Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជំនាញ​ដែល​អាជីវកម្ម​ទាំងអស់​ត្រូវ​ប្រើ

  • Print

ជំនាញដែលអាជីវកម្មទាំងអស់ត្រូវប្រើ

ការរកបានបុគ្គលិកដែលមានសមត្ថភាពគ្រប់ជ្រុងជ្រោយ និងមានជំនាញដែលអ្នកត្រូវការដើម្បីគ្រប់គ្រងអាជីវកម្មរបស់អ្នកគឺមិនងាយស្រួលទេ។ ស្ទើរតែគ្មានវិធីណាមួយដែលអាចជួយឲ្យអាជីវកម្មជ្រើសរើសបុគ្គលិកបានដោយមានប្រសិទ្ធភាពឡើយ។

ដូច្នេះជាទូទៅ ចំណុចមួយចំនួនដូចជា កម្រិតអប់រំ និងបទពិសោធន៍ការងារត្រូវបានវិភាគទៅវិញ។

ប៉ុន្តែប្រសិនបើអ្នកចង់បង្កើនឱកាសសម្រាប់អាជីវកម្មរបស់អ្នកក្នុងការរកចំណូលបានកាន់តែច្រើននោះ អ្នកគួរតែព្យាយាមរកបុគ្គលិកដែលមានជំនាញខាងក្រោម៖

១. ជំនាញក្នុងការធ្វើការសម្រេចចិត្ត មិនថាអ្នកមានតួនាទីអ្វីក្នុងស្ថាប័នការងាររបស់អ្នកទេ ការធ្វើការសម្រេចចិត្តបានល្អគឺជាជំនាញដែលនឹងធ្វើឲ្យអ្នកឈានមុខអ្នកដទៃ។

អាជីវកម្មគួរតែរកមនុស្សដែលអាចធ្វើការសម្រេចចិត្តដោយឆ្លាតវៃ និងអាចសម្រេចចិត្តបានលឿនដើម្បីជួយឲ្យអាជីវកម្មបន្តដើរទៅមុខ។

២. ជំនាញដឹកនាំ ប្រសិនបើអ្នកអាចរកបានមនុស្សដែលហ៊ានដឹកនាំក្រុម និងអ្នកដទៃ ព្រមទាំងជំរុញទឹកចិត្តរបស់ពួកគេឲ្យបំពេញការងារបានកាន់តែល្អនោះ អ្នកនឹងជួយដល់អាជីវកម្មរបស់អ្នកច្រើន។

មិនថាពួកគេមានតួនាទីអ្វីទេ ប្រសិនបើបុគ្គលិកម្នាក់ជាអ្នកដឹកនាំពីធម្មជាតិហើយ ពួកគេអាចជួយដឹកនាំអាជីវកម្មរបស់អ្នកទៅរកការរីកចម្រើនបានលឿន។

៣. ភាពបត់បែន សមត្ថភាពក្នុងការបត់បែនខ្លួនគឺមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មគ្រប់ប្រភេទ។ ប្រសិនបើអ្នកផ្តល់ឱកាសការងារឲ្យទៅនរណាម្នាក់ដែលមិនចេះសម្របខ្លួនទៅនឹងការផ្លាស់ប្តូរបានទេ អ្នកនឹងមិនអាចមើលឃើញការរីកចម្រើនបានលឿនទេ ព្រោះពួកគេនឹងធ្វើអ្វីដដែលៗ និងជួបបញ្ហាច្រើនពេលដែលជួបនូវឧបសគ្គផ្សេងៗ។

៤. ជំនាញទំនាក់ទំនង ការទំនាក់ទំនងស្ថិតក្នុងចំណោមជំនាញដ៏សំខាន់ក្នុងការងារ។

ការមានជំនាញទំនាក់ទំនងល្អទាំងផ្នែកវោហាសព្វ និងការសរសេរនឹងជួយសម្របសម្រួលការងារច្រើនដល់អាជីវកម្ម ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការធ្វើការជាក្រុមថែមទៀតផង។

៥. ការប្តេជ្ញាចិត្តចង់រៀន មិនមានមនុស្សច្រើនទេដែលចាប់អារម្មណ៍នឹងការរៀនសូត្រអី្វថ្មីៗ។

ប្រសិនបើអ្នកយល់ដឹងថា ការរៀនសូត្រមិនបញ្ចប់ត្រឹមសាលារៀនទេនោះ អ្នកស្ថិតក្នុងចំណោមមនុស្សដែលមានផ្នត់គំនិតល្អហើយ។

អាជីវកម្មទាំងអស់គួរតែមានការប្តេជ្ញាមួយនេះដែរ ព្រោះមានតែមនុស្សដែលមានចិត្តចង់រៀនសូត្រទេដែលបន្តពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរផ្សេងៗក្នុងវិស័យ និងទីផ្សារការងារ ៕

ដកស្រង់ពី៖ កោះសន្តិភាព