Social Network

​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​អំពាវនាវ​ឲ្យ​ជនរួមជាតិ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុ ជាបានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។សម្តេចតេជោ ហ៊ុន សែន បានធ្វើការរំលឹកដាស់តឿនជនរួមជាតិតាំងតែពីបិណ្ឌទី១ខណៈពេលនេះបិណ្ឌទី១២ ក៏នៅតែបន្តអំពាវនាវឲឲ្យមានការប្រុងប្រយ័ត្នការឆ្លងរាលដាលនៃកូវីដ១៩ ។ ស

ម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖« ថ្ងៃទី១៤ ខែកញ្ញានេះគឺជាថ្ងៃកាន់បិណ្ឌ១២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមក ។

នេះជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសលនិងការជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយជាពិសេសតាមទីអារាមនានា។

ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២០នេះគឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចខែភទ្របទគឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញាឆ្នាំ២០២០»។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយនិងសម្រួលចរាចរណ៍ ឱ្យបានល្អប្រសើរដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។

សូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល នឹងពាក់ម៉ាសក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើនដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជា ដើម។

កុំធ្វេសប្រហែសឬមើលស្រាលជំងឺកូវីដ-១៩អោយសោះព្រោះជាជំងឺឆ្លងរាតត្បាតសាហាវខ្លាំងណាស់ហើយពុំទាន់មានថ្នាំព្យាបាល នៅឡើយទេ។ សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន ។

នៅថ្ងៃនេះផងដែរអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នការឆ្លងមេរោគកូវីដ១៩ ផងដែរ ដោយក្រសួងសង្កេតឃើ ញមានការខ្វះចន្លោះក្នុងការអនុវត្តនូវវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការចម្លងនិងការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងអំឡុងពេលកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា៖ដោយសារមានការសង្កេតកន្លងមកនេះឃើញថានៅមានការខ្វះចន្លោះក្នុងការអនុវត្តវិធានការសុខាភិបាលក្នុងអំឡុងពេលកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះក្នុងនាមក្រសួងសុខាភិបាលខ្ញុំសូមធ្វើការអំពាវនាវក្រើនរំលឹកសារជាថ្មីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសលោកតាអាចារ្យលោកយាយជី

គណៈគ្រប់គ្រងសាលាពុទ្ធិកៈ និងគណ:កម្មការគ្រប់គ្រងទីវត្តអារ៉ាមនៅទូទាំងប្រទេសព្រមទាំង ពុទ្ធបរិស័ទ្ធទាំងអស់ត្រូវបន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ ការចម្លងគ្រុនផ្តា សាយធំនិងការចម្លងជំងឺឆ្លងផ្សេងៗទៀត ៕

ដកស្រង់ពី៖ រស្មីកម្ពុជា