Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយឧត្តមសេនីយ៍ នេត សាវឿន និងនាយឧត្តមសេនីយ៍ សៅ សុខា ចុះពិនិត្យការដ្ឋានសំណង់ស្ដូបសមិទ្ធផលសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅវិមានឈ្នះឈ្នះ

  • Print

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសួនសមិទ្ធផលយោធា នៃវិមានឈ្នះឈ្នះកងរាជអាវុធហត្ថ និងនគរបាលជាតិ នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះពិនិត្យការដ្ឋានសំណង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលកំពុងដំណើរការសាងសង់។

សូមជម្រាបថា សួនសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ដែលរៀបចំកសាងដោយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី

រដ្ឋមន្ដ្រីក្រសួងការពារជាតិ ធ្លាប់បានណែនាំដល់ការរៀបចំសាងសង់សួននេះ នៅវិមានឈ្នះឈ្នះ ត្រូវធ្វើយ៉ាងណារាល់ការសាងសង់ ត្រូវមានរចនាបទលក្ខណៈ វប្បធម៌ខ្មែរ ពិសេសត្រូវរំលេចនូវអត្តសញ្ញាណនយោបាយ ឈ្នះឈ្នះ ដែលជានិមិត្តរូប នៃសន្តិភាព ហើយរាល់វត្ថុធាតុដើមសាងសង់ ត្រូវធានាឲ្យបាននូវភាពរឹងមាំយូរអង្វែង៕

ដកស្រង់ពី៖  Fresh News