Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាស្នើឱ្យសភាពាណិជ្ជកម្មអឺរ៉ុបកៀរគរអ្នកវិនិយោគ ដើម្បីជួយដល់កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩

  • Print

ភ្នំពេញ៖ ដើម្បីជួយដល់វិស័យសេដ្ឋកិច្ចក្រោយមានវិបត្តិកម្ពុជានោះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការស្នើសុំ ដល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM) ឱ្យជួយទាក់ទាញកៀរគរអ្នកវិនិយោគដែលជាសមាជិករបស់ខ្លួន មកវិនិយោគនៅកម្ពុជាបន្ថែមទៀតក្រោយវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ទៅ។

នេះជាការស្មើរសុំពីសំណាក់ លោក អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ទើបទទួលតំណែងថ្មី នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីក្រសួងការងារ។

ក្នុងពិធីនេះ លោក រដ្ឋមន្រ្តីក្រសួងការងារ បានលើកឡើងថាដោយសារវិបត្តិជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាបានរងផលប៉ះពាល់យ៉ាងខ្លាំង ពិសេសលើវិស័យការងារ ទេសចរណ៍ ការនាំចេញផលិតផល និងវិស័យនានាមួយចំនួនទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំដោះស្រាយបញ្ហាទាំងនេះផងដែរ ដោយបានធ្វើពិពិធកម្មសេដ្ឋកិច្ចឡើងវិញ។

ព្រជាមួយគ្នានេះលោក អ៊ិត សំហេង បានស្នើដល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ធ្វើយ៉ាងណាផ្ដល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងការអនុវត្តគោលនយោបាយជាតិនានារបស់កម្ពុជា។

ក្រៅពីនេះ លោក អ៊ិត សំហេង ក៏បានស្នើដល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាជួយទាក់ទាញអ្នកវិនិយោគដែលជាដៃគូរបស់ខ្លួន ឱ្យមកវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត ហើយកម្ពុជានៅតែស្វាគមន៍ជានិច្ចចំពោះការវិនិយោគរបស់សមាជិកសភាពាណិជ្ជកម្មអឺរ៉ុប។

ម្យ៉ាងវិញទៀត ដោយសហគមន៍អឺរ៉ុបមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសវៀតណាម ដូច្នេះម្ចាស់រោងចក្រ សហគ្រាសអឺរ៉ុបដែលនៅវៀតណាមក៏អាចមកបើកសាខានៅប្រទេសកម្ពុជាបានដែរ ដើម្បីបង្កើតឱកាសការងារថ្មីៗ បង្កើនផលិតភាពសម្រាប់ការនាំចេញទៅអឺរ៉ុប។

ឆ្លើយតបបញ្ហានេះលោក Tassilo BRINZER បានឯកភាពយល់ព្រម និងបានបញ្ជាក់ថា លោកនឹងប្រកាសកៀរគរអ្នកវិនិយោគដែលជាសមាជិករបស់សភាពាណិជ្ជកម្មអឺរ៉ុបទាំងឡាយ ពិសេសនៅប្រទេសជិតខាង មានប្រទេសថៃ វៀតណាមជាដើម ឱ្យចាប់អារម្មណ៍ងាកមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈបរិយាកាសវិនិយោគនៅកម្ពុជាគឺពិតជាមានភាពល្អប្រសើរ។

ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបបានធានាថានឹងខិតខំធ្វើឱ្យផលិតផលដែលផលិតបាននៅកម្ពុជា មានលក្ខខណ្ឌការងារ និងបរិយាកាសនៅកន្លែងធ្វើការល្អប្រសើរជាងមុន ដើម្បីធានាថាផលិតផលដែលនាំចេញទៅកាន់សហភាពអឺរ៉ុប

សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀតកាន់តែមានស្ដង់ដាខ្ពស់។រីឯផែនការយុទ្ធសាស្រ្តរយៈពេល២ឆ្នាំខាងមុខទៀតរបស់សភាពាណិជ្ជកម្មអឺរ៉ុប គឺធ្វើយ៉ាងណាខិតខំជំរុញ និងទាក់ទាញវិនិយោគិនរបស់អឺរ៉ុបមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត ព្រោះកម្ពុជាជាគោលដៅវិនិយោគប្រកបដោយសក្តានុពលមួយនៅក្នុងតំបន់។

ទន្ទឺមជាមួយគ្នានេះភាគីទាំងពីរបានឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីសម្រេចបាននូវការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរ ទោះបីមានបញ្ហា EBA ឬបញ្ហាជំងឺកូវីដ-១៩ ក៏ភាគីទាំងពីរនៅតែសហការគ្នាជម្នះឧបសគ្គឱ្យបាន។

គួរបញ្ជាក់ថា សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដោយមានសមាគមពាណិជ្ជកម្មបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។

មកទល់បច្ចុប្បន្នមានសមាជិកជាង ៣៥០ និង ៦ សាខាទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះមាន ១១ ប្រទេសពីសហភាពអឺរ៉ុប។

សកម្មភាពចម្បងរបស់សភាពាណិជ្ជកម្ម គឺផ្សព្វផ្សាយ គាំទ្រ និងតំណាងសមាជិករបស់ខ្លួន ក្នុងការសន្ទនាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលបរិយាកាសពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា៕

ដកស្រង់់ពី៖ រស្មីកម្ពុជា