Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតសាលារៀនអាចបើកដំណើរការឡើងវិញជាដំណាក់កាល

  • Print

(ភ្នំពេញ)៖ ខណៈដែលសាលារៀនឯកជនទូទាំងប្រទេស បាននិងកំពុងរៀបចំដាក់ពាក្យស្នើ សុំបើកសាលារៀនឡើងវិញ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡានោះ លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានថ្លែងសារបង្ហាញយោបល់ និងសំណូមពរ ១០ចំណុចសំខាន់ៗ។

សូមអានខ្លឹមសាររបស់លោក ប៉ិច បូឡែន ទាំងស្រុងខាងក្រោមនេះ៖ សាលារៀនឯកជនទូទាំងប្រទេសបាន និងកំពុងរៀបចំដាក់ពាក្យស្នើសុំបើកសាលារៀនឡើងវិញ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងខណៈនេះ ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលមានជាង១០០គ្រឹះស្ថានមកដល់ពេលនេះ ខ្ញុំមានយោបល់ និងសំណូមពរមួយ ចំនួនដូចខាងក្រោម៖

១៖ សូមថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំយុទ្ធនាការទប់ស្កាត់ ប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយគតិបណ្ឌិត និងប្រសិទ្ធិភាពខ្ពស់បំផុត ក្នុងបណ្តាប្រទេសនានាក្នុងពិភពលោក។

២៖ សូមថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានប្រឹងប្រែងគិតគូរ និងដាក់ចេញគោលនយោបាយសេដ្ឋកិច្ចជាច្រើន ដើម្បីជួយទប់ ស្រោចស្រង់ និងជំរុញការអភិវឌ្ឍអាជីវកម្ម ពាណិជ្ជកម្មឡើងវិញ។

៣៖ សូមថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ មន្ត្រីក្រសួងទាំងអស់

ដែលបានដឹកនាំ ណែនាំ តម្រង់ទិស និងគាំទ្រគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលទាំងអស់ យ៉ាងមានប្រសិទ្ធិភាពក្នុងការការពារ ទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ក៏ដូចជាការបន្តផ្តល់ការអប់រំដល់សិស្ស និស្សិត សិក្ខាកាមតាមរយៈមធ្យោបាយនានា ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអប់រំ ដែលនឹងជួយពន្លឿននវានុវត្តិន៍ និងគុណភាពនៃការសិក្សា និងគុណវុឌ្ឍធនធានមនុស្សកម្ពុជាយើង បានមួយកម្រិតទៀត។

៤៖ សូមថ្លែងអំណរគុណដល់បណ្ឌិត ហេង វ៉ាន់ដា និងថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សានៃកម្ពុជាដែលបានអនុញ្ញាត ទទួលស្គាល់ និងផ្តល់ឱកាសសហប្រតិបត្តិការក្នុងភាពជាដៃគូ ក្នុងការងារអប់រំ និងបណ្តុះបណ្តាល និងជាពិសេសឱកាសនៃការសន្ទនាជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ។

៥៖ សំណូពរដល់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលទាំងអស់ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ បន្តចូលរួមអនុវត្តវិធានការណ៍ទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីរក្សាឧត្តមភាពនៃសុវត្ថិភាព សុខុមាលភាព ស្ថេរភាពសេដ្ឋកិច្ច និងសន្តិភាព ដែលរាជរដ្ឋាភិបាលបានកសាង និងអភិវឌ្ឍន៍មកដល់ពេលនេះ។

៦៖ សូមមាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស បុគ្គលិក គ្រូបង្រៀន និងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលទាំងអស់សហការគ្នា យល់យោគ និងយល់ទុក្ខធុរៈគ្នានៅពេលយើងរៀបចំបើកសាលារៀនឡើងវិញ តាមការណែនាំរបស់ក្រសួងអាណាព្យាបាលពេលនេះ។

៧៖ សូមថ្លែងអំណរគុណ និងសំណូមពរ ដល់ម្ចាស់អគារជួល គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូពាក់ព័ន្ធនានាបន្តការយល់យោគ និងផ្តល់ការអនុគ្រោះដល់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលឯកជន ១រយៈពេលទៀតសិន ដើម្បីគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលទាំងអស់ អាចមានលទ្ធភាពរៀបចំសាលារៀនឡើងវិញ និងកសាងស្ថិរភាពឡើងវិញ។

៨៖ សូមកូន ក្មួយ សិស្សានុសិស្ស ទាំងអស់បន្តប្រឹងប្រែងរៀនសូត្រឡើងវិញ និងបន្តចូលរួមអនុវត្តវិធានការណ៍សុវត្ថិភាព និងអនាម័យ ដើម្បីបន្តទប់ស្កាត់ឲ្យបាននូវការឆ្លង និងរីករាលដាលនៃជំងឺកូវីដ១៩នេះ។

៩៖ សូមអរគុណ និងដឹងគុណដល់បុគ្គលិក និងគ្រូបង្រៀនទាំងអស់ដែលបានយល់យោគ និងគាំទ្រ ចូលរួមជាមួយគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលទាំងអស់យកឈ្នះលើគ្រាលំបាកនេះទាំងអស់គ្នា។

១០៖ សូមបន្តចូលរួមលើកស្ទួយបន្តអភិវឌ្ឍន៍វិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាជាមួយគ្នា ជាពិសេសបន្តរក្សាសុវត្ថិភាព សុខុមាលភាព និរន្តភាព និងកំណើនសេដ្ឋកិច្ច និងសន្តិភាពរបស់ប្រទេសកម្ពុជាដ៏បវរនៃយើង៕

ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយក Westline Education Group

ដកស្រង់ពី៖  Fresh News