Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹត្តិការណ៍សំខាន់ៗ ដែលកើតឡើងនៅប្រទេសកម្ពុជា ឆ្នាំ២០២០

  • Print

(ភ្នំពេញ)៖ ឆ្នាំ២០២០ គឺជាឆ្នាំដ៏លំបាកជាងគេរបស់មនុស្សជាតិលើពិភពលោក រាប់ទាំងប្រទេសកម្ពុជាផងដែរ ដោយសារតែការរីករាលដាលជំងឺកាចសាហាវកូវីដ១៩ ជាជំងឺថ្មីដែលមានការចម្លង និងសម្លាប់មនុស្សលឿនបំផុត ហើយមិនមានថ្នាំព្យាបាល។

ប្រទេសកម្ពុជា ជាប្រទេសតូចមួយអំណោយផលសម្រាប់ភូមិសាស្រ្តនយោបាយ ក្រៅពីប្រឈម និងប្រយុទ្ធយ៉ាងស្វិតស្វាញ ជាមួយជំងឺកូវីដ១៩ ក៏ពើបប្រទះរឿងរ៉ាវជាច្រើន ដោយមានព្រឹត្តិការណ៍រលំបាក់អគារ ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍

ព្រឹត្តិការណ៍មនុស្សធម៌ឱ្យនាវាទេសចរណ៍លោកខាងលិចដែលគេបដិសេធចូលចត ការចុះកិច្ចព្រមព្រៀងពាណិជ្ចកម្មកម្ពុជា-ចិន ការអនុវត្តការដកប្រព័ន្ធអនុគ្រោះពន្ធ២០ភាគរយរបស់អឺរ៉ុប គ្រោះទឹកជំនន់ និងការផ្តល់ជំនួយម៉ាស់ដល់ប្រទេសក្នុងតំបន់ផងដែរ។

អង្គភាពព័ត៌មាន Fresh News សូមរម្លឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដែលបានកើតឡើងក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០ ដូចតទៅ៖

* សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំពិភពលោកដំបូងគេដែលធ្វើទស្សនកិច្ចនៅចិន ចាប់តាំងពីករណីផ្ទុះវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី

* ព័ត៌មានលម្អិត ជុំវិញបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅកូរ៉េខាងត្បូង និងទស្សនកិច្ចការងារនៅទីក្រុងប៉េកាំង

* កូរ៉ូណាវីរុស៖ ចិនមើលឃើញកម្ពុជាជាមិត្តដ៏ពិតប្រាកដ និងពោលពាក្យមួយឃ្លាថា «មានតែក្នុងកាលៈទេសៈនៃការលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ»

៤៖ ការអនុញ្ញាតឱ្យនាវា «វេស្ទើដាម» ចូលចត ខណៈប្រទេសផ្សេងៗបដិសេធ នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» ដែលត្រូវប្រទេសចំនួន៤ និងកោះចំនួន២ បដិសេធមិនឱ្យចូលចត

ដោយសារតែបារម្ភខ្លាចមានមេរោគកូវីដ១៩នោះ បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជាការសម្រេចចិត្ត ដោយយោងលើ មនុស្សធម៌ជាសំខាន់។

នាវាដែលតែលតោលនៅកណ្តាលលំហរសមុទ្ររយៈពេលជិត២សប្តាហ៍នេះ ផ្ទុកដោយមនុស្សសរុបប្រមាណ២២០០នាក់ ក្នុងនោះអ្នកទេសចរប្រមាណ១៤៥៥នាក់ និងបុគ្គលិកបម្រើការ ៨០២នាក់។

ការអនុញ្ញាតឱ្យនាវាខាងលើចូលចត ត្រូវបានរិះគន់យ៉ាងខ្លាំងដោយក្រុមប្រឆាំងជ្រុលនិយម ប៉ុន្តែបែរជាទទួលបានសារសម្តែងនូវការកោតសរសើរជាច្រើន ក្នុងនោះមានសារពីប្រធានាធិបតីអាមេរិក, ម្ចាស់នាវាវេស្ទើដាម ក៏ដូចជាអង្គការទេសចរណ៍អន្តរជាតិផងដែរ។ ខាងក្រោមនេះជាដំណរភ្ជាប់ (link) ពាក់ព័ន្ធមួយចំនួនដែលត្រូវបានចុះផ្សាយនៅលើ Fresh News៖

* នាវាទេសចរណ៍របស់អាមេរិកមួយគ្រឿងផ្ទុកមនុស្សជាង២០០០នាក់ ដែលប្រទេសនិងកោះចំនួន៦ បដិសេធមិនឲ្យចូលចតនោះ ត្រូវបានកម្ពុជាអនុញ្ញាតឲ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ (Video inside)

* ទីបំផុតនាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុហើយ

* សម្តេចតេជោ ហ៊ុន សែន៖ បើកម្ពុជាមិនអនុញ្ញាតឱ្យនាវា Westerdam ចូលចតទេនោះ នឹងក្លាយទៅជាវិបត្តិមនុស្សធម៌ក្នុងសកលលោក

* សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបទៅ BBC៖ ការឱ្យនាវា Westerdam ចូលចត មិនមែនជាការទិញទឹកចិត្តប្រទេសណាឡើយ

* សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាធ្វើកិច្ចការមនុស្សធម៌មួយដ៏ធំ គឺអនុញ្ញាតឲ្យនាវា Westerdam ចូលចតដោយសុវត្ថិភាព

* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហោះសារថ្លែងអំណរគុណកម្ពុជា ដែលអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ចូលចត * ទូតអាមេរិក៖ ការអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅកំពង់ផែកម្ពុជា ជាកិច្ចការមនុស្សធម៌សុទ្ធសាធ

* ម្ចាស់នាវា Westerdam ប្រកាសថា គុណរបស់កម្ពុជាធ្វើឱ្យលោកចងចាំមិនភ្លេច ហើយសន្យាថានឹងវិលមកប្រទេសកម្ពុជាជាថ្មីទៀត

* ក្រសួងសុខាភិបាលចេញប្រកាសស្តីពីករណីអាជ្ញាធរម៉ាឡេស៊ី រកឃើញលើស្រ្តីជនជាតិអាមេរិកាំងម្នាក់ផ្ទុកមេរោគ Covid-19 ចាកចេញពីនាវា WESTERDAM ដែលចូលសំចតនៅកម្ពុជា, កម្ពុជាស្នើសុំឲ្យម៉ាឡេស៊ីពិនិត្យឡើងវិញ

* ក្រសួងសុខាភិបាលកម្ពុជា វាយតម្លៃថាការធ្វើតេស្ដលើស្ដ្រីជនជាតិអាមេរិកាំងឃើញវិជ្ជមាន COVID-19 នៅម៉ាឡេស៊ី «មានភាពមិនប្រក្រតី» * មជ្ឈមណ្ឌល CDC សហរដ្ឋអាមេរិក៖

«ស្ត្រីជនជាតិអាមេរិក វ័យ៨៣ឆ្នាំនៅម៉ាឡេស៊ី មិនមានផ្ទុកមេរោគ Covid-19 ទេ, ប្រសិនបើមានជំងឺមែននោះប្រហែលអាចជំងឺផ្លូវដង្ហើមធម្មតា» (Video inside)

* ស្រ្តីជនជាតិអាមេរិកាំងពីនាវា Westerdam ដែលប្រកាសថា ពិនិត្យឃើញមាន Covid-19, ពេលនេះម៉ាឡេស៊ីថា មិនឃើញមានផ្ទុកមេរោគ Covid-19 នេះទេ (Video inside)

* សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាទទួលបានយុត្តិធម៌ពីទង្វើមនុស្សធម៌ចំពោះភ្ញៀវទេសចរនាវា Westerdam, គ្មានមនុស្សណាម្នាក់លើនាវាឆ្លង COVID-19 ហើយខ្ញុំកំពុងវាយកូនគោលនៅភ្នំពេញ មិនមែននៅមន្ទីរពេទ្យប្រទេសសិង្ហបុរី ដូចពួកបិសាចឃោសនានោះទេ ! (Video inside)

* ក្រសួងសុខាភិបាល៖ សុខភាពអ្នកដំណើរនាវាខ្នាតយក្ស Westerdam ដែលបានត្រឡប់ទៅដល់មាតុភូមិវិញ គ្មាននរណាម្នាក់មានជំងឺ COVID-19 នោះឡើយ

* សមាជិកសភាអាមេរិក ផ្ញើសារដ៏កម្រថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យនាវា Westerdam ចូលចត

៥៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ អំឡុង ទស្សនកិច្ចផ្លូវការរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន មកកាន់ប្រទេសកម្ពុជា ហើយការអនុវត្តកិច្ចព្រមព្រៀងនេះ ចូលជាស្ថាពរនៅឆ្នាំ២០២១។

ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកើតឡើងប្រមាណ២៥ភាគរយ ដោយសារតែ កម្ពុជានឹងអាចនាំចេញទៅចិននូវទំនិញជាង ៣៤០មុខទំនិញ ហើយ ៩៥% នៃទំនិញនោះនឹងចុះពន្ធទៅ ០%។

នៅសល់៥% គឺចុះក្នុងរយៈពេល១០ឆ្នាំ ឬអាចឆ្នាំបន្ទាប់អាចចុះទៅ០%។

ចំណែកមុខទំនិញដែលភាគីចិន គិតពន្ធពីប្រទេសកម្ពុជា គឺជាប្រភេទគ្រឿងចក្រ និងយានយន្តផ្សេងៗ។ ខាងក្រោមនេះជាដំណរភ្ជាប់ (link) ពាក់ព័ន្ធមួយចំនួនដែលត្រូវបានចុះផ្សាយនៅលើ Fresh News៖

* កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងឯកសារ៣ទៀតរវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និង លោក វ៉ាង យី

* ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយមហាយក្សចិន

* អ្នកជំនាញសេដ្ឋកិច្ច៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាផ្លូវនាំឲ្យកម្ពុជាឈានទៅជាប្រទេសសិង្ហបុរីទី២

* ជនជាតិចិនមួយចំនួន សាទរនិងបង្ហាញទស្សនៈវិជ្ជមានចំពោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

* សម្តេចតេជោ ហ៊ុន សែន៖ EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ ប៉ុន្តែកិច្ចព្រមព្រៀងទីផ្សារសេរីរវាងកម្ពុជា-ចិន គឺនៅស្ថិតស្ថេរជារៀងរហូត

៦៖ ការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជា ២០ភាគរយ ដែលនាំចេញទៅអឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប (EU) បានចេញសេចក្តីសម្រេចកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលមានន័យថា អឺរ៉ុបសម្រេចយកពន្ធលើទំនិញកម្ពុជាប្រមាណ២០ភាគរយ ក្នុងចំណោមទំនិញទាំងអស់ ដែលនាំទៅកាន់ សហភាពអឺរ៉ុប។

តាមការវាយតម្លៃរបស់ផ្នែកឯកជន ការកាត់ផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណជាង១០០លានដុល្លារអាមេរិក លើកផលិតផល៤១មុខរបស់កម្ពុជា។

ការសម្រេចនេះ មិនទាន់អនុវត្តនៅឡើយទេ ដោយរង់ចាំរហូត៦ខែទៀត។ ការគិតពន្ធលើមុខទំនិញកម្ពុជា ២០ភាគរយ ត្រូវបានអនុវត្តចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ តទៅ។

ទោះបីជាកម្ពុជា បានសម្តែងការសោកស្តាយចំពោះ ការសម្រេចរបស់អឺរ៉ុប ប៉ុន្តែកម្ពុជាក៏បានប្រកាសជំហរដែរថា ខ្លួននឹងមិនស្នើសុំ EBA ២០ភាគរយដែលអឺរ៉ុបកាត់នោះ ត្រឡប់មកវិញទេ។

ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) គង់មានថ្ងៃណាមួយបាត់បង់មិនខាន ចំណែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងបន្តនៅជាមួយកម្ពុជាជារៀងរហូត។ ខាងក្រោមនេះជាដំណរភ្ជាប់ (link) ពាក់ព័ន្ធមួយចំនួនដែលត្រូវបានចុះផ្សាយនៅលើ Fresh News៖

* កម្ពុជាចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយ ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA (Video inside)

* អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច៖ កម្ពុជាត្រៀមថវិកាជាង១ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងការកាត់ផ្នែកខ្លះនៃ EBA របស់ EU និងជំងឺកូវីដ១៩

* មហាអំណាចចិនប្រកាសប្រឆាំងដាច់ខាតចំពោះការយកបញ្ហា EBA ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា (Video inside)

* សម្តេច ហ៊ុន សែន៖ ខ្ញុំគ្មានសេចក្តីថ្លែងការណ៍អ្វីទាំងអស់ពាក់ព័ន្ធ EBA ! កម្ពុជាទទួលយកការសម្រេចរបស់អឺរ៉ុប តែអឺរ៉ុបក៏ត្រូវទទួលយកការសម្រេចរបស់កម្ពុជាផងដែរ

* សម្តេចតេជោ ហ៊ុន សែន៖ កូវីដ១៩ និង EBA ២០ភាគរយ មិនអាចសម្លាប់កម្ពុជាបានទេ

* សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនស្នើសុំត្រឡប់មកវិញនូវ EBA ២០% នោះទេ កម្ពុជាបានត្រៀមស្មារតីរួចជាស្រេចចំពោះការបាត់ EBA

* រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបថ្មីៗចំនួន៤ទៀត បើកដំណើរការនៅកម្ពុជា ទោះបីអឺរ៉ុបដកផ្នែកខ្លះនៃប្រពន្ធអនុគ្រោះពន្ធ EBA

* ចក្រភពអង់គ្លេសប្រកាសថា មិនអនុវត្តព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះ EBA លើប្រទេសកម្ពុជានោះទេ (Video inside)

* អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ កម្ពុជាចំណេញ៣០លានដុល្លារក្នុង១ឆ្នាំ ពីការមិនអនុវត្តការព្យួរផ្នែកខ្លះនៃ EBA របស់ចក្រភពអង់គ្លេស

