Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុជរាវរកឃើញ​គ្រាប់​យុទ្ធភ័ណ្ឌ​ជា​ច្រើន​ក្នុង​ម៉ា​រី​ន​លិច​នៅ​បាតទន្លេ​

  • Print

ខេត្តកំពង់ចាម ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនប្រភេទត្រូវបានកម្លាំងជំនាញនៃអង្គការស៊ីម៉ាក់បានមុជរាវរកឃើញពីក្នុងតួនៃម៉ារីនដែលបានលិចកប់នៅក្នុងបាតទន្លេ ត្រង់ចំណុចភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយស្រង់មកដាក់នៅក្នុងរណ្ដៅលើគោកមាត់ច្រាំងទន្លេបានរាប់រយគីឡូក្រាម។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី១០ មករា ឆ្នាំ២០២១ នេះថា ក្នុងភ្លើងសង្គ្រាមចន្លោះឆ្នាំ១៩៧០-១៩៧៥ នៅក្នុងគ្រានោះពេលដែលមានម៉ារីនបានបើកឡើងតាមខ្សែទឹកហូរនៃទន្លេមេគង្គជារបស់កងទ័ពលន់

ណុល ក្នុងពេលយប់ លុះបើកមកដល់ត្រង់ចំណុចខាងលើ ក៏បានបាញ់ប្រហារគ្នាទៅវិញទៅមក ជាមួយនឹងកងទ័ពខ្មែរក្រហម ដែលជាហេតុបណ្ដាលឱ្យម៉ារីនត្រូវលិចចូលទៅក្នុងបាតទន្លេ ។

គួររំលឹកថា លោកអ៊ុន ចាន់ដា អភិបាលខេត្តរួមនឹងសហការីបានអញ្ជើញចុះពិនិត្យទីតាំងដែលម៉ារីនមួយគ្រឿងបានលិចនៅបាតទន្លេត្រង់ចំណុចភូមិវាលកាលពីព្រឹកថ្ងៃទី១២ សីហា ២០២០ ជាមួយនោះក៏បានដាក់បម្រាម

មិនឲ្យប្រជាពលរដ្ឋនិងអ្នកនេសាទចូលមកក្បែរតំបន់ហាមឃាត់នោះទេដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ និងសហការជាមួយអង្គការស៊ីម៉ាក់ដើម្បីឱ្យក្រុមបច្ចេក ទេសចុះមកសិក្សានិងរាវរកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅបាតទន្លេ។

អាជ្ញាធរស្រុកវិញបានបញ្ជាក់ថា នាពេលកន្លងមកក្រុមស៊ីម៉ាក់ជំនាញមុជទឹកនិងលើគោក ដែលមានទីស្នាក់ការនៅខេត្តកំពង់ឆ្នាំង មកមុជទឹកពិនិត្យទីតាំងបូមខ្សាច់ដែលបូមបានគ្រាប់ចំនួន ៣ប្រភេទក្នុងនោះរួមមាន គ្រាប់AK57 ទម្ងន់៣គីឡូក្រាម គ្រាប់ 60 មីលីម៉ែត្រចំនួន១៦គ្រាប់

និងគ្រាប់ 80 មីលីម៉ែត្រចំនួន១គ្រាប់ ដែលស្ថិតនៅចំណុចបូមខ្សាច់ ក្នុងទន្លេមេគង្គភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ប៉ុន្តែគ្រាប់នេះមិនបាននៅក្នុងមូលដ្ឋានយើងទេគឺដោយរោយតាមសាលាឡង់ដឹកខ្សាច់របស់ក្រុមហ៊ុនឯកជន ហើយបានដឹកជញ្ជូនទៅភ្នំពេញពេលបូមខ្សាច់ចេញទើបឃើញគ្រាប់ ដូចបានរាយការណ៍ជូនខាងលើ។

រីឯលទ្ធផល មុជទឹកជម្រៅ១៩ម៉ែត្រ ក្រុមជំនាញបានពិនិត្យឃើញ ទ្រង់ទ្រាយជាម៉ារីន១គ្រឿង បានកប់នៅល្បាប់ភក់បាតទន្លេមេគង្គ។ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមមានប្រសាសន៍ឲ្យដឹងដែរថា ស្នើឲ្យកងកម្លាំងនគរបាលត្រូវតែប្រចាំការនៅក្បែរតំបន់ម៉ារីនលិច ហើយហាមប្រជាពលរដ្ឋមិនឱ្យចូលមកតំបន់ហាមឃាត់ ដោយមានដាក់ពោងជាសញ្ញា

ដើម្បីបញ្ចៀសកុំឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។ជាមួយនោះអាជ្ញាធរខេត្តក្នុងពេលខាងមុខដ៏ឆាប់ និងទាក់ទងជាមួយជំនាញអង្គការស៊ីម៉ាក់ ដើម្បីចុះស្ដារកាណូតនោះឡើងមកលើគោករួមនឹងរកយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានកប់នៅក្នុងបាតទន្លេ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីច្រាំងទន្លេត្រង់ចំណុចវាលដំបងដែកក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ។

សូមបញ្ជាក់ថាចាប់តាំងពីពេលដែលប្រទេសកម្ពុជាឆ្លងកាត់នូវភ្លើងសង្គ្រាមជាច្រើនទសវត្សរ៍គ្រាប់និងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះត្រូវបាននៅរាយប៉ាយទាំងលើដីនិងក្នុងទឹកទន្លេមេគង្គ អាចមានរហូតដល់រាប់លានគ្រាប់ បានបង្កគ្រោះថ្នាក់បណ្ដាលឲ្យមនុស្សបាត់បង់ជីវិត ឬពិការមួយជីវិត ហើយត្រូវបានអង្គការស៊ីម៉ាក់រកឃើញជាបន្តបន្ទាប់និងយកទៅកម្ទេចចោល និងកំពុងរុករកបន្តទៀតដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ។

គិតរហូតមកដល់ល្ងាចថ្ងៃទី១០ មករា ឆ្នាំ២០២១ ដោយកម្លាំងស៊ីម៉ាក់ស្រង់បានតែគ្រាប់ជាច្រើនប្រភេទប៉ុណ្ណោះ ។ ចំណែកខ្មោចម៉ារីនវិញមិនទាន់ត្រូវបានស្រង់ឡើងលើគោកនៅឡើយទេ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕

ដកស្រង់ពី៖ កោះសន្តិភាព