សដើម្បីបង្កើនផលិតភាព និងបង្កើតគន្លងអាជីពសម្រាប់កម្មករ-និយោជិត, ២៖ បន្តធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងសុខុមាលភាពរបស់កម្មករ-និយោជិត,

៣៖ លើកកម្ពស់ការវិនិយោគក្នុងស្រុក និងអន្តរជាតិដោយផ្តោតលើផលិតផលមានបន្ថែមតម្លៃខ្ពស់,

៤៖ ទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មគាំទ្រវិស័យនេះ និង ៥៖ ជំរុញការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងកាបូប ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារ ដែលបានខិតខំរៀបចំឯកសារដ៏មានសារសំខាន់ ទាំងពីរខាងលើ

និងបានណែនាំឱ្យក្រុមការងារ និងស្នើក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តផ្តល់កិច្ចសហការ និងកែសម្រួលឯកសារទាំងពីរនេះ តាមស្មារតីនៃអង្គប្រជុំ ដើម្បីឱ្យឯកសារទាំងពីរនេះ មានភាពពេញលេញ គ្រប់ជ្រុងជ្រោយ និងអនុវត្ត និងអាចឈានដល់ការបន្តនីតិ វិធីគោរពស្នើសុំការអនុម័តពីរាជរដ្ឋាភិបាល៕

ដកស្រង់ពី៖ Fresh news