* រោងចក្រវិនិយោគថ្មីៗចំនួន៥ទៀត បើកដំណើរការនៅកម្ពុជា ទោះបីអឺរ៉ុបព្យួរផ្នែកខ្លះនៃ EBA ៧៖ ការបំពេញទស្សនកិច្ចផ្ទាល់របស់ប្រធានាធិបតី និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសជាមិត្ត៣រូប នៅឆ្នាំ២០២០ កន្លងទៅនេះ កម្ពុជាបានទទួលទស្សនកិច្ចរបស់ឥស្សរជនជាន់ខ្ពស់ នៃប្រទេសជាមិត្តចំនួន៤រូប ក្នុងនោះមាន លោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH)

អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា កាលពីខែកុម្ភៈ,

ទស្សនកិច្ច លោក ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីការបរទេសជប៉ុន នៅខែសីហា, លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅខែកញ្ញា និងទស្សនកិច្ចរបស់ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី នៅចុងខែតុលា ឆ្នាំ២០២០។

ទស្សនកិច្ចទាំងនេះ ក្រៅពីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ ថែមទាំងផ្តល់នូវផលប្រយោជន៍ពាណិជ្ជកម្មដ៏ខ្លាំងក្លាឱ្យគ្នាទៅវិញទៅមក។

ខាងក្រោមនេះជាដំណរភ្ជាប់ (link) ពាក់ព័ន្ធមួយចំនួនដែលត្រូវបានចុះផ្សាយនៅលើ Fresh News៖ * ប្រធានាធិបតីឡាវ បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ

* រដ្ឋមន្ត្រីការបរទេសជប៉ុន អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា

* ប្រមុខការទូតមហាយក្សចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ

* ព័ត៌មានលម្ពិត ជុំវិញដំណើរទស្សនកិច្ចរបស់ប្រមុខការទូតហុងគ្រី មកកាន់ប្រទេសកម្ពុជា (Video & Photos inside)

៨៖ គ្រោះទឹកជំនន់ នៅខែតុលា ឆ្នាំ២០២០ គ្រាដែលកម្ពុជាចាប់ផ្តើមស្បើយចំពោះការរកឃើញករណីកូវីដ១៩ ជំនន់ទឹកភ្លៀងក៏ចាប់ផ្តើមវាយប្រហារ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ អំឡុងពេលនោះ មានចំនួន៤៤នាក់ ក្នុងនោះខេត្តបន្ទាយមានជ័យ មានរហូតដល់ទៅ ២៦នាក់។

ទឹកជំនន់បានបង្កផលប៉ះពាល់រាជធានី-ខេត្ត ចំនួន២០ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ ព្រមទាំងធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋជិត ១៥ម៉ឺនគ្រួសារ ស្មើនឹងជិត ៦០ម៉ឺននាក់។

ប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ ស្មើនឹងជិត ៥ម៉ឺននាក់ ត្រូវបានជម្លៀស។

ជាមេដឹកនាំដែលតែងនៅជាប់ជាមួយប្រជាជនពេលមានទុក្ខលំបាក សម្តេចតេជោ ហ៊ុន សែន បានចុះទៅដល់មូលដ្ឋាន ដែលពលរដ្ឋ រងគ្រោះដោយទឹកជំនន់ នៅរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ ដែលជាខេត្តរងគ្រោះធ្ងន់ធ្ងរជាងគេ ហើយបានបញ្ជាប្រតិបត្តិការ សង្គ្រោះដោយផ្ទាល់តែម្តង។

ខាងក្រោមនេះជាដំណរភ្ជាប់ (link) ពាក់ព័ន្ធមួយចំនួនដែលត្រូវបានចុះផ្សាយនៅលើ Fresh News៖

* អ្នកស្លាប់ដោយទឹកជំនន់ កើនដល់ ៤៤នាក់ (Video inside)

* សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាសរុប៧០ម៉ឺនដុល្លារ ដល់រាជធានី-ខេត្តចំនួន៩ ដែលរងគ្រោះដោយទឹកជំនន់

* សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

* សម្តេចតេជោ ហ៊ុន សែន ណែនាំអ្នកនយោបាយកុំរើសអើង ពេលចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់

* នាយករដ្ឋមន្រ្តីវៀតណាម ផ្ញើសារជូន សម្តេចតេជោ ហ៊ុន សែន សម្តែងការព្រួយបារម្ភចំពោះ គ្រោះទឹកជំនន់នៅកម្ពុជា

* សម្តេចតេជោ ហ៊ុន សែន៖ ក្រោយទឹកជំនន់ចប់ ក្រសួង៤ ត្រូវបន្តធ្វើកិច្ចការច្រើនជាងគេ ដើម្បីស្តារផលប៉ះពាល់ឡើងវិញ

* សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំគ្មានទម្លាប់ដើរចោលប្រជាជនដែលជួបការលំបាកឡើយ ៩៖ ការផ្តល់ជំនួយម៉ាស និងសម្ភារៈបរិក្ខាដល់ប្រទេសនៅក្នុងតំបន់ ក្នុងនាមប្រទេសរួមតំបន់ជាមួយគ្នា

នាចុងឆ្នាំ២០២០ កម្ពុជាបានផ្តល់អំណោយម៉ាស និងបរិក្ខារពេទ្យជូនដល់ប្រទេសចំនួន៤ ដែលក្នុងនោះមានប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រឡេស្តេ និងនេប៉ាល់ផងដែរ។

សម្រាប់រដ្ឋាភិបាលឡាវ កម្ពុជាបានផ្តល់ម៉ាស់ចំនួន ២លាន និងបរិក្ខារពេទ្យមួយចំនួន, រដ្ឋាភិបាលមីយ៉ាន់ម៉ា កម្ពុជាផ្តល់ម៉ាសចំនួន ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួន, រដ្ឋាភិបាលទីម័រឡេស្ត ម៉ាសចំនួន ១លាន ៥ម៉ឺន និងបរិក្ខារពេទ្យមួយចំនួន និងរដ្ឋាភិបាលប្រទេសនេប៉ាល់ កម្ពុជាបានផ្តល់ម៉ាសជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ការផ្តល់ជំនួយម៉ាស់ និងបរិក្ខាពេទ្យរបស់កម្ពុជានេះ ជាការចូលរួមផ្នែកមនុស្សធម៌ ដើម្បីចូលរួមជាមួយប្រទេសដែលមានភាពខ្សត់ខ្សោយនៅក្នុងតំបន់ទាំងនោះ រួមគ្នាប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។

ខាងក្រោមនេះជាដំណរភ្ជាប់ (link) ពាក់ព័ន្ធមួយចំនួនដែលត្រូវបានចុះផ្សាយនៅលើ Fresh News៖

* សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយម៉ាស់ចំនួន២លាន និងបរិក្ខាពេទ្យមួយចំនួន ជូននាយករដ្ឋមន្រ្តីឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ (Video inside)

* អំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា រួចរាល់ហើយ

* លោកស្រី អោង សាន ស៊ូជី ផ្ញើលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះការផ្តល់ជំនួយឧបត្ថម្ភម៉ាស២លាន និងបរិក្ខាពេទ្យដទៃទៀត ដល់មីយ៉ាន់ម៉ា

* ម៉ាស១លាន៥ម៉ឺន និងសម្ភារៈមួយចំនួន បានប្រគល់ជូនប្រជាជន និងរដ្ឋាភិបាលទីម័រខាងកើតរួចរាល់ហើយ

* នាយករដ្ឋមន្រ្តីទីម័រឡេស្ត ផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន ដោយថ្លែងអំណរគុណ ចំពោះការឧបត្ថម្ភម៉ាស១លាន៥ម៉ឺន និងបរិក្ខារពេទ្យជាច្រើន ដល់ប្រទេសទីម័រឡេស្ត

* អំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យរបស់កម្ពុជា បានប្រគល់ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់រួចរាល់

* តំណាងរដ្ឋាភិបាលនេប៉ាល់ ថ្លែងអំណរគុណ និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះកម្ពុជាដែលបានផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យដល់ខ្លួន

១០៖ ការប្រកាសត្រៀមទិញវ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ខណៈដែលកម្ពុជា កំពុងមានការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកដំបូង និងប្រជាពលរដ្ឋមានការព្រួយបារម្ភនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអំពីការត្រៀមថវិកាទិញវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ក្នុងដំណាក់កាលដំបូង រាជរដ្ឋាភិបាលកម្ពុជា នឹងទិញវ៉ាក់សាំង១លានដូស (មួយលានដូស) ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។

មួយលានដូសចាក់បានត្រឹមតែមនុស្ស ៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេល មានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ ត្រូវការចាក់វ៉ាក់សាំង។

ទោះជាយ៉ាងនេះក្តី អ្នកដែលត្រូវទទួលវ៉ាក់សាំង ក្នុងដំណាក់កាលដំបូងនេះ មានគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីពន្ធនាគារ មន្ត្រីយុត្តិធម៌ខាងជលផល ព្រៃឈើ និងបរិស្ថានជាដើម ប៉ុន្តែការទិញវ៉ាក់សាំងអាចធ្វើទៅបាន លុះត្រាតែវ៉ាក់សាំងនោះ ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ជាមុនសិន។

