Social Network

អាជ្ញាធរ​រាជធានី​និង​ខណ្ឌមានជ័យ​សន្យា​ស្តារ​ប្រឡាយ​លូ​ជាច្រើន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​នា​រដូវ ប្រាំង​ខាងមុខ

ភ្នំពេញ: អាជ្ញាធររាជធានីនិងខណ្ឌមានជ័យសន្យាស្តារប្រឡាយលូជាច្រើននៅក្នុងមូលដ្ឋានរបស់ខ្លួននារដូវ ប្រាំងខាងមុខនេះ ដើម្បីបញ្ជៀសការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សាឆ្នាំក្រោយ។

ក្នុងនោះលោកអភិបាលខណ្ឌមានជ័យបានឱ្យដឹងថា ៖រដ្ឋបាលខណ្ឌបានលើកផែនការរួចរាល់ហើយក្នុងការស្តារប្រឡាយ លូ មួយចំនួននៅក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ ចាក់អង្រែក្រោម បឹងទំពុនទី២ និងស្ទឹងមានជ័យ នាឆ្នាំ២០២១ ខាងមុខ ដើម្បីបើកផ្លូវមុខទឹកឱ្យកាន់តែធំ ដែលរំដោះការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សាខាង មុខ ដើម្បីសម្រាលការលំបាក និងការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ការសន្យារបស់លោកអភិបាលខណ្ឌមានជ័យគឺបានឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋដែលបាន លើកឡើងពីក្តីកង្វល់របស់ខ្លួននៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣នៅខណ្ឌមានជ័យនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

ក្រុមប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងរដូវវស្សានេះពួកគាត់បានប្រឈមការលិចលង់ជាច្រើនដោយជំនន់ទឹកភ្លៀង ដោយពិបាកក្នុងការ រស់នៅ និងការធ្វើដំណើរជាដើម ដោយសារបញ្ហាស្ទះលូ។

លោកពេជ្រ កែវ មុន្នី អភិបាលខណ្ឌមានជ័យបានលមានប្រសាសន៍ថា ៖តំបន់ខណ្ឌមានជ័យមាន ការខ្វះខាតច្រើននៅប្រព័ន្ធរំដោះទឹក ប៉ុន្តែអាជ្ញាធរខណ្ឌបានលើកផែនការក្នុងការស្តារប្រឡាយលូ និង អភិវឌ្ឍន៍ប្រព័ន្ធរំដោះទឹកថ្មីៗបន្ថែមទៀតនាឆ្នាំ២០២១ខាងមុខនេះ ដើម្បីជួយដោះស្រាយការលំបាករបស់ ប្រជាពលរដ្ឋ។

លោកបានឱ្យដឹងថា៖ មូលហេតុដែលធ្វើឱ្យតំបន់នោះជនន់លិចដោយសារទឹកភ្លៀង គឺភាគ ច្រើនបណ្តាមកពីកក្តាមនុស្សដោយចោលសំរាមពុំបានត្រឹមត្រូវ ដាក់នៅមាត់លូ និងការបិទមាត់លូ ធ្វើឱ្យ ស្ទះចរន្តទឹកហូរ។

ម្យ៉ាងវិញទៀតប្រឡាយមេមួយចំនួនត្រូវបានរំលោភដោយប្រជាពលរដ្ឋ សង់លំនៅ ដ្ឋាននៅលើប្រឡាយ កក់ស្ទះសំរាម និងកំណកដី ហើយអាជ្ញាធរពិបាកចូលទៅស្តារ ដែលនាំឱ្យប្រឈម ការជន់លិច។ បញ្ហាលូស្ទះនេះធាតុពិតគឺរដ្ឋបាលខណ្ឌក៏បានធ្វើគម្រោងដើម្បីស្តារនៅក្នុងឆ្នាំ២០២០នេះហើយ ប៉ុន្តែយឹតយ៉ាវដោយសារបញ្ហាតម្រង់ទិសថវិកាថវិកាទៅមួយផ្នែកទៀត។

ប៉ុន្តែលោកសូមបញ្ជាក់ជូនថាកក្តាដែលនាំឱ្យ លូស្ទះគឺមានបញ្ហាច្រើន ដូចជាសំរាម ដាក់នៅមាត់លូ ប្រជាពលរដ្ឋបិទ្ធមាត់លូនេះជាបញ្ហា។ ខ្ញុំសូមសំណូមពរប្រជាពលរដ្ឋ និងសង្កាត់ពាក់ព័ន្ធឱ្យចលនាបើកមាត់លូឡើងវិញ។

រដ្ឋបាលខណ្ឌនឹងចុះ សិក្សាបន្ថែមទៀតចំពោះតំបន់ណាដែលមិនទាន់មានលូគឺដាក់លូ ក្នុងកម្រិតដែលបានធ្វើបាន ដូចជា កម្រិតសង្កាត់ និងខណ្ឌ ប៉ុន្តែបើលើសពីនេះគឺដាក់សំណើទៅរាជធានី។

ជាមួយគ្នានោះលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានគាំទ្រចំពោះគម្រោងផែនការស្តារលូប្រឡាយក្នុង តំបន់ភូមិសាស្ត្រដែលលិចលង់ដោយជំនន់ទឹកភ្លៀងនេះ ដើម្បីបញ្ជៀសការជន់លិចនាឆ្នាំក្រោយ។

លោកបានបញ្ជាក់ថា ៖រដ្ឋបាលរាជធានីភ្នំពេញមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះស្រាយ បញ្ហាជនន់លិចដោយជំនន់ទឹកភ្លៀងនេះ ដោយបានស្តារ និងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូមេធំៗជាច្រើន រួមទាំងបំពាក់ម៉ាស៊ីនបូមទឹកទំនើបៗ ដើម្បីពន្លឿនការបូមទឹកចេញទៅក្រៅក្រុងឱ្យបានលឿង ដែលរំដោះ ការជំនន់លិចដោយជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ។

លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍ថា ទុក្ខកង្វល់ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែលបានលើកជាសំណើនៅក្នុងវេទិកាសាធារណៈនេះ អាជ្ញាធរ

នឹងដោះស្រាយជូនប្រជាពលរដ្ឋជាបន្តបន្ទាន់ទៅតាមជំនាញ ខណៈដែរក្នុងវេទិកាសាធារណៈនេះ ប្រជា ពលរដ្ឋបានលើកជាសំនួរ និងសំណើផ្ទាល់មាត់ចំនួន១១ និងដោយប្រអប់សំបុត្រចំនួន៤៦បញ្ហា៕

ដកស្រង់ពី៖ រស្មីកម្ពុជា