Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក សំ សារឿន ៖ស្ករត្នោតកំពង់ស្ពឺផ្គត់ផ្គង់មិនទាន់តម្រូវការអ្នកប្រើប្រាស់ដោយសារខ្វះកម្លាំងផលិត

  • Print

ស្ករត្នោតកំពង់ស្ពឺ ៖ពឺផ្គត់ផ្គង់មិនទាន់តម្រូវការអ្នកប្រើប្រាស់ក្នុង និងក្រៅប្រទេសឡើយ ដោយសារខ្វះការផលិត។

នេះបើតាមការឲ្យដឹងពី លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោត ខេត្តកំពង់ស្ពឺនៅថ្ងៃ១៩ វិច្ឆិកានេះ។

បើតាមលោក សំ សារឿន ជារឿងគួរសោកស្ដាយនៅពេលដែលស្ករត្នោតកម្ពុជា ផ្គត់ផ្គង់មិនទាន់តម្រូវការអ្នកប្រើប្រាស់បែបនេះ ព្រោះស្ករត្នោតខេត្តកំពង់ស្ពឺ ត្រូវបានបញ្ជាទិញពីក្រៅប្រទេសក្នុងមួយឆ្នាំៗរាប់រយតោន។

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៩វិច្ឆិកានេះ លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺបានឲ្យដឹងថា មូលហេតុដែលស្ករត្នោតកំពង់ស្ពឺផ្គត់ផ្គង់មិនបានគ្រប់គ្រាន់ តាមតម្រូវការអ្នកប្រើប្រាស់នៅលើទីផ្សារនោះដោយសារតែកង្វះពលកម្មកំលាំងពលកម្ម ស្តង់ដាលក្ខខណ្ឌដែលតម្រូវឲ្យប្រជាកសិករចុះឈ្មោះជាមួយសមាគមត្រូវមានដើមត្នោត មានដី និងមានការផលិតស្របតាមស្តង់ដារបស់សមាគមស្ករត្នោតកំពង់ស្ពឺ។

សូមជម្រាបជូនថា បរិមាណស្ករត្នោតដែលសមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ បានផលិតបាននៅក្នុងឆ្នាំនេះមានចំនួនប្រមាណជា៣៥០តោន ដែលក្នុងនោះ ២៥០តោនត្រូវបាននាំចេញទៅក្រៅប្រទេស និង ១០០ តោនផ្សេងទៀតសម្រាប់បំពេញតម្រូវការក្នុងស្រុក។

ក្នុងនោះដែរមានក្រុមហ៊ុនក្នុងស្រុកចំនួន១០ ដែលបានចុះបញ្ជីជាសមាជិករបស់សមាគម ក្នុងការនាំយកផលិតផលស្ករត្នោតកំពង់ស្ពឺទៅលក់នៅបរទេសរួមមានៈប្រទេសក្នុងតំបន់អាស៊ី និង អឺរ៉ុបមួយចំនួនផងដែរ។

ប៉ុន្តែយ៉ាងណាក៏ដោយ លោក សំ សារឿន មើលឃើញថា ចំនួនស្ករដែលសមាគមផលិតបានក្នុងមួយឆ្នាំៗនៅមិនទាន់អាចបំពេញតម្រូវការក្នុងស្រុកនិងក្រៅស្រុកបាននៅឡើយទេ ពោលគឺតម្រូវការក្នុងស្រុកត្រូវការស្ករយ៉ាងហោចណាស់ក៏ជាង១០០ទៅ២០០តោនក្នុងមួយឆ្នាំៗ។

ចំណែកឯ ការនាំចេញទៅក្រៅប្រទេសវិញនៅមិនទាន់អាចបំពេញតាមតម្រូវការបានពេញលេញនៅឡើយ ហើយថ្មីៗនេះទៀតមានក្រុមហ៊ុនថ្មីមួយ មកពីប្រទេសឥណ្ឌា ក៏មានបំណងចង់នាំយកស្ករត្នោតកំពង់ស្ពឺ ក្នុងបរិមាណជាង១០០០តោនទៅកាន់ប្រទេសឥណ្ឌា។

គួរជម្រាបជូនថា ស្ករត្នោតកំពង់ស្ពឺត្រូវបានសហភាពអឺរ៉ុបដាក់ជាទំនិញសម្គាល់ភូមិសាស្ត្រ ទី២របស់ កម្ពុជាបន្ទាប់ពីម្រេចកាលពីដើមខែមេសាឆ្នាំ២០១៩ ពោលគឺ៣ឆ្នាំបន្ទាប់ពីម្រេចកំពត ត្រូវបានសហភាពអឺរ៉ុបទទួលស្គាល់ជាផ្លូវការដែរនោះ។

កត្តានេះធ្វើអោយតម្លៃលក់របស់ស្ករត្នោតកំពង់ស្ពឺកើនឡើងពី ២០០០រៀលដល់ ៧០០០ពាន់រៀលក្នុងមួយគីឡូក្រាម៕

ស្ករត្នោតកំពង់ស្ពឺ

ដកស្រង់ពី៖ ដើមអំពិល