ទោះបីជាមិនមានការប្រកាសអំពាវនាវស្វែងរកថវិកាពីសប្បុរសជន ប៉ុន្តែការប្រកាសទិញវ៉ាក់សាំងរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលការគាំទ្រយ៉ាងខ្លាំងពីសប្បុរសជនក្នុងវិស័យរដ្ឋ និងឯកជន។ មានថ្នាក់ដឹកនាំ មហាសេដ្ឋី ប្រជាពលរដ្ឋ យុវជន មិនតិចនោះទេ បានចូលរួមបរិច្ចាគថវិកាជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ទិញវ៉ាក់សាំងនេះ។

ខាងក្រោមនេះជាដំណរភ្ជាប់ (link) ពាក់ព័ន្ធមួយចំនួនដែលត្រូវបានចុះផ្សាយនៅលើ Fresh News៖

* TOP NEWS: សម្តេចតេជោ ហ៊ុន សែន ប្រកាសត្រៀមថវិកាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចាក់ជូនពលរដ្ឋឥតគិតថ្លៃ

* សម្តេចតេជោ ហ៊ុន សែន បង្ហាញអ្នកអាទិភាពគួរចាក់វ៉ាក់សាំងកូវីដ១៩ មុនគេ (Sound inside)

* UPDATE: គិតត្រឹមថ្ងៃទី៨ ខែមករា រាជរដ្ឋាភិបាលទទួលបានថវិកាពីសប្បុរសជនសរុបជាង ៥៤ លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ

១១៖ ការបង្កើតគណបក្សនយោបាយ និងការស្នើសុំនីតិសម្បទា នៅឆ្នាំ២០២០នេះ មានអតីតថ្នាក់ដឹកនាំរបស់អតីតគណបក្សសង្រ្គោះជាតិចំនួន៥នាក់ បានទទួលនីតិសម្បទាធ្វើនយោបាយឡើងវិញ បន្ទាប់ពីពួកគេបានដាក់ពាក្យស្នើសុំតាមរយៈក្រសួងមហាផ្ទៃ។

គោលដៅនៃការដាក់ពាក្យស្នើសុំនេះ មានមួយចំនួនអស់ជំនឿ នឹងអតីតមេដឹកនាំខ្លួន ហើយសម្រេចបង្កើតគណបក្សនយោបាយ ខ្លះទៀតរង់ចាំឱកាសធ្វើនយោបាយ និងខ្លះទៀត ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សកាន់អំណាច។

រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៤រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន

ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ

ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ

ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ,

ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន,

ទី៦៖ លោកស្រី ទេព សុទ្ធី,

ទី៧៖ លោក កង គឹមហាក់

ទី៨៖ លោក ជីវ កត្តា និង

ទី៩៖ លោក ច័ន្ទ សិលា

ទី១០៖ លោក សុន ឆ័យ ទី១១៖ លោក តាវ គឹមឈន,

ទី១២៖ លោកវ៉ា សាម៉ុន,

ទី១៣៖ លោក ស៊ុន សុភ័ក្រ និងចុងក្រោយទី១៤៖ លោកស្រី លី ស្រីវីណា៕

ខាងក្រោមនេះជាដំណរភ្ជាប់ (link) ពាក់ព័ន្ធមួយចំនួនដែលត្រូវបានចុះផ្សាយនៅលើ Fresh News៖

* ក្រសួងមហាផ្ទៃ យល់ព្រមឱ្យក្រុមអតីតថ្នាក់ដឹកនាំ CNRP បង្កើតគណបក្ស «ខ្មែរស្រឡាញ់ជាតិ» ហើយស្នើឱ្យរៀបចំឯកសារចុះបញ្ជីស្របតាមច្បាប់

* ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយដល់លោក សុន ឆ័យ និងអតីតថ្នាក់ដឹកនាំអតីត CNRP ២រូបទៀត

* ក្រុមអតីតគណបក្សសង្រ្គោះជាតិដែលទទួលបាននីតិសម្បទានយោបាយ ប្រកាសបង្កើត «គណបក្សខ្មែរស្រលាញ់ជាតិ»

* អតីតតំណាងរាស្រ្ត CNRP លោកស្រី លី ស្រីវីណា ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច

* (កិច្ចសម្ភាស)៖ លោក អ៊ូ ច័ន្ទរ័ត្ន កំពុងប្រមូលអ្នកនយោបាយប្រឆាំងដើម្បីបង្កើតគណបក្សថ្មី ក្រោយអស់ជំនឿលើមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ

១២៖ សម រង្ស៉ី និង កឹម សុខា ក្នុងវិថីច្បាប់ នៅឆ្នាំ២០២០នេះ តុលាការបានចាប់ផ្តើមបន្តសវនាការចំពោះសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលតុលាការបាត់កាត់ទោសរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។

