Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូ​វី​ដ១៩ ៖ កម្ពុជា​ផ្តល់​អំណោយ​ម៉ាស​ចំនួន​២​លាន​ និង​សម្ភារ​វេជ្ជសាស្ត្រ​មួយ​​ចំនួន​ទៀត​ដល់​មី​យ៉ា​ន់​ម៉ា

  • Print

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា នេះបានសម្រេចផ្តល់នូវអំណោយជាម៉ាសចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសមួយក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ានដែលរងគ្រោះធ្ងន់ធ្ងរនៃការផ្ទុះឡើងនៃវីរុសកូវីដ ១៩ ដែលបានសម្លា.ប់មនុស្សយ៉ាងហោចណាស់ ១៧០០នាក់ និងមានអ្នកឆ្លងសរុបដល់ទៅជាង៨ម៉ឺននាក់ ។

មីយ៉ាន់ម៉ា គឺជាប្រទេសទី២ ហើយដែលសម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ជាអំណោយម៉ាសចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួន បន្ទាប់ពីបានផ្តល់ជំនួយលើកទី ១ ដល់ប្រទេសឡាវ កន្លងមក នូវម៉ាស់ និងសម្ភារវេជ្ជសាស្ត្រ ប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ។

យោងតាមលិខិតផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកស្រី អោង សានស៊ូជី ដែលត្រូវបានបណ្តាញព័ត៌មានក្នុងស្រុកចុះផ្សាយបានបញ្ជាក់ថា «ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយ លោកជំទាវ [អោង សានស៊ូជី]

ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន ២ ០០០ ០០០ (ពីរលាន) និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។

ក្នុងនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចូលរួមអបអរសាទរដ៏ស្មោះស្ម័គ្រចំពោះលោកស្រី អោង សានស៊ូជី ចំពោះជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីរបស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោងសកលនៅមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ។

សម្រាប់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ានាពេលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នាំយកអំណោយម៉ាស និងសម្ភារវេជ្ជសាស្ត្រទាំងនេះ ទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។

ដកស្រង់ពី៖ កោះសន្តិភាព