Social Network

​សូមប្រយ័ត្ន ! 2​ម៉ោង​ទៀត​ទឹកជំនន់​នឹង​កើត​មាននៅ​​ក្រុង​ច្បារមន​ទាំងមូល

ខេត្តកំពង់ស្ពឺ ៖ សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង សូមគោរពជម្រាបជូនពុកម៉ែ មីងមា បងប្អូន មេត្តាជ្រាបថា នៅ 2 ម៉ោងទៀត(ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ និយាយរួម គឺក្រុងច្បារមន ទាំងមូលហើយ និងស្រុកសំរោងទងមួយចំណែកមួយផ្នែក ។

នេះបើតាមទូរទស្សន៍ជាតិកម្ពុជា បានផ្សាយមុននេះបន្តិច ។

ចក្តីដូចបានជម្រាបជូនខាងលើ សូមពុកម៉ែមាមីង បងប្អូនដែលមានភូមិពាក់ព័ន្ធទាំងអស់ប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ ។

ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារ ដែលងាយរងនូវផលប៉ះពាល់មុនគេ ៕

ដកស្រង់ពី៖ កោះសន្តិភាព