ភស្តុតាងជាច្រើនត្រូវបានរកឃើញ ដើម្បីបន្ថែមបន្ទុកលើ លោក កឹម សុខា ក្នុងនោះក៏មានការបង្ហាញភស្តុតាងជាវីដេអូថែមទៀត ដោយលោក សម រង្ស៉ី ជាដៃគូចាប់ដៃជាន់ជើងរបស់ លោក កឹម សុខាផងដែរ។

ចំណែក លោក សម រង្ស៉ីវិញ ត្រូវបានតុលាការបន្តនីតិវិធីជាបន្តបន្ទាប់ ទាំងនៅតុលាការកម្ពុជា និង នៅតុលាការបារាំង។ នៅកម្ពុជា តុលាការបានកាត់ទោសឱ្យ លោក សម រង្ស៉ី ជាប់ពន្ធនាគារ៤ឆ្នាំបន្ថែមទៀត

បន្ថែមលើទោសដ៏ច្រើនសន្ធឹកសន្ធាប់របស់លោកនាពេលកន្លងទៅ ក្នុងនោះមានកាត់ទោសមាន២ឆ្នាំ លើករណីបំភ្លៃព័ត៌មានជុំវិញមរណភាពរបស់ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ និង២ឆ្នាំទៀត លើករណីញុះញង់ប្រជាពលរដ្ឋកុំឱ្យសងបំណុលធនាគារ។

ជាមួយគ្នានេះ តុលាការក៏បានបន្តនីតិវិធីលើសំណុំរឿងប្រមាថអង្គព្រះមហាក្សត្រជាថ្មី ដែលធ្វើឡើងដោយ លោក សម រង្ស៉ី ផងដែរ។

ចំណែកនៅប្រទេសបារាំងឯនោះវិញ តុលាការបារាំង បានចោទប្រកាន់ លោក សម រង្ស៉ី ពី «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងរបស់ មេធាវីសម្តេចតេជោ ហ៊ុន សែន និង លោក ឌី វិជ្ជា កូនប្រុសរបស់ លោក ហុក ឡង់ឌី។ ខាងក្រោមនេះជាដំណរភ្ជាប់ (link) ពាក់ព័ន្ធមួយចំនួនដែលត្រូវបានចុះផ្សាយនៅលើ Fresh News៖

* មេធាវី គី តិច អរគុណលោក សម រង្ស៊ី ដែលជួយផ្តល់ភស្តុតាងបន្ថែម ដើម្បីដាក់បន្ទុកលើ លោក កឹម សុខា

* ទីបំផុតតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចដាក់ទណ្ឌិត សម រង្សី ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងសម្តេចតេជោ ហ៊ុន សែន

* តុលាការក្រើនរំលឹកឱ្យលោក កឹម សុខា គោរពឱ្យបានម៉ឺងម៉ាត់នូវកាតព្វកិច្ច ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ក្រោយចុះជួបពលរដ្ឋតាមមូលដ្ឋាន

* តុលាការកាត់ទោស សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ៤ឆ្នាំទៀត ក្នុងសំណុំរឿងថ្មី ២ករណី

* TOP NEWS: ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុគ្គល សម រង្ស៉ី ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ (Video inside)

១៣៖ ការរកឃើញដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នៅពេលនេះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូងរបស់ខ្លួនហើយ ស្ថិតនៅតំបន់ប្លុក Aនៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។

ការចាប់ផ្តើមបូមប្រេងជាលើកដំបូងនេះ ចំថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។

ការរកឃើញដំណក់ប្រេងលើកដំបូងនេះ ទទួលបានការសាទរជាជនរួមជាតិគ្រប់មជ្ឈដ្ឋាន។

* មហាជោគជ័យរបស់កម្ពុជា ! ទីបំផុតដំណក់ប្រេងលើកដំបូងរបស់ខ្មែរបានចាប់ផ្តើមហើយ ស្របពេលចំថ្ងៃខួបលើកទី២២ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន

* រដ្ឋមន្ត្រីក្រសួងរ៉ែ៖ ថ្ងៃនេះកម្ពុជាក្លាយជាប្រទេសផលិតប្រេង ក្នុងចំណោមប្រទេសមួយចំនួនតូចលើពិភពលោក ដែលកូនខ្មែរសម័យតេជោ គួរមានមោទនភាព

* ពាណិជ្ជករល្បីៗស្ញប់ស្ញែងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាល្បីល្បាញថែមទៀត ក្លាយជាប្រទេសផលិតប្រេងមួយ នៅលើពិភពលោក

* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារជូនសម្តេចតេជោ ហ៊ុន សែន សម្តែងព្រះទ័យរីករាយចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ត «តំណក់ប្រេងលើកដំបូង» របស់កម្ពុជា

* នាយករដ្ឋមន្ត្រីកម្ពុជា៖ ដំណក់ប្រេងកាតលើកដំបូងរបស់កម្ពុជា នៅប្លុក A មិនពាក់ព័ន្ធនឹងតំបន់ត្រួតស៊ីគ្នាជាមួយថៃនោះទេ

* ក្រសួងរ៉ែ បង្ហាញសាវតារនៃការអភិវឌ្ឍប្រេងកាតតំបន់ដែនសមុទ្រ ប្លុក A របស់កម្ពុជា ដែលទើបទទួលបានតំណក់ប្រេងជាលើកដំបូង ១៤៖ សារនយោបាយសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន មិនខុសអ្វីពីឆ្នាំមុនៗ នៅឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន ក៏មានសារនយោបាយជាច្រើនផងដែរ។

ខាងក្រោមនេះជាសារនយោបាយមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្ដេចតេជោ ហ៊ុន សែន៖ មនុស្សទាំងអស់ត្រូវការសន្ដិភាព លើកលែងតែពួកភេរវករ ដែលចង់បំផ្លាញសន្ដិភាព

* សម្តេចតេជោ ហ៊ុន សែន៖ នយោបាយកម្ពុជាប្រជាជនគឺជាខឿនការពារជាតិ

* សម្តេចតេជោ ហ៊ុន សែន៖ ជំងឺដែលកម្ពុជាកំពុងជួបប្រទះពិតប្រាកដ មិនមែនជំងឺផ្លូវដង្ហើមកូរ៉ូណាទេ ប៉ុន្តែជាជំងឺភ័យខ្លាច

* សម្តេចតេជោ ហ៊ុន សែន៖ «ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំមិនដែលធ្វើសេចក្តីសម្រេចណា ដើម្បីតម្រូវចិត្តប្រទេសណាមួយនោះទេ

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងមានការកែសម្រួលគណៈរដ្ឋមន្រ្តីនាពេលខាងមុខនេះ ដោយសារតែកន្លែងខ្លះមានភាពស្ពឹកស្រពន់

* សម្ដេចតេជោ ហ៊ុន សែន បន្ដអំពាវនាវដល់អ្នកសារព័ត៌មានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ ក្នុងកាលៈទេសៈកម្ពុជា និងសកលលោកកំពុងជួបបញ្ហាកូវីដ១៩

* សម្តេចតេជោ ហ៊ុន សែន៖ ទោះបីកម្ពុជាកំពុងតែជួបវិបត្តិវីរុស COVID-19 ក៏រាជរដ្ឋាភិបាលមិនឱ្យពលរដ្ឋណាម្នាក់ ដាច់ស្បៀងអាហារជាដាច់ខាត

* នាយករដ្ឋមន្រ្តីកម្ពុជា៖ មហាអំណាច និងលោកខាងលិច យកបញ្ហាសិទ្ធិមនុស្សជាលេសលូកដៃចូលកិច្ចការផ្ទៃក្នុង រំលោភលើអធិតេយ្យភាពកម្ពុជា និងបណ្ដាប្រទេសទន់ខ្សោយ

* សម្តេចតេជោ ហ៊ុន សែន៖ ការប្រកួតប្រជែងរបស់មហាអំណាច ក្លាយជាឧបសគ្គដល់ការអភិវឌ្ឍប្រទេសកំពុងអភិវឌ្ឍន៍

* សម្តេចតេជោ ហ៊ុន សែន៖ បើដាក់គោលដៅបង្រួបបង្រួមខ្មែរ «អូខេ» បើដាក់គោលដៅ «កម្ចាត់ត្រកូលហ៊ុន» មិនបានដាច់ខាត

* សម្តេចតេជោ ហ៊ុន សែន៖ មន្ត្រីខិលខូចយកដីរដ្ឋ និងដីប្រជាពលរដ្ឋ នឹងត្រូវទទួលទោសដ៏ធ្ងន់ធ្ងរ

* សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាជាប្រទេសក្រ តូចល្អិត តែមានបេះដូងមនុស្សធម៌ធំទូលាយ

* សម្តេចតេជោ ហ៊ុន សែន៖ កូវីដ១៩ និង EBA ២០ភាគរយ មិនអាចសម្លាប់កម្ពុជាបានទេ

* សម្តេចតេជោ ហ៊ុន សែន៖ បើដាក់គោលដៅបង្រួបបង្រួមខ្មែរ «អូខេ» បើដាក់គោលដៅ «កម្ចាត់ត្រកូលហ៊ុន» មិនបានដាច់ខាត

* សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យក្នុងការប្រយុទ្ធនឹងកូវីដ១៩ មិនអាស្រ័យលើប្រទេសរីកចម្រើន ឬមានប្រព័ន្ធសុខាភិបាលខ្លាំងទេ សំខាន់លើការចាត់ចែង និងគ្រប់គ្រងសភាពការណ៍

ដកស្រង់ពី៖ Fresh News